» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3282 នាក់

ម្សិលមិញ 6501 នាក់

សរុប 13951837 នាក់

អាជ្ញាធរ​បង្ក្រាប​ចាប់​អ្នកកាសែត​ដាក់គុក​ព្រោះ​ឈ្មួញ​ឈើ​ប្តឹង​តែ​បទល្មើស​ព្រៃឈើ​ធើ​លេងៗ​

​ខេត្តព្រះវិហារ ៖ កាលពី​ថ្ងៃទី​១០​និង​១១​ក្កដា​ព្រះរាជអាជ្ញា​ខេត្តព្រះវិហារ លោក ទី សុ​វិន្ទ​ថា​ល់ បាន​ដឹកនាំ​មន្ត្រី​ខណ្ឌ មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង អាជ្ញាធរ នឹង​សមត្ថកិច្ច នៅក្នុង​មូលដ្ឋាន ចុះបង្ក្រាប​ឈើ​លាំង​ឃ្លុំ​ប្រភេទ​លេខ​១ ដែល​ពួគ​ឈ្មួញ​កាប់​ដឹក​យកមក​លាក់​ស្តុក ចំនួន ៥​កន្លែង និង​ចាប់​រថយន្ត​ដឹកឈើ ១​គ្រឿង រឹបអូស​ឈើ​ជ្រុង​បាន​ជាង ១០០​កំណាត់ នៅក្នុង​រយៈពេល​ពីរ​ថ្ងៃ​ចុង​សប្តាហ៍​មុននេះ​តែ​មេ​ឈ្មួញ​ឈើ​សម​ត្ត​កិច្ច​មិនបាន​ចាប់​អាន​ណាមួយ​ឡើយ​។​a preah j3 

​ទីតាំង​ដែល​ឈ្មួញ​លាក់​តុ​ក​ឈើ​មាន ៖១.​ស្ថិតនៅ​ក្នុងភូមិ​ស្វាយ​។​២.​ភូមិ​សុច ឃុំ​រណសិរ្ស រឹបអូស​ឈើ​បាន ៩៩​កំណាត់ និង​នៅ​ថ្ងៃទី​១១​កក្កដា ស្ទាក់ចាប់​រថយន្ត ១​គ្រឿង ដកហូត​បាន​ឈើ ៥​កំណាត់ ចំណុច​ដងផ្លូវ​ក្រាល​គ្រួស​ក្រហម ១​ខ្សែ ស្ថិតនៅ​ក្នុងភូមិ​សុច ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ លោក នួន សុខុម បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​ថ្ងៃ ១២ កក្កដា នេះ​ថា ឈើ​ដែ​រឹបអូស​បានជា​ប្រភេទ​ឈើ សុ​ក្រំ ឈើ​ឈ្លីក ចំនួន​១០៤​កំណាត់ និង​រថយន្ត​០១​គ្រឿង​។​

​ការបង្ក្រាប់​បែប​ធើ​លេងៗ​មិន​ចាប់​អ្នកប្រព្រឹត្ត​នោះ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ករណី​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ទីតាំង​ប្រមូល​ទិញ​ឈើ​និង​លើក​ឈើ​ដាក់​រថយន្ត​របស់​ឈ្មួញ​ឈ្មោះ ភ័ក្ត្រ នៅក្នុង​ភូមិ​ស្វាយ ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២១ គឺ​បានត្រឹមតែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​។ ដោយហេតុថា នៅក្នុង​ការបង្ក្រាប​នោះ​សមត្ថកិច្ច​ចម្រុះ​រកឃើញ​ឈើ​ច្រើន​ប្រភេទ ជាច្រើន​កំណាត់​នៅក្នុង​ទីតាំង​៤​កន្លែង ប៉​ន្តែ​ឈ្មួញ​ឈ្មោះ ភ័ក្ត្រ ដែលជា​ម្ចាស់​ឈើ​នៅតែ​អាច​គេច​ផុតពី​វិធានការ​ផ្លូវច្បាប់​ដដែល​។

