» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3871 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668511 នាក់

ក្រសួងការពារជាតិ​ចោទ​សម្តី​មេ​ទ​ព័​ភូមិភាគ​២​ថៃ​ថា​រំលោភ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​!


​ភ្នំពេញ​៖​ក្រសួងការពារជាតិ​ក​ម្ពុ​ជា​ចាត់ទុក ការប្រកាស​របស់ ប៊ុន​ស៊ីត ផាត​ឃ្លាំង ជា​ភស្តុតាង មិនអាច​ប្រកែក​បានបញ្ជាក់​ពី​ការ​បង្កហេតុ និង​ជាការ​ប៉ុនប៉ង​ឈ្លានពាន​ទឹកដី​កម្ពុជា​ដោយ​ចេតនា និង​គិតទុក​ជាមុន​។​សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២៥ មេបញ្ជាការ​យោធភូមិភាគ​ទី​២ ប៊ុន​ស៊ីន ផាត់​ឃ្លាំង បានប្រកាស​ផែនការ​មុន​ចូលនិវត្តន៍​របស់ខ្លួន​ដែល​នៅសល់តែ ៥១ ថ្ងៃ​ទៀត​ដោយ ៖ ទី​១- ដណ្តើម​កាន់កាប់​ប្រាសាទ​តា​ក្របី​ពី​ការគ្រប់គ្រង​ស្របច្បាប់​របស់​កម្ពុជា និង​ទី​២-​ប្រកាស​បិទ​ប្រាសាទតាមាន់ធំ​ដែល​ស្ថិតក្នុង​ដែន​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា​។a rmy spoke 

​ទោះជា​យ៉ាងណា​បន្ទាប់ពី​មេ​ទ​ព័​ភូមិភាគ​២​និយាយ​រួច​នៅពេល​ល្ងាច​ថ្ងៃទី​១០​សីហា​អ្នកនាំពាក្យ​កងទ័ព​សៀម​លោក​ឧ​ត្ត​ម​សេនីយ​ទោ Winthai Suvaree បាន​ចេញមុខ​បដិសេធ​ពី​ការលើកឡើង​របស់​មេបញ្ជាកា​រ​ភូមិភាគ​២ ដោយ​ថា​លោក ផាត​ក្លាង មិនបាន​និយាយថា នឹង​យក​ប្រាសាទ​តា​ក្របី​វិញ ដោយ​ប្រើប្រាស់​កម្លាំង​ទ័ព​ទេ តែ​សៀម​នឹង​ប្រើប្រាស់​មធ្យោបាយ​សមស្រប​។

​សម្រាប់លោកស្រីម៉ាលីសុជាតា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចាត់ទុក​ទង្វើ​របស់​មេបញ្ជាកា​រ​ភូមិភាគ​២ ថៃ​ខាងលើ ក៏​ជាការ​រំលោភបំពាន​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ សម្រេច​នៅក្នុង​កិច្ចប្រជុំ​ពិសេស​នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ និង​ស្មារតី​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២៥ នៅ​ប្រទេស​ម៉ាឡេស៊ី​។ ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC, ភាគី​កម្ពុជា​ថៃ​បាន​ឯកភាពគ្នា ជាពិសេស​ចំណុច​ទី​២ ដែល​បាន​ចែងថា ភាគី​ទាំងពីរ​មិនត្រូវ​ចល័ត​កងទ័ពរ​បស់​ខ្លួន រាប់បញ្ចូល​ទាំង​ការមិន​ដើរល្បាត​ហួស​ពី​ទីតាំង​របស់ខ្លួន​ដែល​ឈរជើង​ឡើយ​។​

​កម្ពុជា​សូម​គូសបញ្ជាក់​អំពី​គោលជំហរ​ដ៏​ម៉ឺងម៉ាត់​របស់ខ្លួន​ក្នុង​ការរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ប្រកាន់​គោលការណ៍​សន្តិភាព​ជាធំ និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បទ​ឈប់​បាញ់ ហើយ​កម្ពុជា​សង្ឃឹមថា​ភាគី​ថៃ​នឹង​ប្រកាន់​គោលជំហរ​ដូចគ្នា​ប្រកបដោយ​ភាពស្មោះត្រង់​ដើម្បី​ឈានទៅ​បញ្ចប់​ការប្រឈមមុខ​ដាក់គ្នា​ទាំងស្រុង​ដើម្បី​ស្តារ​មកវិញ​នូវ​សន្តិភាព ប្រក្រតីភាព និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​រស់នៅក្នុង​សុខសន្តិភាព​។​ក្រសួងការពារជាតិ​សូម​អំពាវនាវ​ដល់​សហ​គម​ន៍​អន្តរជាតិ ជាពិសេស​ប្រទេស​ដៃគូ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជួយ​ឱ្យសម្រេចបាន​នូវ​បទ​ឈប់​បាញ់​ដ៏​លំបាក​មួយ​នេះ ជួយ​ជំរុញ​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​ភាគី​ថៃ គោរព​កិច្ចព្រមព្រៀង​ឈប់​បាញ់ ដោយ​មិន​ត្រឹមតែ​តាមរយៈ​ពាក្យសម្ដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តាមរយៈ​សកម្មភាព​ជាក់ស្តែង​ផងដែរ ដោយ​បញ្ឈប់​រាល់​អំពើ​រំលោភបំពាន​ទាំងឡាយ និង​រុះរើ​បន្លា​លួស​ដែល​ខ្លួន​បាន​លួច​ដាក់ ចេញ​ឱ្យអស់​ជាបន្ទាន់​ពី​ដែន​អធិបតេយ្យ​របស់​កម្ពុជា​។​a army spoke1 a army spoke2 a army spoke3 

​