» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1655 នាក់

ម្សិលមិញ 5988 នាក់

សរុប 18746990 នាក់

ភ្លេច​កាបូប​មាន​លុយ​៦​ពាន់​ដុល្លារ​នៅ​បន្ទប់ទឹក​ហាង​សាំង​ភី​ធី​ធី​ជាង​២​ម៉ោង​ចុងបញ្ចប់​ជួប​ស្ត្រី​ចំណាស់​ចិត្ត​ធ​មិ​ទៀងត្រង់​ជួយសង្គ្រោះ​!

 

​ភ្នំពេញ​៖​ក្នុងសង្គម​មនុស្ស​មិនមែន​សុទ្ធតែ​អាក្រក់​នោះទេ​ជាក់ស្តែង​អ្នក​មីង​ម្នាក់​ទោះបី​គាត់​ក្រ​ស៊ីឈ្នួល​គេ​តែ​ចារឹក​ទៀត​ត្រង់​របស់គាត់​ត្រូវតែ​ទទួលបាន​ការគោរព​។ a cabob1 

​ម្ចាស់​ប៊ុ​កមួយ​ឈ្មោះ​គួ​យ​កែវ​វិបុល​( Kuo Keo Vibol )​បាន​រៀបរាប់​រឿងហេតុ​ការណ៍​មួយ​សឹងតែ​មិនគួរ​ឲ្យ​ជឿ ទាក់ទង​បងប្រុស​របស់គាត់​ម្នាក់​បាន​ភ្លេច​កាបូប​ដែលមាន​លុយ​ក្នុងនោះ​៦​ពាន់​ដុល្លា​អាមេរិក​និង​ការ​ធនាគារ​សំខាន់​ជាច្រើន​ទៀត​នៅ​ស្ថានីយ៍​ប្រេង PTT ត​។ ម្ចាស់​ហ្វេ​ស​ប៊ុ​ក​រូបនេះ​បាន​រៀប​រាប់ទាំង​ក្តីរំភើប​ជំនួស​ម្ចាស់​កាបូប​នេះ​ផងដែរ​ថា​៖

“​រំភើប​ជំនួស​! យ៉ាប់​ណាស់ ម្ចាស់​កាបូប​!!! ប្រាក់សុទ្ធ​6000$ ស្វែងរក​ម្ចាស់​ឃើញ​វិញ​ហើយ ហាហា​ហា​។ បាត់​ម៉ោង 7:30am រកឃើញ 9:30am​។ នៅ​ម៉ោង​ប្រហែល 8:40​ជាង បង​តេ​មក ខណៈពេល​ខ្ញុំ​នៅ PTT ជា​សុផារ៉ា ជំនួប​ជាមួយ​ស្ថាបនិក website.

– បុល​! បង​បាត់​កាបូប​ហើយ ក្នុងនោះ​មាន​ជិត 6000
– ហា៎​? 6000$​មែន ខ្ញុំ​សួរ​
– អឺ 6000$ សម្លេង​បង្កប់​ដោយ​ទឹកមុខ​ស្អុយ ដែល​យកលុយ​នោះ​ទៅ​បង់ថ្លៃ​ដី​គេ នៅ​កំពត​។ ហើយ​គាត់​បន្តទៀតថា ភ្លេច​កាបូប​នៅ PTT ផ្លូវជាតិ​លេខ​3 រង្វង់​មូល​ចោមចៅ ប្រមាណ​ជាង​10km ក្រោយពី​សរសេរ​សេចក្តី​ប្រកាស​ហើយក៏​គិតក្នុងចិត្ត​ថា​៖ សរសេរ​បែបនេះ​តិច​មាន​គេ​ទៅរក​មុន​ទៅ ស្របពេល​ដែល​អត់​មាន​មនុស្ស​ចូលទៅ​ប្រទះឃើញ​កាបូប​?”​។​

​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​វិបុល​គិតថា​៖ “​ពេល​ជិះ​ទៅរក ផ្លូវ​ស្ទះ​ណាស់ គិតថា​បើ​រក​មិនឃើញ​មានតែ​ស្នើសុំ​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ជា​គំនិត​ដំបូង​ពេល​ជជែក​ជាមួយ​បង​វ៉ាង ណាមួយ​រក​មិនឃើញ​បាន​មុខស្អុយ​2​នាក់​ផង កុំអោយ​មុខស្អុយ​ម្នាក់​គាត់​។ ខ្ញុំ​ជិះ​ចុះ​ទៅរក បង​វ៉ាង​ជិះ​ឡើងមករក​វិញ​។​

​ពេល​ជិះ​ជិត​ដល់ សប្បាយ​ជិត​ផង ភ័យ​ផង ក្រែង​មិនមាន​នរណា​គេ​ប្រទះ​កាបូប​នោះ​។ ដើរចូល​បន្ទប់ទឹក​មួ​យៗ​ដោយ​មើលទៅ​មាន​សភាព​ធម្មតា​កុំ​ឲ្យ​គេ​ចាប់អារម្មណ៍​ថា​បាត់​អី​។ បើក​បន្ទប់ទឹក 1 2 3 4… អត់​ឃើញ អស់សង្ឃឹម​ជំនួស​គាត់​ណាស់ ហើយក៏​ដើរ​មើល​កាមេរ៉ា មិនឃើញ​មាន​បង្កប់​ក្បែរ​ច្រកចូល​បន្ទប់ទឹក​ទៀត រឹតតែ​និយាយ​លែងចេញ​។​

