» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5755 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695926 នាក់

ជនបរទេស​ដែល​ទទួលបាន​ប​ណ្ណ័​ស្នាក់នៅ​ស្រុក​ខ្មែរ​អចិន្ត្រៃយ៍​មាន​ចំនួន​ជិត​ពីរម៉ឺន​នាក់​?

 

​ភ្នំពេញ​៖​នៅ​ស្រុក​ខ្មែរ​យើង​នេះ​ជនបរទេស​ដែល​ទទួលបាន​ការទទួល​ពាក្យសុំ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ បាន​ចំនួន ៥៧,៤៤៤​នាក់ ស្មើ​៤៥.៦២% ។​ក្នុងនោះ​សម​ត្ត​កិច្ច​ក្រ​សូង​មហាផ្ទៃ​បានផ្តល់​រួច​នូវ​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ចំនួន ១៨.៥៣០​សន្លឹក និង​ទទួលបាន​ប្រាក់​អាករ​ពី​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ចំនួន ១១,១០៦,០០០,០០០​រៀល បង់​ចូល​ថវិកាជាតិ​។a keat chan tharith 

នេះ​បើតាម​របាយការណ៍ ដែល​បង្ហាញ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ក្នុង​សន្និបាត​បូក​ស​រុល​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​បន្ដ ឆ្នាំ​២០១៩ របស់​អគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ ។

​ឯកឧត្តម សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ដែល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិ​ធិ បិទ​សន្និបាត បាន​ណែនាំ​ជំនាញ​បន្ថែម​ដល់​នគរបាល​អន្ដោប្រវេសន៍ ពិសេស​នៅតាម​បណ្ដា​ស្នងការដ្ឋាន​រាជធានី​-​ខេត្ត លើ​ការងារ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​កាន់កាប់​ដោយ​ជនបរទេស ខណៈដែល​ឱ​សាទ​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល លើ​បញ្ហា​នេះ​កាន់តែ​គៀក​នឹង​ផុតកំណត់​ទៅហើយនោះ​។​

​បើតាម​ឯកឧត្តម សុខ​ផល បាន​ម​ឲ្យ​ដឹ​ថា រហូតមកដល់​ពេលនេះ ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​ក្នុង​កម្ពុជា ចំនួន​៣៥,០០១​ឯកសារ ស្មើនឹង​៨៨.៧៩% នៃ​ផែនការ​។ បានទទួល​ពាក្យសុំ​ប្រកាស​ទទួលស្គាល់​ជា ជនបរទេស​អន្តោ​ប្រវេ​សន្ត (​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង​) បាន​ចំនួន ៧៥,០៨៩​នាក់ ស្មើនឹង​៥៩.៦៤% ក្នុងនោះ បានចេញ​ប្រកាស​ទទួល​ស្គាល់​ចំនួន​២៩,១៨១ ដែលមាន​មនុស្ស ៤៦,៣៨១​នាក់ (១៤,៤៤៩​គ្រួសារ​) ។

​ឯកឧត្តម នាយ​ឧ​ត្ត​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​បន្ថែមថា​ក្នុង​ឆ ឆ្នាំ​២០១៨ មាន​ជនបរទេស​ដែល​ការ​ស្នាក់នៅ និង​ធ្វើការ​ខុសច្បាប់​កើតមាន​៧៧​លើក មនុស្ស​១៧៧​នាក់ (​ច្រើនជាងគេ​វៀតណាម ១៣៤​នាក់​)​។ ​ស្នាក់នៅ​លើស​រយៈពេល​កំ​ណ​ត់ ៨៦​លើក មនុស្ស​៨៦​នាក់ (​ច្រើនជាងគេ​នី​ហ្សេ​រី​យ៉ា ៤៨​នាក់​) កូរ៉េខាងត្បូង​០៧​នាក់ អង់គ្លេស​០៥​នាក់​។ ស្នាក់នៅ​គ្មាន​ឯកសារ​៥២​លើក មនុស្ស​១៤៧​នាក់ (​ច្រើនជាងគេ​វៀតណាម ៨៧​នាក់ ចិន​០៨​នាក់ នី​ហ្សេ​រី​យ៉ា​០៧​នាក់ មី​យ៉ាន់​ម៉ា​០៦​នាក់ និង​ឡាវ ០៦​នាក់​)​។ ជួញដូរ​គ្រឿងញៀន​៣១​លើក មនុស្ស​៥២​នាក់ (​ច្រើនជាងគេ​ឡាវ​១៥​នាក់ វៀតណាម​១៤​នាក់ ថៃ​១០​នាក់ ចិន​០៥​នាក់ កូរ៉េ​០៣​នាក់​)​។

​បង្ក្រាប​ក្រុម​ជម្រឹត​ទារប្រាក់​តាម​ប្រព័ន្ធ VOIP និង​ហ្គេម​អន​ឡាញ​ខុសច្បាប់ ១៤​លើក មនុស្ស​៤៨១​នាក់ (​ភាគច្រើន​ចិន​៤០៣​នាក់ ម៉ាឡេស៊ី​៤៨​នាក់​)​។ អំពើហិង្សា ២០​លើក មនុស្ស​២៨​នាក់ (​ច្រើនជាងគេ​ចិន​១៣​នាក់​)​។ អំពើ​អាសអាភាស និង​អណាចា​រ្យ ១៨​លើក មនុស្ស​២៥​នាក់ (​ច្រើនជាងគេ​អង់គ្លេស​០៦​នាក់​) ក្រៅពីនោះ​បទល្មើស​ផ្សេងៗ​ទៀត​ចំនួន ៧២​លើក មនុស្ស​១២៩​នាក់​។​

សូម​បញ្ជាកដែរថា​៖​ថ្មីៗ​នេះ(២៦កុម្ភៈ)ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ស្រុក​ខ្មែរ​ឯកឧត្តម​ង្វៀង​ភូ​ត្រុ​ង​អគ្គលេខាធិការ​បក្ស​កុំមុយនិស្ត​វៀតណាម​និង​ជា​ប្រធានាធិបតី​នៅក្នុង​សេចក្តីថ្លែងការណ​យ៍​រួម​បា​នស​ម្តេ​ង​ការកោតសរសើ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ផ្តល់​ការយកចិត្តទុកដាក់​ស្មើភាព​គ្នា​ចំពោះ​ប្រជាជន​(​ខ្មែរ​?)​ដែលមាន​ដើមកំណើត​វៀតណាម​៕a keat chan1 a keat chan2 a keat chan3 
​