» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10241 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700412 នាក់

ឃាតក​តាម​ប​ណ្តោ​ផ្លូវ​៦០​ម៉ែត្រ​ស្តា​រ៉ិ​ច​បុក​រ៉ឺម៉ក​ខូច​ស្លាប់​ម្នាក់​ទៀតហើយ!


​ភ្នំពេញ ៖ ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ខូច​ក៏ត្រូវ​បាន​បុរស​២​នាក់ រួម​នឹង​ស្ត្រី​ម្នាក់​នាំគ្នា​រុញ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ស្រាប់​តែមាន​រថយន្ត​១​គ្រឿង បុក​ពីក្រោយ​ទាំង​កម្រោល បណ្តាល​ឲ្យ​មាន​អ្នក​ស្លា​.​ប់ម្នាក់ និង​របួស​២​នាក់ ប្តី​ប្រពន្ធ នៅ យប់ ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២៥ តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​ករណី​យ៍​បុក​ស្លាប់​នេះ​បាន​កើតឡើង​ក្រោយពី​អាជ្ញាធរ​រាជធានី​ប្រកាស​ពី​ការរៀបចំ​ធ្វើ​ផ្លូវ​៦០​ម៉ែត្រ​នេះ​ឲ្យ​មាន​សុវត្ថិភាព​រាប់​តាំងពី​ការ​សូត្រមន្ត​រំដោះគ្រោះ​ការបាញ់​ចាប់​ល្បឿន​ដោយ​នគរបាល​និង​ដាក់​របាំង​ចែកផ្លូវ​តែ​មិនទាន់​ធ្វើ​ហើយ​បាញ់​ល្បឿន​ក៏​ធ្វើ​តែ​ពេល​ថ្ងៃ​និង​ពេល​ខ្លួះ​មិន​ធ្វើ​ផងដែរ​។​a kill raod1 

​សព​ជនរងគ្រោះ​មានឈ្មោះ ម៉ួ តុលា ភេទ​ប្រុស មុខរបរ​ជាងសំណង់ ស្នាក់នៅ​កន្លែងធ្វើការ ម្តុំ​ផ្សារ​ទំនើប​អ៊ី​អន​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត ភូមិ​កំពង់​ផ្តុំ ឃុំ​ផ្សារ​ក្រ ស្រុក​ស្ទោង ខេត្តកំពង់ធំ ។​​អ្នកបើកបរ​រថយន្ត​បង្ក​មានឈ្មោះ តារា រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មន្ត្រីរាជកា​រ មាន​ទីលំនៅ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​ប្រគល់អោយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​) ។​

​មុនពេល​កើតហេតុ​រ៉ឺម៉ក​ម៉ូតូ​របស់​ជនរងគ្រោះ​ខូច​ចឹ​ង​ហើយ​គេ​បានឃើញ​បុរស​ម្នាក់​ដែលជា​អ្នក​ស្លា​.​ប់​បណ្តើរ​ម៉ូតូ​ខាងមុខ ចំណែក​២​នៅ​ប្តី​ប្រពន្ធ​រងរបួស​ស្រាល អ្នក​រុញ​ពីក្រោយ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​កើតហេតុ ក៏​ស្រាប់តែ​បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ​ស្តា​រិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BW 9795 ធ្វើដំណើរ​ក្នុងទិសដៅ​ស្របគ្នា ទៅបុក និង​រ៉ឺម៉ក​ម៉ូតូ​ពីក្រោយ​ទាំង​កម្រោល​យ៉ាង​ពេញទំហឹង​(​ស​ង្ស័​យ័​ថា​ស្រវឹង​?) បណ្តាល​ឲ្យ​ខ្ទាត​រ៉ឺម៉ក​និង​មនុស្ស​ទៅ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​រង​ការខូចខាត​រ៉ឺម៉ក ។​បុរស​ជា​អ្នក​បណ្តើរ​ម៉ូតូ​ខាងមុខ​បោក​ក្បាល​ស្លា​.​ប់​មួយ​រំពេច ចំណែក​ប្តី​ប្រពន្ធ​២​នាក់​ដែល​រុញ​នៅ​ខាងក្រោយ​រងរបួស​តិច​តួច​ត្រូវបាន​ដឹក​តាម​កង់​បី​យកទៅ​មន្ទីរ​ផងដែរ ។​

​ក្រោយកើតហេតុ ខាង​រថយន្ត​វិញ​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​នោះទេ ក៏​ព្យាយាម​បើករថយន្ត​ទាំង​រង​ការខូចខាត​ខាងមុខ​ចំហៀង​ខាងស្តាំ បើក​បាន​ជាង​២​គីឡូម៉ែត្រ រហូតដល់​ជិត​ច្រកចូល​បុរី​ប៉េង​ហួត​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ក៏​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នាំគ្នា​ជួយ​ដេញ​ឃាត់​បាន​រថយន្ត និង​អ្នកបើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ប្រគល់អោយ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចាត់ការ​បន្ត​តាម​នីតិវិធី​ផងដែរ ដោយ​សមត្ថកិច្ច​ធ្វើការ​ផ្លុំ​អាកុល ឃើញថា មាន​កម្រិត​០.៦៧ មី​លី​លីត្រ​ខ្យល់ ។​ សមត្ថកិច្ច​បាន​ទាក់ទង​សាច់ញាតិ​ប្រគល់​ស​.​ព​អោយ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត ។ ចំណែក​មធ្យោបាយ រួមទាំង​អ្នកបើកបរ​បង្ក​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕a kill raod a kill raod2 a kill raod3 a kill raod4 

​