​ឃើញ​លោកយាយ​អនាម័យ​ម្នាក់​អង្គុយ​ក្បែរ​នោះ ក៏​គិតថា មុខមាត់​ឯង​ស្អាត សង្ហា គួរ​ឲ្យ​ស្រលាញ់​ដែរ ប្រហែល​សួរ​គាត់​ទៅបាន​ដឹង​ព័ត៌មាន​ខ្លះ​។ ហិ​ហិ​ហិ​… គាត់​ថា​ឃើញ​។ តែ​គាត់​សួ​របក​វិញ​មានអី​ខ្លះ​? ខ្ញុំ​ថា​កាបូប​ពណ៌​ខ្មៅ​រលោង ទឹកប្រាក់​នឹងមាន​កាត​ធានា​គារ​ច្រើន​។ គាត់​ថា​ត្រូវ​ហើយ​។ ហាហា​ហា សប្បាយចិត្ត​ចង់​ហោះ​។​”​។​
​គាត់​ថា​៖ “​ខ្ញុំ​ថា​ខ្ញុំ​សុំ​វិញ​មក ចាំ​បង​ខ្ញុំ​មក គាត់​នឹងមាន​អ្វី​ជូន​យាយ​។ សុចរិត​ភាព​គាត់ គាត់​មិនបាន​បើក​មើល​កាបូប​ក្នុង​រ៉ូ​ត​នោះទេ គាត់​មើល​ត្រឹម​សភាព​ខាងក្រៅ​នៃ​កាបូប​។​

​គាត់​ពិពណ៌នា​នៃ​សាច់រឿង​ថា មាន​ក្មេងប្រុស​ម្នាក់​វ័យ​ប្រហែល​ខ្ញុំ តែ​ស្គម​ស្តើង បាន​រើស​បាន​មុន​ស្របពេល​គាត់​បោស​ជូត​ក្នុង​បន្ទប់ទឹក​។​
​ក្មេងប្រុស​នោះ​បំរុង​នឹង​យក​វា តែ​លោកយាយ​បាន​ឃើញថា​មិន​ប្រក្រតី ក៏​សុំ​មើល អត្តសញ្ញាណប័ណ្ណ​ក្នុង​កាបូប​សិន​មុខ​ដូចគ្នា​អត់ ហើយ​គាត់​ថា ទុក​ឲ្យ​គេ​វិញ​ទៅ ម្ចាស់​គេ​នឹង​មករក​នៅទីនេះ បើ​មិនមែនជា​របស់​ក្មួយ​ទុក​នឹង​ចុះ​។ ក្មេង​នោះ​ព្រម​ឲ្យ​វិញ ទាំង​ដើរចេញ​មើល​លោកយាយ​ចុះ ឡើង​ចុះឡើង​។​

​តម្លៃ​សុចរិត​ភាព មិន​ប្រកាន់វណ្ណៈ តួនាទី​ក្នុងសង្គម រឺ ចំណេះដឹង​ត្រឹម​បណ្ឌិត​ឡើង​នោះទេ តែ​វា​មានតម្លៃ​កាន់​ថ្លៃ​មិនបាន​ត្រឹម​លុយ 6000$​នោះទេ​។ ចរិត​អន់ វ៉ក់​កាន់តែ phone ឲ្យ​រៀង​ថ្ងៃក្រោយ សំណាង​ហើយ​ប៉ះចំ​លោកយាយ​អនាម័យ​ជិត​ព្រះ​រើស​ទុក​ឲ្យ​។ លោកយាយ​គាត់​មាន​គ្រប់គ្រាន់​ល្អ​ណាស់​។​

​តាមពិតទៅ​ម៉ោង 10am មាន​ណាត់​ជាមួយ​លោក​ប្រធាន​បច្ចេកទេស គម្រោង អុ​គី​ដេរ និង លោក​ស្ថាបត្យករ ជ័យលាភី​នៅ Brown cafe មុខ​សាលា​បាក់​ទូក​ដែរ​ហ្នឹង តែ​អរគុណ​ពួកគាត់​ដែល​យោគយល់​ពេលវេលា​រវ្វល់​និង​សំខាន់​បែបនេះ​។​​ទៅណា​មក​ណា​ជួបតែ​មនុស្ស​ល្អ ជីវិត​មាន​សេចក្តីសុខ​ណាស់​ខ្ញុំ ហាហា​ហា​។​”​។​

​ជា​ចុងក្រោយ​ម្ចាស់​កាបូប​នេះ​បាន​សង​ជា​សា​គុណ​នូវ​ទឹកប្រាក់​ចំនួន ៥០០ដុល្លារអាមេរិក។a cabob a cabob2 a cabob3