» រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6172 នាក់

ម្សិលមិញ 7515 នាក់

សរុប 20032069 នាក់

នគរបាល​លែង​ជន​សង្ស័យ​ក្នុង​សំណុំរឿង​កាត់ត​ឡាន​នៅ​ទីតាំង​ឧកញ៉ា​លី​ហួ​


​ភ្នំពេញ​: សំណុំរឿង ចុះបង្ក្រាប​ទីតាំង កាត់ត និង​ដំឡើងរថយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស ដោយ​ខុសច្បាប់ នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ដែល​គេ​ស្គាល់​ថា​ទីតាំង​របស់​ក្រុមហ៊ុន​លី​ហួ កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨​ដោយ​នគរបាល​ប្រឆាំង​បទ​ល្មើ​សេដ្ឋកិច្ច​របស់​ក្រសួងមហាផ្ទៃ​កន្លង​ទៅនោះ​ស្ងាត់បាត់​ដំណឹង​សូន្យឈឹង​មិ​ដឹងថា​ខុស​ឬ​ត្រូវ​។ ផ្ទុយទៅវិញ​ព​តិ​មាន​លេចឮ​ព័ត៌មាន​ថា ជនសង្ស័យ​a ly hour1 

ឈ្មោះ ឃឹ​ន បញ្ញា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ​ដែល ជា​មេការ​យានដ្ឋាន កាត់ត និង​ដំឡើងរថយន្ត​ខុសច្បាប់​ដែល ត្រូវបាន​ចាប់បញ្ជូន​ខ្លួន​ទៅកាន់ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដើម្បី​សាកសួរ​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ។​

​ពាក់ព័ន្ធ នឹង​ការបន្ត​នីតិវិធី នៃ​សំណុំ​រឿងនេះ ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដូចគ្នា​ដែរ​លោក ហោ លី​ណា ព្រះរាជ​អា​ជ្ញ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ព្រះរាជអាជ្ញារង លី សុ​ផា​ណា ដែលជា​អ្នកនាំពាក្យ ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានគេច​មិន​ឆ្លើយ​ជាមួយ​កាសែត​ឡើយ​។​a ly hour 

​សូម​ជម្រាបជូន​ថា កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន បាន​សហការ​ជាមួយ​កម្លាំង​នគរបាល ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ហោ លី​ណា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ បាន​ចុះបង្ក្រាប បទល្មើស កាត់ត និង​ដំឡើងរថយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស ខុសច្បាប់ មួយកន្លែង នៅ​ស្ថិតនៅ ឃ្លាំង​លេខ​១៥B ផ្លូវ​៥៩៨ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មាន​ម្ចាស់​ឈ្មោះ អោក សំ​អ៊័​ង និង​មេការ​ឈ្មោះ ឃឹ​ន បញ្ញា​។​a ly hour3 

​នៅក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​នោះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បានធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​ជាក់ស្តែង​រកឃើញ​រថយន្ត​ចំនួន ១០​គ្រឿង ក្នុងនោះ​រថយន្ត​បាន​តម្លើង​រួច​ចំនួន ៥​គ្រឿង​(​ម៉ាក lexus ៣​គ្រឿង camry hybrigde ១​គ្រឿង និង highlander ១​គ្រឿង​) និង​ចំនួន​៥​គ្រឿង​ទៀត ដំឡើង​ពុំទាន់​រួច (​ម៉ាក​lexus ២​គ្រឿង camry hybrigde ១​គ្រឿង និង​pruis ២​គ្រឿង​)​។​
​ចំពោះ​វត្ថុតាង​ទាំងអស់​ខាងលើ​លោក​ព្រះរាជអាជ្ញារង​បាន សម្រេច​ឲ្យ​បិទ​ផ្លុំ​បេ​សៀ​ល​រក្សា​ដាក់​ទុក​ក្នុង​យាន្ដ​ដ្ឋា​ន​ខាងលើ​ចំនួន​៥​គ្រឿង​(​រថយន្ត​តម្លើង​ពុំទាន់​រួច​) និង​ចំនួន ៥​គ្រឿង​ដែល​បាន​ដំឡើង​រួច បាន​ដកហូត​យកមក​រក្សាទុក​នៅ​នាយកដ្ឋាន​។​

