» អាល្លឺម៉ង់ត្រៀមបង្កើតប្រពន្ធ័ការពារដ្រុននិង​សហការជមួយអ៊ុយក្រែន ​អភិវឌ្ឍ​អាវុធ​ប្រើ​បច្ចេកវិទ្យា​ទំនើប វាយប្រហារ​បាន​ឆ្ងាយ​ » សម្តេចធិបតីហ៊ុនម៉ាណែតប្រាប់មូលហេតុមិនអនុវត្តន៍ច្បាប់កាតព្វកិច្ច​យោធា​ នាពេលកន្លងមក » កម្ពុជា-កូរ៉េ ចុះហត្ថលេខាបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ » រឿងចរចាព្រុំដែនសមុទ្ទតំបន់ត្រួតស៊ីគ្នារដ្ឋមន្ត្រីការបរទេសថៃបកមករកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)វិញបន្ទាប់ពីគម្រាមកម្ពុជាឲ្យចរចាទ្វេភាគីសិន! » ជនបរទេស ៣,៦៨៤នាក់ មាន៣៥សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា » តុលាការភ្នំពេញចេញដិការឃុំមនុស្ស១៦នាក់ ភាគច្រើនជាសន្តិសុខឯកជនសេឃ្យូរីធីហ្កាដ(G8888) ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត? » អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦រំលឹកពីភាគីទី៣ចូលរួមដោះស្រាយព្រុំដែនសមុទ្ទនិងសម្តីសម្តេចធិបតីមិនទទួលស្គាល់ការប្រើកម្លាំង » សមត្តកិច្ចជួយសង្គ្រោះករណីយ៍ចាប់ជំរិត និងសម្លាប់ក្មេង នៅភូមិកូនជ្រែ ស្រុកស្អាងដោយសារជនបង្កខឹងគ្រួសារជនរងគ្រោះ និងសុំខ្ចីលុយមិនបាន » ផឹកស្រាអស់២ដបស្រវឹងទាស់សម្តីគ្នាយកកាំបិតចាក់សម្លាប់ » អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងពីពន្ធនាគារក្រោយឃុំខ្លួន ប្រហែល៨ខែ តែស្ថិតក្រោមការតាមដាន៤ខែ » អ្នកនាំពាក្យនគរបាលជាតិកម្ពុជា បដិសេធព័ត៌មានរបស់ថៃ ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិនមានអាវុធ ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ និងពាក់ព័ន្ធទីបញ្ជាការដ្ឋានអង្គរក្ស » បុរសរកស៊ីឆក់ត្រីដែលត្រូវបានចាប់វ៉ៃខ្នោះបង្កការចាប់អារម្មណ៍ពីមហាជនត្រូវបានដោះលែងវិញហើយ! » ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់វិញពេលមានអ្នកថ្មីទៅជំនួស » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន » មនុស្សប្រុសស្រីជាច្រើនាក់រួមទាំងថៅកែហាង នគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចបើក និងបំរើសេវាផ្លូវភេទខុសច្បាប់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3679 នាក់

ម្សិលមិញ 5488 នាក់

សរុប 19227006 នាក់

និពន្ធ​នាយក​កាសែត​មាន​តុ​ភូមិ​នាំ​អំណោយ​ជូន​ចាងហ្វាង​កាសែត​ដែលមាន​ជម្ងឺ​

 

​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី ០៥ មករា ២០១៩​លោក​ស៊ុន​សុផល​និពន្ធ​នាយក សារព័ត៌មាន និង គេហទំព័រ មាតុភូមិ www.meatophoum.com បាន​នាំយក​អំណោយ​ចុះទៅ​សាកសួរ​សុខទុក្ខ លោក សៅ តេង​រតន​: ចាងហ្វាង​កាសែត និង គេហទំព័រ បង្រួបបង្រួម​ជាតិ ដែល​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​សំរាក​ព្យាបាល​នៅផ្ទះ ឋិត​នៅក្នុង​ភូមិ តា​ង៉ូ​វ​កណ្តាល សង្កាត់​និរោធ​ន៍ ខណ្ឌ ច្បារ អំពៅ រាជធានី​ភ្នំពេញ ។​a sun 

