» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12332 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702503 នាក់

បុរស​ម្នាក់​លួច​ថតរូប​ស្រី​ស្អាត​ពេល​ស្រវឹង​ត្រូវ​សង្សារ​គេ​វាយ​បែកក្បាល​នៅ​នៅក្នុង​មជ្ឈមណ្ឌល​ម៉ូ​ឌែ​ន​២…


​ភ្នំពេញ​៖​ស្រី​ស្អាត​ម្នាក់​ពេល​ចេញពី​រោងការ​ផឹក​ស្រវឹង ត្រូវបាន​បុរស​ជា​សង្សារ និង​មិត្តភក្តិ​ម្នាក់ទៀត​នាំគ្នា​ជួយ​គ្រា​ចេញ​ក្រៅ​ត្រុ​វ​បាន​អ្នក​ចូល​ស៊ីការ​ជាមួយ​លួច​ថតរូប​។ ពេល​ដឹង​គេ​លួច​ថតរូប​សង្សារ​ស្រី​ស្អាត​ក៏​ដើរទៅ​សួរថា “​ហេតុអ្វី​បង​មក​ថតរូប​ខ្ញុំ​និង​សង្សារ​ខ្ញុំ​ចឹ​ង​?”​។a picture

តែ​បុរស​នោះ​ឆ្លើយ​បែង​ខែងរ៉ែង​ថា “​ហែង​នឹង​ស្អី គ្រាន់តែ​ថត​មិនបាន​មែន​?” ហើយក៏​ទាស់សម្ដី​ឈ្លោះប្រកែក​គ្នា​ឡើង កើតមាន​ទំនាស់​ប្រតាយប្រតប់​គ្នា​រហូត​ឈានដល់​ប្រើ​ហឹ​ង្សា​ដាក់គ្នា​បែ​ក្ប​ល​ក្បាល​ហូរ​ឈាម​នៅ​ម៉ោង​ជិត​១០​យប់ ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៩ នៅក្នុង​មជ្ឈមណ្ឌល​ម៉ូ​ឌែ​ន​២ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​

​បុរស​ដែល​លួច​ថត​គេ​ហើយ​រងរបួស​បែកក្បាល​ព្រោះ​ត្រុ​វ​សង្សារ​ស្រី​ស្អាត​វ៉ៃ មានឈ្មោះ ឈៀក សុ​ភ័​ក្រ អាយុ​២៩​ឆ្នាំ ស្នាក់នៅ​ម្ដុំ​អូរ​ឬ​ស្សី ។​​ឃើញ​បុរសរងគ្រោះ​រងរបួស​បែក​ក្បាល​ឈាម​ពេញ​ខ្លួន ខាង​សន្តិសុខ​មជ្ឈមណ្ឌល​ម៉ូ​ឌែ​ន​២ បាន​រាយការណ៍​ប្រាប់​កម្លាំង​ល្បាត​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម​សម​ត្ត​កិច្ច​ក៏ ចុះ​អន្តរាគមន៍ សុំ​ភាគី​ខាង​នារី​ជា​សង្សារ​នោះ សុំ​សម្របសម្រួល​គ្នា​មួយ​ជំហាន​សិន តែ​ដោយ​មិនត្រូវ​គ្នា ទើប​សមត្ថកិច្ច​នាំ​ភាគី​ទាំងសងខាង​មក​ស្នាក់ការ​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម ដើម្បី​សាកសួរ​បន្ត​តែម្ដង​។​

​នៅ​ប៉ុស្តិ៍នគរបាល បុរស​២​នាក់ ដែល​ម្នាក់​ជា​សង្សារ​នារី​រូប​ស្រស់​នោះ និង​ម្នាក់ទៀត​ជា​មិត្តភក្តិ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។ តែ​បុរស​ដែលជា​មិត្តភក្តិ​បែរជា​ច្រឡោត​ស្រែក ប្រើ​សម្ដី​អសីលធម៌ ដាក់​សមត្ថកិច្ច​។ ចំណែកឯ​បុរស​ដែល​រងរបួស បាន​ត្រឡប់មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​ឲ្យ​សមត្ថ​កិច្ចចាត់ការ​តាមផ្លូវ​ច្បាប់​ផងដែរ​។​

​បច្ចុប្បន្ន​បុរស​ទាំង​២​នាក់ ដែល​ប្រើ​ហឹ​ង្សា​លើ​បុរស​ម្នាក់ទៀត​ដែល​លួច​ថត​រួប​គេ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្ដោះអាសន្ន រងចាំ​ដោះស្រាយ​គ្នា​នៅ​ព្រឹក​ថ្ងៃទី​៩ មីនា​នេះ តាម​បណ្ដឹង​ជនរងគ្រោះ ករណី​បង្ក​ហឹ​ង្សា​បណ្ដាល​ឲ្យ​ជនរងគ្រោះ​រងរបួស​បែ​ក​ក្បាល​។ចឹងបានថាអារឿងថតមិនមែនចេះតែថតទេបើជាគាត់ជាមនុស្សធម្មតានិងជាលក្ខណៈឯកជននោះ។a picture1 a picture2 a picture3 

​