» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7102 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697273 នាក់

ស្ត្រី​ជនជាតិ​ម្នាក់​ដែល​បរិស្ថាន​ចាប់ដាក់គុក​ខេត្ត​រតនៈគីរី​ចោទ​រឿង​រំលោភ​ដីធ្លី​ស្លាប់​ក្នុង​គុក​!

 

​រតនៈគិរី​៖ ស្ត្រី​ជាប់ចោទ​ម្នាក់ ក្នុងចំណោម​ពីរ​នាក់ ដែល​ត្រូ បាន​កំលាំង​បរិស្ថាន​ចាប់បញ្ជូន​ខ្លួន​បញ្ជូនមក អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនៈគីរី រឿង​ការកាប់​រាន​ដីព្រៃ បាន​ស្លាប់​ក្នុង​ពន្ធនាគារ​កាលពី ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០​ដោយ​មិនដឹង​ពី​មូលហេតុ​ពិត​នៅឡើយ ។​a die girl1 

​ប្រធាន​ពន្ធនាគារ​ខេត្តរតនៈគិរី ប្រាប់​កាសែត​ថា​៖​ស្ត្រី​(​រងគ្រោះ​)​ឈ្មោះ បិ​ន ឈាង អាយុ​៥៥​ឆ្នាំ​ខាងលើនេះ គឺ​បាន​ស្លាប់​ក្រោយពី​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​! ។​​តែ​លោក​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី​វិញ ក៏បាន​បញ្ជាក់​ប្រាប់ថា​៖​ស្ត្រី​រងគ្រោះ​នោះ​ពិតជា​បាន​ដាច់ខ្យល់​ស្លាប់​នៅ​មុនពេល​បញ្ជូន​មកដល់​មន្ទីរពេទ្យ​ទេ !?​។ បច្ចុប្បន្ន​សាកសព​ស្ត្រី​រងគ្រោះ​ដែល​គេ​រាយការណ៍​មាន​ជម្ងឺលើសឈាម​និង​ទឹកនោមផ្អែម​ផង ត្រូវបាន​គេ​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​ហើយ​ត្រូវធ្វើ​ការបូជា​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០​នេះ​ដោយ​មិនទាន់​ទទួលបាន​យុ​ត្តិ​ធ​ម៍​នៅឡើយ ។​

​សូមបញ្ជាក់ថា​ស្ត្រី​រងគ្រោះ​ឈ្មោះ ប៊ិន ឈាង​ត្រូវបាន​កម្លាំង​សម​ត្ត​កិច្ច​បរិស្ថាន​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​អូរ​ជីព ភូមិ​កែង​សាន់ ឃុំ​សេ​ដា ស្រុក​លំផាត់​ជាមួយ និង​បុរស​ម្នាក់ទៀត​ឈ្មោះ អ៊ំ ធា អាយុ​៥២​ឆ្នាំ ជនជាតិដើម​ភាគតិច​ទំពួន ដែលមាន​ទីលំនៅ​ភូមិ​សា​មុ​ត្រ​ក្រោម ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី ។​

អ្នក​ទាំងពីរ​ត្រូវបាន​បញ្ជូនមក​ឃុំខ្លួន​(​ប្រហែល​មិនទាន់​កាត់ទោស​)​មក​ឃុំខ្លួន​នៅ​ព​ន្ធ័​នាគារ​ខេត្ត​រតនៈគីរី​។ នៅក្នុង​ការចាប់ខ្លួន​អ្នក​ទាំងពី កន្លងមក​មាន ប្រជាពលរដ្ឋ​អ្នកភូមិ​មិនតិចជាង​១០០​នាក់​ទេ បាន​ឡើងមក​ធ្វើការ​តវ៉ា​ជា​បន្តបន្ទាប់​ចាប់តាំងពី​ខែកុម្ភៈ រហូតដល់​ខែមេសា​ឆ្នាំ​២០២០ ដូចជា​ធ្វើការ​តវា​នៅមុខ​មន្ទីរ មុខ​បរិស្ថាន​ខេត្ត ធ្វើការ​តវ៉ា​នៅមុខ​តុលាការខេត្ត​និង​នៅមុខ​រដ្ឋបាល​សាលាខេត្ត ! ការិយាល័យ​តំណាងរាស្ត្រ ។​ប៉ុន្តែ​ការ​ស្វះស្វែង​របស់​ប្រជាពលរដ្ឋ​មកពី​មូលដ្ឋាន​និង​ថ្នាក់ដឹកនាំ​ភូមិ​ឃុំ​នា​គ្រានោះ​គឺ​មិន​ទទួលបាន​លទ្ធិ​ផល​ឡើយ ។​

​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​និយាយថា​÷​ដីព្រៃ​ដែល​គ្រប់គ្រង​ការពារ​ដោយ បរិស្ថាន​ស្ទើរ​រាប់ពាន់​ហិកតា​ត្រូវបាន​ធ្លាក់​ក្នុងការ​គ្រប់គ្រង​កាន់កាប់​ដោយ​បុគ្គល​មាន​លុយ​មានអំណាច គឺ​ចាប់តាំងពី​អំឡុង​ក្នុង​ឆ្នាំ​២០១៧ រហូតដល់​បច្ចុប្បន្ននេះ ?? ។​រីឯ​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ត្រូវបាន​រិត​បន្តឹង​ចាប់​យកមកអនុវត្ត​ទោសទណ្ឌ​ទៅតាម​ផ្លូវច្បាប់ ! ចំណែក​បុគ្គល​មាន​លុយ អាងខ្នង​កន្លងទៅ​ដែល​បានដាក់​គ្រឿងចក្រ​ធ្វើការ​ឈួ​ស​ឆាយដី​ព្រៃ​រាប់ពាន់​ហិកតា​ត្រូវបាន​រួចខ្លួន មិនត្រូវ​អស់លោក​ទាំង​នោះ​ចាប់​យកមក​ផ្តន្ទាទោស​អោយបាន​ស្មើភាព​នោះឡើយ ។​a die girl a die girl2 

​