» កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ » ចិនជួយជាង១លានដុល្លារសម្រាប់កម្មវិធីមេគង្គឡានឆាងនិងយល់ព្រមបើកទីផ្សារឲ្យកម្ពុជានាំមៀនសម្ងួតចូលបន្ទាប់ពីចរចាច្រើនឆ្នាំ!!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4296 នាក់

ម្សិលមិញ 6785 នាក់

សរុប 19427739 នាក់

សាលាក្រុង​ប្រកាស​ធានា​សន្តិសុខ​ពេល​បុណ្យ​ណូអែល​និង​ឆ្លង​ឆ្នាំសកល​

 

​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ​បាន​ប្រជុំ​ដាក់ចេញ​ផែនការ​ពង្រឹង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ នា​ថ្ងៃបុណ្យ​ចូលឆ្នាំ​សកល​ឆ្នាំ​២០១៩ ចូលឆ្នាំ​២០២០ ។a phnom penh 

ក្នុង​កិច្ចប្រជុំ គណៈបញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ មានការ​ចូលរួម​ពី លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ព្រមទាំង​មន្ត្រី សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួនទៀត នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៩​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ថា បុណ្យ​គ្រី​ស​ស្មាស និង​ចូលឆ្នាំ​សកល នឹង​ឈានចូល​មកដល់ ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ពង្រឹង​ទៅលើ​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ដើម្បី​ផ្ដល់ឱកាស ឲ្យ​ពួកគាត់​សប្បាយរីករាយ​។

“​ដូច្នេះ​ទេ​អ្វីដែល​យើង​ត្រូវធ្វើ​នោះ គឺ​ការរក្សា​ឲ្យ​បាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់ ជាមួយ​ការសម្រួល បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ ខណៈ​ប្រជាពលរដ្ឋ នឹងចូលរួម​សប្បាយរីករាយ ក្នុង​ពិធីបុណ្យ​នេះ​” ។ ​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ដែរថា ការបង្ក្រាប​ល្បែងស៊ីសង និង​គ្រឿងញៀន​ជា​បញ្ហា​ដ៏​ធំ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​បង្ក្រាប​ឲ្យ​ខាងតែបាន ព្រោះ​បញ្ហា​នេះ ជាដើម​ចម បង្ក​ឲ្យ​មាន​អសន្តិសុខ​ក្នុងសង្គម ដែល​ត្រូវ​រួមគ្នា​ដើម្បី​បង្ក្រាប ដូចជា​ល្បែង ជល​មាន់​តាម​អន​ឡាញ និង​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ទៀត ។​សម្រាប់​បញ្ហា​គ្រឿងញៀន លោកស្នងការ​បញ្ជាក់ថា ខែវិច្ឆិកា បង្ក្រាបបាន​ចំនួន​១៨៧​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៣៣៩​នាក់ ។

​តែ លោក ស ថេត នៅតែ​បញ្ជាក់ថា ទីតាំង​ធំៗ​មួយចំនួន​មិន​ប្រាកដថា មិនមាន​ការធ្វើ​ចរាច​រ​គ្រឿងញៀន​នោះទេ ដោយសារ​ពេលនេះ តាម​ក្លឹប​ធំៗ ពួកគេ​ធ្វើ​សកម្មភាព ហាក់​មាន​ភាព​វៃឆ្លាត​ជាង​មុន ធ្វើ​ឲ្យ​ពិបាក​រក​វត្ថុតាង ប៉ុន្តែ​ទោះបីជា​យ៉ាងណា លោក​នៅតែ​ខិតខំ​ប្រឹងប្រែង ដើម្បី​ឈានទៅ បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព ។​a phnom penh1