អំណោយ​ទាំងនោះ​មាន​ទឹកដោះគោឆៅ​ចំនួន ២​យួរ រួម​និង ថវិកា​ចំនួន ១០ មុ​ឺ​ន​រៀល ដែលជា​ថវិការ​ចូលរួម ជួយឧបត្ថម្ភ​ពី​លោក យ៉ង់ ដារ៉ាវុធ ជា​មិត្តភក្តិ ហើយក៏​ជា​ដៃ​ឝូ លេងអុក​ចាក់​ត្រ​ង្គ​ជាមួយ​លោក សៅ តេង​រតន​: ផងដែរ ។ លោក សៅ តេង​រតន​: បាន​រៀបរាប់​ពី​អាការ​: ជម្ងឺ​របស់លោក​អោយដឹងថា​៖ លោក​ឈឺ​ជា​យូរ​ឆ្នាំ​មកហើយ​ដំបូង ពេទ្យ​ថា​ជម្ងឺរបេង លោក​លេបថ្នាំ​ជិត​១​ឆ្នាំ មិនត្រូវ រឹតតែ ធ្ងន់ធ្ងរ លោក​ចូល​ពិនិត្យ​តាម​មន្ទីរពេទ្យ​២-៣ រហូត​ចុងក្រោយ ចូល​ពេទ្យ​រុស្សី សំរាក​មួយរយ​:​ក្រោយមក​ក៏​សម្រេចចិត្ត​ចាក ចេញពី​មន្ទីរពេទ្យ​ព្រោះ​ពុំមាន​លទ្ធភាព​ក្នុងការ​ចំណាយ​ថវិកា រាល់ថ្ងៃ​ក៏​មក​សំរាក​នៅផ្ទះ​វិញ ។

លោក​បាន​បញ្ជាក់ថា ជម្ងឺ របស់លោក​ពេទ្យ​ប្រាប់ថា ជា​ប្រភេទ​ជម្ងឺ​សាច់​សាហាវ (​មហារីក​) រលាក​សួត​អស់​១​ចំហៀង​ហើយ សព្វថ្ងៃ​គឹ​លោក ខិតខំ​ព្យាបាល​ដោយ​ចំណាយ​ថវិកា​លើ​ថ្មាំ​ពេទ្យ​ចាក់​ជាប្រចាំ ក្នុង​១​សប្តាហ៍​ម្តង​អស់​ចំនួន​៦០០​ដុល្លារ​អាមេរិក ចំពោះ​ការហូបចុក​ចំណីអាហារ​ប្រចាំថ្ងៃ​វិញ​ក៏​មិនបាន​ប៉ុន្មាន​ដែរ ហូបបាយ​ជាមួយ តែ​ទឹកស​ម្លរ តិចៗ ប៉ុណ្ណោះ ឯការ​ដេក​ក៏​មិនសូវ​លក់​ទេ​១​យប់ៗ ។

ទោះជា ធ្លាក់ខ្លួន​ឈឺ​ដល់​កំរិត​ធ្ងន់ធ្ងរ​បែបនេះហើយ​ក្តី ក៏​លោក រតន​: មិន​ចង់អោយ​សាច់ញាតិ ឬ មិត្តភក្តិ​ដឹង​ឡើយ ទើបតែ​ពេល ថ្មីៗ​២-៣​ថ្ងៃ​មុននេះ លោក ភោគ វិចិត្រ​ចា​ហ្វា​ង​គេហទំព័រ​ពឹ​ស្តា​បាន ទៅ​សួ​សុខទុក្ខ​ហើយ​បាន​ថត​បង្ហោះ តាម​facebook ទើប​គេ​ដឹង ។ តាមរយ​: គេហទំព័រ មាតុភូមិ លោក សៅ តេង​រតន​: ក៏​សូម​ថ្លែង​អំណរ អរគុណ​ដល់​សន្តាន ចិត្ត​សប្បុរសធម៌ របស់​អស់លោក លោកស្រី​ដែល​បាន​ឧបត្ថម្ភ នូវ​ថវិកា​ជួយ​ដល់​រូបលោក​ក្នុងខណ​:​ដ៏​លំបាក​នេះ និង​សូម ជូនពរជ័យ សេចក្តីសុខ​គ្រប់ប្រការ​ជូន​ដល់​ក្រុមគ្រួសារ សប្បុរសជន និង​មិត្តភក្តិ​ទាំងឡាយ​ដែល​រាប់អាន​រូបលោក ៕ ចំពោះ មិត្តភក្តិ និង សប្បុរសជន​ដែលមាន​ចិត្ត​អាណិតអាសូរ​ដល់​លោក រតន​: សូម​ទាក់ទង​ទៅ​លោក​ផ្ទាល់​តាមរយៈ​: Tel : 017 416 668a sun3 a sun1 a sun2