» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5797 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695968 នាក់

មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល ទឹកដី​កំណើត​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​មាតុភូមិ​កម្ពុជា ត្រូវ​ពលរដ្ឋ​ចោទថា មិន​យកចិត្តទុកដាក់​សង្គ្រោះ អាយុជីវិត​ពួកគាត់​ទេ ?

 

​ក្រចេះ​៖​ថ្មីៗ​នេះ​មាន​លេច​ធ្លាយ​ព័ត៌មាន​ដ៏​គួរ​ឈឺចាប់​មួយ​ករណី​យ៍ ក្រុមគ្រូពេទ្យ​បង្អែក​ស្រុក​ស្នួល ខេត្តក្រចេះ ដែល មិន​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ ឬ មាន របួស​ផ្សេងៗ ។ ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​អោយដឹងថា : កាលពី​វេលា​ម៉ោង​៩ យប់​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៨​កន្លងទៅ​មាន​ករណី​អគ្គីភ័យ​មួយ បាន​ឆាបឆេះ​ក្នុងផ្ទះ​លក់ដូរ​មួយកន្លែង​ដែល​ស្ថិតនៅ​ភូមិ​វេ​វ​ឃុំ​២​ធ្នូ​ស្រុក​ស្នួល​ខេត្តa phall2 

ក្រចេះ បណ្តាលអោយ​មនុស្ស​៥​នាក់​រងរបួស​ជាពិសេស​កុមារា​២​នាក់​ត្រូវ​រង រលាកភ្លើង​យ៉ាងធ្ងន់ធ្ងរ ឯ​ទ្រព្យ​របស់​មិនមាន​អ្វី​ខូចខាត​ធំដុំ​ទេ​ដោយ​អ្នកជិតខាង​បាន​ជួយ​ពន្លត់​ទាន់ ពេលវេលា​។
​តែ​អ្វីដែល​សំខាន់​គឺ​នៅពេលដែល​ជនរងគ្រោះ​ទាំង​៥ នាក់​ត្រូវបាន​បញ្ជូន​ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល​ខេត្តក្រចេះ ស្រាប់តែ​គ្រូពេទ្យ​ដែល​ប្រចាំការ​នៅ​ទីនោះ​និយាយថា​៖

(​គ្មាន​ស្អី​មើល​ទេ​ទៅ​ខេត្ត​រឺ​ទៅ​មេមត់​ទៅ​) ដោយ​គ្រួសារ​ជនរងគ្រោះ​មិនមាន​រថយន្ត​ក៏​ស្នើរ​សុំអោយ​ខាង​មន្ទី​ពេទ្យ​ជួយផ្តល់​រថយន្ត​សង្គ្រោះ​ដឹក​អ្នករបួស​ទៅ​ពេទ្យ​ផង ស្រាប់តែ​គ្រូពេទ្យ​នោះ​និយាយថា​៖ (​ឡាន​សង្គ្រោះ​មិន​នៅ​ផង​)​។ ប៉ុន្តែ​ការពិត​គឺ​ឡាន​នៅក្នុង​មន្ទី​ពេទ្យ​សោះ ....​កុំ​តែ​បាន​សណ្តាន​ចិត្តសប្បុរស​ធម៌​របស់​កូន ឯកឧត្តម​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ​ម៉ាន​សា​រ៉ស់ ឈ្មោះ​លោក​វីន ជូន​តំណើរ​ពួកគាត់​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​ទាំង​កណ្តាល​មេឃ​ភ្លៀង​ធំ កុំ​អី​ពួកគាត់​មិនដឹង​បាន​អី​បន្តរ​ដំណើរ​ទៅ​ឡើយ​ព្រោះ​យប់​ហើយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទៀត​។ សុជីវធម៌ មេត្តាធម៌ និង​ក្រមសីលធម៌​ជា​គ្រូពេទ្យ មិនដឹង​ជា​ពួកគាត់​ទៅ​រៀន​នៅ​សាលា​ណា​ទេ​បានជា​ជ្រុះ​បាត់អស់​យ៉ាងនេះ ? ។​a phall1 

​យោងតាម​ប្រភព​ប្រជាពលរដ្ឋ​ភាគច្រើនបំផុត​ដែល​រស់នៅក្នុង​ស្រុក​ស្នួល​បាន​រអ៊ូរទាំ​ត្អូញត្អែរថា ពេទ្យ​បង្អែក​ស្រុក​ស្នួល​នេះ​មិនសូវ​យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ​ទេ ឯ​ការប្រើប្រាស់​ពាក្យសម្តី​វិញ​ក៏​មិន​សមរម្យ​ដាក់​អ្នក​ជម្ងឺ ។ ពលរដ្ឋ ច្រើនតែ​ទៅ​ពេទ្យ​ឯកជន រឺ​ឆ្ងាយៗ ដូចជា​ស្រុក​មេមត់​ជាដើម ។ ដោយសារតែ​កា​បំរើសេវា​កម្ម​ផ្នែក​សុខភាព ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ មានការ​ខ្វះខាត​និង​ចន្លោះប្រហោង​ខ្លាំងពេក បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្នួល​ខេត្តក្រចេះ​បាន​សំណូមពរ​អោយ​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឯកឧត្តម ម៉ម ប៊ុនហេង និង​លោក​ប្រធាន​មន្ទី​សុខាភិបាល​ខេត្តក្រចេះ​សុំ​មេត្តាជួយ​ពិនិត្យមើល​មន្ត្រី​ដែល​នៅក្រោម​ឱវាទ​ផង ថា​តើ​រាល់ថ្ងៃ​គាត់​រវល់​ការងារ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ជាង​មើលថែ គ្លីនិក​ឯកជន​នៅផ្ទះ​រឺក៏​យ៉ាងណា​??។a phal 

អស់លោក​ដឹង​រឺទេ​ថា​រាស្ត្រ​ឈឺ​ពឹង​សេវា​សុខភាព​សា​ធា​រះ​របស់​រដ្ឋ ដែលមាន​ស្រាប់ បើ​សេវាកម្ម​របស់​រដ្ឋ​របៀប​ហ្នឹង​អោយ​រាស្ត្រ​ពឹង​លើ​អ្វី​? យើង​ជា​ប្រជារាស្ត្រ​នៅក្នុង​ស្រុក​ស្នួល សូ​មំ​ណូ​ម​ពរ​ដល់ លោកនាយក​រដ្ឋមន្ត្រី គឺ សម្តេច​មហាសេនា​តេ​ជោ​ហ៊ុនសែន អោយជួយ​ដុសក្អែល​មន្ត្រី​ដែល​អសកម្ម សូម​សម្តេច​ជួយ​ដាស់​អោយ​ក្រោក​ពី​ដេក​ផង​កុំអោយ​ដេកលក់​យូរពេក មន្ត្រី​បែបនេះ​ទុក​នាំ​តែ​ខូច​សន្លឹកឆ្នោត និង​អោយ​រាស្ត្រ អស់ជំនឿ​តែប៉ុណ្ណោះ ប្រជារាស្ត្រ​ទូទាំងប្រទេស មាន​ជំនឿ​លើស​ម្តេច​និង​ជួយ​ដល់​រាស្ត្រ​ដោយ​បំបាត់ចោល​មន្ត្រី​គ្រាប់​ល្ពៅ​អស់​ទាំងនេះ ៕ ដោយ​: សុផល​mom bun heng pa 
​