» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10455 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700626 នាក់

ករណី​ប៉ុនប៉ង​បាញ់សម្លាប់​ប្រពន្ធចុង​នៅ​ខេត្តសៀមរាប ផ្ដើមចេញពី​នាង​ទារលុយ​ញឹកញាប់​ពេក ?!


​សៀមរាប​៖ ករណី​ប្ដី​ប៉ុនប៉ង​បាញ់សម្លាប់​ប្រពន្ធចុង កាលពី​យប់​រំលង​អា​ទ្រាត​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ នៅ​ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ភូមិ​គោក​ចាស់ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​ប៉ុន្តែ​មិន​ស្លាប់​នោះ គឺ​ផ្ដើមចេញពី​ស្ត្រី​រងគ្រោះ ចេះតែ​ទារលុយ​ពី​ជនសង្ស័យ​ញឹកញាប់​ពេក នាំឱ្យ​បុរស​នោះ​ខឹង​។ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តសៀមរាប បន្ទាប់ពី​ចាប់ខ្លួន​ជនសង្ស័យ​យកទៅ​សួរចម្លើយ​។a kill wifea 

​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ មុខរបរ​លក់​ភេ​ជ្ជៈ រស់នៅ​ភូមិ​៥ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវបាន​ចោទ​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​មិនបាន​សម្រេច​(​បាញ់​នឹង​អាវុធ​K59 គោលបំណង​ឱ្យស្លាប់ តែ​ជនរងគ្រោះ​មិន​ស្លាប់​)​។

​ជនរងគ្រោះ​ឈ្មោះ សំអុល សុខ​ដា​នី ភេទ​ស្រី អាយុ ២៧​ឆ្នាំ ត្រូវ​ត្រង់​ដើម​ដោះ​ខាងឆ្វេង​មួយ​គ្រាប់​បណ្តាលឱ្យ​រងរ​បួស​។ ​នាង​មុខរបរ​លក់ដូរ រស់នៅ​ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រា​ជនី​ភ្នំពេញ បានឱ្យ​ដឹក​ថា ខ្លួន​និង​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​តាំងពី​អំឡុង​ឆ្នាំ​២០១៧ រហូតដល់​បច្ចុប្បន្ន​មានកូន​ស្រី​ម្នាក់ អាយុ​៩​ខែ​។ ដោយ​ដឹងថា​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល មិនទាន់​លែងលះ​ប្រពន្ធដើម ខ្លួន​ក៏​សុំ​បែក​គ្នា​ជាច្រើនលើក​។

នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១០:០០​នាទី ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បាន​បើករថយន្ត​មួយគ្រឿង NISSAN Frontier ទៅ​ដឹក​រូប​ខ្លួន និង​កូន​ត្រង់ចំណុច​ម្តុំ​ស្ពាន​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដោយ​ប្រាប់ថា​ទៅ​ខេត្តពោធិ៍សាត់ លុះ​បើក​ដល់​ចំណុច​ស្ពាន​ព្រែក​ក្តាម​ស្រាប់តែ​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បើក​ឡើង​តាម​ផ្លូវជាតិ​លេខ​៦ មក​ខេត្តសៀមរាប លុះដល់​ចំណុច​ម្តុំ​ត្រាំ​នាគ ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ពួកខ្លួន​បាន​ចូលទៅ​សម្រាក​នៅផ្ទះ​សំណាក់​មួយ​មិន​ចាំ​យីហោ ហើយ​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បាន​បើកឡាន​ចេញ​ក្រៅ​ប្រហែល​៣០​នាទី ទើប​ត្រឡប់មកវិញ​។

​លុះដល់​វេលា​ម៉ោង​២០:៣០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល​ពួកខ្លួន​ក៏​នាំគ្នា​បន្តដំណើរ​ពី​ខេត្តសៀមរាប​ទៅ​ខេត្តបាត់ដំបង ដោយ​មុន​ពេលចេញ ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បានឱ្យ​រូប​ខ្លួន​លេបថ្នាំ​ផ្តាស​សាយ​ចំនួន ៣​គ្រាប់ ហើយ​អង្គុយ​នៅ​កៅអី​ក្រោយ តាមផ្លូវ​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បាន​និយាយ​ប្លែកៗ​ថា ថ្ងៃក្រោយ​ខ្លួន​នឹង​យក​កូនស្រី​មក​ចិញ្ចឹម​និង​មើលថែ​ឱ្យបាន​ល្អ​ដេក​លើ​ទ្រូង​ម្តាយ​សិន​ចុះ លុះ​បើក​ដល់​ចំណុច​រង្វង់​មូល​គួរ​ស្រូវ ខេត្តបន្ទាយមានជ័យ ដោយសារ​កូន​យំ​ខ្លាំងពេក ក៏​បើកឡាន​ត្រឡប់ក្រោយ​ទិសដៅ​មក​ខេត្តសៀមរាប​វិញ​។

