» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7782 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697953 នាក់

ក្មួយប្រុស​ផឹក​ស្រវឹង​ចាប់បង្ខំ​ម្តាយមីង​រំលោភ​រួច​សម្លាប់ចោល​ចង់​បំបិទដាន​!


​កោះកុង​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​រំលោភ​សម្លាប់​ម្ដាយមីង​ខ្លួនឯង​កាលពី​ម៉ោង​៦​ល្ងាច​ថ្ងៃទី​៦ ឧសភា​ឆ្នាំ​២០២០ ចំណុច​ក្នុងព្រៃ​ចម្ងាយ​ជាង​២០០​ម៉ែត្រ​ពី​ភូមិ​តានី ឃុំ​ជីខ ស្រុកស្រែ​អំបិល ខេត្តកោះកុង​។​a kill aunty2 

​ក្រោយ​ហេតុការណ៍​នេះ សមត្ថកិច្ច​មូលដ្ឋាន ប៉ុស្តិ៍​ជីខ​លើ រាយការណ៍​មក​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល ។ លោក​វីរ​សេនីយ៍​ទោ ហួន នុ​ន អធិការ​ស្រុក​ស្រែអំបិល​ឲ្យ​ដឹងថា ដោយ​ក្តាប់បាន​សភាពការណ៍​ច្បាស់ ជុំវិញ​ឃាតកម្ម​មួយ​នេះ ពី​គ្រួសារ​សព​រងគ្រោះ​ឈ្មោះ លោក ទិ​ត្យ អិ​ក (​ប្តី​សព​រងគ្រោះ​) ក៏​សម្រេច​ដាក់​ការសង្ស័យ​លើ​បុគ្គល ម៉ន ម៉ុ​ន ដែល​អ្នក​បាន​ប្រទះឃើញ​សាកសព​ស្ត្រី​រងគ្រោះ​មុនគេ ក្រោម​ហេតុផល​មួយ​ដែល​លោក​អះអាងថា សព​រងគ្រោះ​ស្ថិត​ក្នុងព្រៃ​ចម្ងាយ​ជាង​២០០​ម៉ែត្រ​ពី​លំនៅដ្ឋាន ខ្លួន​។​

​សម​ត្ត​កិច្ច​បាន​ចាត់​កម្លាំង​ចុះ​ឃ្លាំមើល និង​ព័ទ្ធ​ផ្ទះ​ជនសង្ស័យ​ពី​ចម្ងាយ ការពារ​ការ​គេចខ្លួន​។​តាំងពី​ម៉ោង​១២.០០​នាទី​រហូត ម៉ោង​១.០០​នាទី​យប់​ឈានចូល​ថ្ងៃទី​៧ ឧសភា ឆ្នាំ​២០២០​ទើប ធ្វើការ​ចាប់ខ្លួន អមដោយ​វត្ថុតាង មាន​ដំបង និង​សំលៀកបំពាក់​សព​ស្ត្រី​រងគ្រោះ​។​​ជនសង្ស័យ​ឈ្មោះ ម៉ន ម៉ុ​ន អាយុ​២៦​ឆ្នាំ អតីតជន​ល្មើស​លួច​គោ ក្របី ប្រចាំ​ភូមិ​នេះ ដែល​ចេញពី​ពន្ធនាគារ កាលពី​ខែមិថុនា ឆ្នាំ​២០១៩​បាន​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​រំលោភ​សម្លាប់​ម្តាយមីង ខ្លួនឯង​ពិតប្រាកដ​មែន​។​ជុំ​រឿងរ៉ាវ​មួយ​នេះ លោក​អធិការ​ស្រុកស្រែ​អំបិល កំពុង​ស្រាវជ្រាវ រក​ប្រភព​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ និង​ជនសង្ស័យ​ឈ្មោះ ម៉ន ម៉ុ​ន ដើម្បី​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​ខេត្តកោះកុង ចាត់ការ​តាមផ្លូវ​ច្បាប់​របស់​កម្ពុ​ជា​។​

​ដោយឡែក​សព​ស្ត្រី​រងគ្រោះ​ឈ្មោះ អ៊ី ហួយ អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តានី ឃុំ​ជីខ ស្រុកស្រែ​អំបិល សមត្ថកិច្ច​នគរបាល​បានប្រគល់​ក្រុមគ្រួសារ​សព ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ជុំវិញ​រឿងរ៉ាវ​មួយ​នេះ​លោក​អធិការ​ស្រុកស្រែ​អំបិល កំពុង​ស្រាវជ្រាវ រក​ប្រភព​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​និង​ជនសង្ស័យ​ឈ្មោះ ម៉ន ម៉ុ​ន ដើម្បី​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​ខេត្តកោះកុង ចាត់ការ​តាមផ្លូវ​ច្បាប់​៕a kill aunty1 

​