ទាក់ទង​និង​សកម្មភាព​កាត់ត​តម្លើង​ស៊េរី​រថយន្ត​នេះ​លោក សួន វ៉ាន់​ហុង អគ្គនាយករង​ដឹកជញ្ជូន​ផ្លូវគោក​ក្រសួង​សារ​ធា​រណៈការ​បាន​ប្រាប់​កាសែត​ថា ៖ «​ការឡើង​ស៊េរី​រថយន្ត គ្រាន់តែ​កែ​កាង ឬ​តុបតែង​អ្វី​ផ្សេងៗ យើង​អត់​ទាន់​មានច្បាប់​អ្វី​ហាមឃាត់ ឬ​ចោទថា​គេ​ខុស​នោះទេ ប៉ុន្តែ​ទៅ​ថ្ងៃ​អនាគត យើង​នឹងមិន​ឱ្យមាន​ការកែច្នៃ​បន្តទៀត​ទេ ដើម្បី​កុំឱ្យ​សមត្ថកិច្ច​ពិបាក​សម្រេចចិត្ត​ក្នុង​ការឃាត់​រថយន្ត​ណាមួយ​ពេល​មាន​បញ្ហា » ។ លោក​បន្តថា ៖« សព្វថ្ងៃនេះ យើង​អត់​ទាន់​មាន​ប្រកាស ឬ​អនុក្រឹត្យ​ណា​ចែងថា កែច្នៃ​ឡើង​ស៊េរី​នេះ ខុស​ទេ ។ យើង​មានតែ​អនុក្រឹត្យ​លេខ​១៨០ បានចែង​ទៅលើ​ការកែច្នៃ​រថយន្ត​ធុន​ធំ ដូចជា ដំឡើង​ទ្រង់ ឬត​ទ្រង់​ខុស​បច្ចេកទេស គឺ​ខុសច្បាប់ » ។​a ly hour4 

​លោក​បញ្ជាក់ថា​៖​បើទោះបីជា​ការឡើង​ស៊េរី​រថយន្ដ ឬ​ផ្លាស់ប្ដូរ​ខុសពី​រូបរាង​ដើម មិន​ខុសច្បាប់ តែ​អ្នក​នៅក្នុង​វិស័យ​យានយន្ដ​យល់ឃើញថា វា​អាចបង្កើត​ជាការ​បោកប្រាស់​ដល់​មហាជន​, ប៉ះពាល់​ប្រព័ន្ធ​សុវត្ថិភាព​រថយន្ដ ឬ​គេចវេះ​ពី​ការមិន​ទទួលខុសត្រូវ​ណាមួយ ពិសេស​នៅពេល​មាន​បញ្ហា ជាដើម​។​police eco colour 

​ឯ​អនុប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា លោក ង​ន សាំង បាន​ឲ្យ​កាសែត​ដឹងថា ៖« រថយន្ត​កែ​ស៊េរី វា​អាចជា​ការបោក​បញ្ឆោត និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​សុវត្ថិភាព ។ ពេល​យើង​ធ្វើការ​កែច្នៃ​ខុស​លក្ខណៈ​ស្តង់ដា អីចឹង អាច​នាំឱ្យមាន​គ្រោះថ្នាក់​កើតឡើង​ដោយ​ចៃដន្យ​បាន​។ ជា​ឧទាហរណ៍ កន្លងមក មាន​រថយន្ត​ឆេះ​នៅតាម​ផ្លូវ ជាដើម អាចមកពី​ការច្នៃ​ប្រព័ន្ធ​ខ្សែភ្លើង​មិនត្រូវ​តាម​លក្ខណៈ​ស្តង់ដា » ។ លោក​បន្ដថា ៖« តាម​លក្ខណៈ​បច្ចេកវិទ្យា យើង​មិនគួរ​ឱ្យមាន​ការកែច្នៃរ​ថ​យន្ត​អីចឹង​ទេ​។

អ្វី​សំខាន់ អាចមាន​ការបោក​បញ្ឆោត​នៅលើ​ទីផ្សារ និង​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅតាម​ផ្លូវ​ដោយ​ប្រការ​ណាមួយ​ពុំ​បានដឹង​ជាមុន » ។​បើតាម​លោក សួន វ៉ាន់​ហុង អគ្គនាយករង​ដឹកជញ្ជូន​ផ្លូវគោក​បច្ចុប្បន្ននេះ យានដ្ឋាន​ជួសជុល និង​កែច្នៃ​រថយន្ត ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​ជាង​១​ពាន់​កន្លែង ។ ដោយឡែក យានយន្ត​ដែល​បាន​ចុះបញ្ជី​ស្របច្បាប់ មាន​ប្រមាណ​៤,២​លាន​គ្រឿង ក្នុងនោះ​រថយន្ត​លក្ខណៈ​គ្រួសារ​មាន​៤០​ម៉ឺន​គ្រឿង​, រថយន្ត​ធុន​ធំ​២២​ម៉ឺន​គ្រឿង និង​ម៉ូតូ​៣,៦​លាន​គ្រឿង ។​