​នៅតាម​ផ្លូវ ខ្លួន​ក៏បាន​ដេកលក់​នៅ​កៅអី​ក្រោយ​លុះដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បានឮ​សម្លេង​ផ្ទុះអាវុធ ស្រាប់តែ​ខ្លួន​មាន​ការឈឺ​ចុក​ត្រង់​ដើម​ទ្រូ​វ​ខាងស្តាំ ពេល​ខ្លួន​បើកភ្លើង​ទូរស័ព្ទ​បំភ្លឺ ក៏បាន​ឃើញ​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល កាន់​កាំភ្លើងខ្លី​នៅក្នុង​ដៃ​ពេលនោះ​ខ្លួន បាន​ប្រតាយប្រតប់​បើកទ្វារ​រថយន្ត លោត​ចុះ​ទៅលើ​ថ្នល់​កៅស៊ូ ខណៈពេល​រថយន្ត​កំពុង​តែមាន​ចលនា​ទៅមុខ​។

ជនសង្ស័យ​ឃើញ​ដូច​នោះ ក៏បាន​ថយ​រថយន្ត ក្នុង​គោលបំណង​កិន​ទៅលើ​រូប​ខ្លួន តែ​ខ្លួន​បាន​លោត​ចុះទៅ​ក្នុង​ទឹក​ប្រឡាយ ហើយ​ជនសង្ស័យ​បាន​បើកទ្វារ​រថយន្ត​ចុះ ហើយ​រត់​ទៅធ្វើ​សកម្មភាព ប្រតាយប្រតប់​និង​ច្របាច់ករ​នាង ភ្លាមនោះ​រូបនាង​ក៏បាន​ស្រែក​ឱ្យ​គេឯង​ជួយ ពេលនោះ​ក៏មាន​ប្រជា​ការពារ នៅ​ជិត​នោះបាន​ចូលទៅ​ជួយ​នាង ហើយ​ជនសង្ស័យ​ក៏បាន​រត់ឡើង​រថយន្ត ហើយ​បើក​គេចខ្លួន ដោយមាន​កូនស្រី​ខ្លួន​នៅ​ជាមួយ​ដែរ​។

​សមត្ថកិច្ច​បានបញ្ជាក់​ថា តាម​ការពិនិត្យ​វិភាគ​កន្លែងកើតហេតុ បានធ្វើ​ការចាប់យក​វត្ថុតាង​មាន អាវុធខ្លី ១​ដើម ម៉ាក K59 បង់​១, គ្រាប់ ១​គ្រាប់​, សំបក​គ្រាប់​១, ស្រោម​កាំ​ភ្លើងពណ៌​ខ្មៅ​១, អា​យឺត​ដៃខ្លី​២​។​នគរបាល​ផែន​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដោយមាន​ការសហការ​ពី​សមត្ថកិច្ច​នគរបាល​អធិការ​ស្រុក​ប​វេ​ល នៃ​ស្នងការដ្ឋាន​ខេត្តបាត់ដំបង ក៏បាន​ឃាត់​ជនសង្ស័យ​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បាន​នៅវេលា​ម៉ោង​១០:១៤​នាទី ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​អូរ​ដូន​ពៅ ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។

​ជនសង្ស័យ​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ដូច​ជនរងគ្រោះ​រៀបរាប់​ខាងលើ​ពិតប្រាកដ​មែន ដោយសារ​ខ្លួន​ខឹង​ជនរងគ្រោះ​ចេះតែ​ទារប្រាក់​ពី​រូប​ខ្លួន​ជា​បន្តបន្ទាប់​។ បើ​មិនឱ្យ​ប្រាក់​ទៅ​នាង​ទេនោះ នាង​នឹង​យក​កូនស្រី​ទៅ​ជួប​ប្រពន្ធដើម​ខ្លួន ដែល​អាច​ទៅជា​ទំនាស់​ឈានដល់​ការ​លែងលះ​មិន​ខាន​?!​។​ចំពោះ​អ្នកពាក់ព័ន្ធ​នឹង​កាំភ្លើង​ដែល​ជនសង្ស័យ​ប្រើប្រាស់​នោះ សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​អត្តសញ្ញាណ​នៃ​អ្នកផ្ដល់​អាវុធ​នៅឡើយ​ទេ​៕a kill wifea3 a kill wifeaa 

​