» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12153 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702324 នាក់

ក្រោយ​បង្ក្រាប​ឈើ​ខុសច្បាប់​នៅ​ទីលានប្រណាំង​ឡាន​សម​ត្ត​កិច្ច​ឃាត់ខ្លួន​បុគ្គលិក​ម៉ូតូ​ផាក​២​នាក់​ត្រៀម​បញ្ជូនទៅ​តុលាការ​តែពិចារណា​ចំពោះ​ថៅកែ​?


​ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​ផ្នែក​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ឃាត់ខ្លួន​បុគ្គលិក​ម៉ូតូ​ផាក​ពីរ​នាក់​កាលពី​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០២៣​ក្រោយ​បង្ក្រាប​ឈើ​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​លួចលាក់​ដោយ​ខុសច្បាប់​ក្នុង​ទីតាំង​ទីលានប្រណាំង​រថ​យន្ត​(Off Road)​នៅ​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​តែ​លោក​ទូច​រស្មី​ដែលជា​ម្ចាស់​ទីតាំង​ខាង​លើក​នេះ​មន្ត្រី​ជំនាញ​មិនទាន់​ចាត់វិធានការ​នៅឡើយ​ទេ​?​។​a car tim1 

កាលពី​ថ្ងៃទី​១៦-១៧​ខែ កុម្ភៈ ឆ្នាំ​២០២៣ កម្លាំងចម្រុះ​ខេត្ត​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ចុះ​ពិនិត្យ ស្រាវជ្រាវ រកឃើញ​បទល្មើស​ប្រមូល​ផល អនុផល​ព្រៃឈើ ជិត ក្រុមហ៊ុន​១២ Motor Park និង​ក្នុង បរិវេណ​ក្រុមហ៊ុន​១២ Motor Park ។​​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះ​មន្ត្រី​ជំនាញ​បាន​រឹប​អូក​រថយន្ត​បង្កុង​ដែលជា​មធ្យោបាយ​បង្ក​បទល្មើស​ចំនួន​ពីរ​គ្រឿង​និង​ម៉ូតូ​មួយគ្រឿង​។​ក្រៅពីនេះ​រកឃើញ​ឈើ​អារ​ចម្រុះ​និង​គល់ឈើ ចំនួន​បី​ទីតាំង​។​ទីតាំង​ទី​១.​គល់ឈើ​ជាច្រើន​ត្រូវបាន​គេ​កាត់​យក​ដើម​នៅក្នុង​ព្រៃ​នៅ​ចំណុច​និយាម​ការ​លេខ ៧៤១៣៦៦- ១៣៩១៦០៦ នៅក្រៅ​បរិវេណ​ក្រុមហ៊ុន​១២ Motor Park ដោយ​ឃើញ​មាន​ស្មា​ម​ដាន​ឡាន​ប៉ា​កុង ដឹក​ចូល​គំនរ​ទីតាំង​ស្តុក​ឈើ​ចូលក្នុង​របង​ក្រុមហ៊ុន​១២ motor park​។​

​ទីតាំង​ទី​២.​មន្ត្រី​ជំនាញ​រកឃើញ​ឈើ​អារ​ប្រភេទ​លេខ​មួយចំនួន​៣១២ សន្លឹក ស្មើនឹង​ជាង ១១​ម៉ែត្រគូប​(​បាន​កែឆ្នៃ​ជា​តុ​) ឈើ​អារ​ប្រភេទ​លេខ​មួយចំនួន​៤២​សន្លឹក ស្មើនឹង​ជាង​១​ម៉ែត្រគូប​(​ឈើ​សន្និធិ​) កៅអី​តុក្កតា​មុខកាត់​០.៣០​ម៉ែត្រ កំពស់​០.៥០​ម៉ែត្រ ចំនួន​១៣០​កំណាត់​។ ឈើ​ដែល​បាន​រកឃើញ​ទាំងអស់នេះ ក្រុមការងារ​ពុំបាន​ដកហូត​នោះទេ​។​​ទីតាំង​៣.​រកឃើញ​ឈើ​អារ​ប្រភេទ​លេខ​មួយចំនួន​៧៣៦​សន្លឹក ស្មើនឹង​ជាង​៧​ម៉ែត្រគូប​(​ឈើ​សន្និធិ​) និង​បាន​យកទៅ​កែច្នៃ​ធ្វើជា​របង​រួច​ចំនួន​៤០០​សន្លឹក ស្មើនឹង ៣​ម៉ែត្រគូប នៅ​ចំណុច​និយាម​ការ​លេខ ៧៤១៩២៣,១៣៩២៤៣៤ ។ ឈើ​ដែល​បាន​រកឃើញ ទាំងអស់នេះ ក្រុមការងារ​ពុំបាន​ដកហូត​នោះទេ​។​

​ក្រៅពី​ក​ឃើញ​ឈើ​ទាំងអស់​ខាងលើ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ចំនួន​ពីរ​នាក់ នៅ​ចំណុច​ពីរ​ទីតាំង​ផ្សេងគ្នា​ដែលមាន​និយាម​ការ​លេខ ទីមួយ​នៅ​១៧៤១៩២៣,១៣៩២៤៣៤ ទី​ពីរ​នៅ​ចំណុច​និយាម​ការ​លេខ​៧៤១៩៩២,១៣៩២៥១៧ ។​ដើម្បី​កសាង​សំនុំរឿង​តាម​និតិ​វិធី​នៃ​ច្បាប់​ព្រៃឈើ​.។យោងតាមការបង្ក្រាបនេះបង្ហាញថាបទល្មើសព្រៃឈើនៅតែកើតមានដោយសារតែការបង្ក្រាបចាប់បានតែមនុស្សតូចតាចឯអ្នកដែលឃុបឃឹតប្រព្រឹត្តមិនត្រុវបានវែកមុខឡើយ៕a car tim a car tim2 

​