​ប្រភព​ស្និទ្ធ​នឹង​ឈ្មួញ​រកស៊ី​ឈើ បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈើ​ម្នាក់នេះ​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​អាច​ប្រមូល​ទិញ​ឈើ​ពី​តំបន់ភ្នំ​ត្បែង យកមក​លាក់ទុក​តាម​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្វាយ ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី យ៉ាង​រលូន​។ នៅពេល​ប្រមូល​ទិញ​ឈើ​បាន​ច្រើន​ទើប​ឈ្មួញ​ឈ្មោះ ភ័ក្ត្រ និង​បក្ខពួក​ប្រើប្រាស់​រថយន្ត​ទំនើបៗ​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​សង្គម​ថ្មី ចូលទៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ យ៉ាង​រលូន​តែម្តង​។ លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ និង​លោក កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ត្រូវបាន​គេ​រិះគន់ថា​៖​ធើ​លេងៗ​ឲ្យ​ល្អមើល គ្មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ព្រោះ​បើ​មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​មែន​នោះ​គឺ​ឈ្មួញ​ឈ្មោះ ភ័ក្ត្រ និង​ឈ្មួញ​ដ៏ទៃទៀត​មិនអាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ចូល​ខេត្តកំពង់ធំ តាម​អំពើ​ចិត្ត​ឡើយ​។ ចំណែក​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ និង​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​បទល្មើស​ព្រៃ​ឈើ​កើតឡើង​ពេញបន្ទុក​នៅក្នុង​ខេត្តព្រះវិហារ​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២១ មាន​រថយន្ត​សេរី​ទំនើប​ចំនួន​៤​គ្រឿង​ដឹកឈើ​ចេញពី​ចំនុច​ភូមិ​សុច ចេញ​តាម​សែង​យកទៅលក់​នៅឯ​ខេត្តកំពង់ធំ​បាន​យ៉ាង​រលូន សមត្ថកិច្ច​គ្រប់ផ្នែក​ពាក់​ព​ន្ឋ័​អត់​បង្ក្រាប​នោះទេ ។​មិន​ថា​ពេលយប់​ឬ​ពេល​ថ្ងៃ​ប្រជាពលរដ្ឋ​និយាយថា​គេ​តែង​ស​ង្គេ​ត​ឃើញ​រថយន្ត​សេរី​ទំនើបៗ ម៉ាក​ធុន​ត្រា ម៉ាក​ស៊ីណា ម៉ា​ស្តា​នឹង​ម៉ាក​ហ្វ​ត ពណ៍​ត្រេអ៊ី ដឹកឈើ​លេខ​១ ប្រភេទ​សុក្រ​ម នឹង​ឈើ​ឈ្លីក ចេញពី​ចំនុច​ភូមិ​សុច ភូមិ​តា​សែង ឃុំ​រណៈ​សិ​រ្យ ស្រុក​សង្គម​ថ្មី ដឹក​ទៅ​ខេត្តកំពង់ធំ​បាន​យ៉ាង​រលូន ប៉ុន្តែ​សមត្ថកិច្ច​ចម្រុះ​មាន​អាវុធហត្ថ នគរបាល នឹង បរិស្ថាន នៅ​ចំនុច​ខ្នា​ថ្មី ជាប់​ព្រុំប្រទល់​ស្រុក​សង្គម​ថ្មី​នឹង​ស្រុក​ប្រាសាទ​បាល​ង្គ​ង័ ធើ​មិនដឹង​។​

​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​សង្គម​ថ្មី បានអោយដឹងថា មេ​ឈ្មួញ​ដុះ​ស្លែ ឈ្មោះ​ភ​ក្រ័ តែងតែ​ទំនាក់ទំនង​ល្អជា​មួយ​លោក យា សាវង្ស ប្រធាន​ស្នាក់ការ​បរិស្ថាន​ខ្នា​ថ្មី​តា​សែង ជាប់​ព្រុំប្រទល់​ស្រុក​សង្គម​ថ្មី​នឹង​ស្រុក​ប្រាសាទ​ប​ល័​ង្ល នឹង​លោក មឿង សំ​ផុន នាយក​ភ្នំ​ត្បែង រួមទាំង​សមត្ថកិច្ច​ដ៍ទៃទៀត ដូចជា​មេព្រៃ​សង្កាត់​សង្គម​ថ្មី អាវុធហត្ថ នឹង​នគរបាល​ដែល​ប្រចាំការ​នៅ​ចំនុច​ខាងលើ ដើម្បីអោយ​រថយន្ត​ដឹកឈើ​ខុសច្បាប់​របស់​ពួកគេ​ដំណើរការ​ទៅបាន​យ៉ាង​រលូន ពេលខ្លះ​ពួកគេ​ដឹកឈើ​ទាំង​ថ្ងៃ​ក៏មាន ។

បើប្រជាជន​ដឹកឈើ​តាម​គោយន្ត​កន្ត្រៃ​យកមកប្រើ​ប្រាស់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ផាក​ពិន​យ័​ដោយ​មិនមាន​ការលើកលែង​ទេ ឬ​ដោយសា​ពួកគាត់​មិនមាន​លុយ​សូកប៉ាន់​អស់លោក​ជំនាញ​ទាំងនោះ ។​ប្រភពពី​សមត្ថកិច្ច​មួយ​ចំនួន​បាន​លួច​បង្ហើប​អោយដឹងថា ពីមួយ​ខែ​មុន រថយន្ត​មេ​ឈ្មួញ​ឈ្មោះ​ភ​ក្រ័ មានតែ ៦​គ្រឿង​ទេ ហើយ​ហ៊ាន​ដឹកឈើ​តែ​ពេលយប់ ឥលូវ​ថែម​រថយន្ត​មក​ចំនួន​៣​គ្រឿង​ទៀត ទាំងអស់​៩​គ្រឿង​ដឹកឈើ​ទាំងថ្ងៃទាំងយប់​បាន​យ៉ាង​រលូន ។​សូមបញ្ជាក់ថា​កាលពី​ខែ​មុននេះ​អ្នកកាសែត​ចំនួន​៨​នាក់​ត្រូវបាន​សម​ត្ត​កិច្ច​ចាប់​ឃាត់ខ្លួន​ដាក់គុក​រហូតដល់​ថ្ងៃនេះ​មិនទាន់​លែង​ដោយសារតែ​ចុះ​ស្រាវជ្រាវ​បទល្មើស​ក្នុង​ខេត្ត​ព្រះ​វិ​ហ៊ា​រហើយ​ត្រូវ​ឈ្មួញ​ឈើ​ឃុ​ប​ឃឺ​ត​ជាមួយ​សម​ត្ត​កិច្ច​ដាក់​អន្ទាក់​ធើ​ស៊ី​តែម្តង​!៕a preah j a preah j4 a preah j2 a preah j5