» អាល្លឺម៉ង់ត្រៀមបង្កើតប្រពន្ធ័ការពារដ្រុននិង​សហការជមួយអ៊ុយក្រែន ​អភិវឌ្ឍ​អាវុធ​ប្រើ​បច្ចេកវិទ្យា​ទំនើប វាយប្រហារ​បាន​ឆ្ងាយ​ » សម្តេចធិបតីហ៊ុនម៉ាណែតប្រាប់មូលហេតុមិនអនុវត្តន៍ច្បាប់កាតព្វកិច្ច​យោធា​ នាពេលកន្លងមក » កម្ពុជា-កូរ៉េ ចុះហត្ថលេខាបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ » រឿងចរចាព្រុំដែនសមុទ្ទតំបន់ត្រួតស៊ីគ្នារដ្ឋមន្ត្រីការបរទេសថៃបកមករកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)វិញបន្ទាប់ពីគម្រាមកម្ពុជាឲ្យចរចាទ្វេភាគីសិន! » ជនបរទេស ៣,៦៨៤នាក់ មាន៣៥សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា » តុលាការភ្នំពេញចេញដិការឃុំមនុស្ស១៦នាក់ ភាគច្រើនជាសន្តិសុខឯកជនសេឃ្យូរីធីហ្កាដ(G8888) ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត? » អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦រំលឹកពីភាគីទី៣ចូលរួមដោះស្រាយព្រុំដែនសមុទ្ទនិងសម្តីសម្តេចធិបតីមិនទទួលស្គាល់ការប្រើកម្លាំង » សមត្តកិច្ចជួយសង្គ្រោះករណីយ៍ចាប់ជំរិត និងសម្លាប់ក្មេង នៅភូមិកូនជ្រែ ស្រុកស្អាងដោយសារជនបង្កខឹងគ្រួសារជនរងគ្រោះ និងសុំខ្ចីលុយមិនបាន » ផឹកស្រាអស់២ដបស្រវឹងទាស់សម្តីគ្នាយកកាំបិតចាក់សម្លាប់ » អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងពីពន្ធនាគារក្រោយឃុំខ្លួន ប្រហែល៨ខែ តែស្ថិតក្រោមការតាមដាន៤ខែ » អ្នកនាំពាក្យនគរបាលជាតិកម្ពុជា បដិសេធព័ត៌មានរបស់ថៃ ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិនមានអាវុធ ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ និងពាក់ព័ន្ធទីបញ្ជាការដ្ឋានអង្គរក្ស » បុរសរកស៊ីឆក់ត្រីដែលត្រូវបានចាប់វ៉ៃខ្នោះបង្កការចាប់អារម្មណ៍ពីមហាជនត្រូវបានដោះលែងវិញហើយ! » ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់វិញពេលមានអ្នកថ្មីទៅជំនួស » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន » មនុស្សប្រុសស្រីជាច្រើនាក់រួមទាំងថៅកែហាង នគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចបើក និងបំរើសេវាផ្លូវភេទខុសច្បាប់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5445 នាក់

ម្សិលមិញ 15119 នាក់

សរុប 19232915 នាក់

អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង បំភ្លឺ​ការចោទប្រកាន់ថា នគរបាល​ចរាចរ មាន​សិទ្ធិ​ឆែក​លិខិតឆ្លងដែន​របស់​ជនបរទេស​


​កោះកុង​៖ អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ចេញ​សេចក្តីបំភ្លឺ​ជុំវិញ​ការ​បង្ហោះ​វីដេអូ តាម​ប្រព័ន្ធ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក (Facebook) របស់​ឈ្មោះ Sith Sihanna ដែល​បាន​បង្ហោះ ចោទប្រកាន់ថា ប៉ូលិស​ចរាចរណ៍​មាន​សិទ្ធិ​ហៅ​ឆែក​ប៉ាស្ទ័រ​ភ្ញៀវ (​ជនបរទេស​) ដែល​ផ្ទុយ​ពី​ការពិត​។​a police trafic koh 

​សេចក្តីបំភ្លឺ​របស់​អធិការនគរបាល​ខេត្តកោះកុង ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​នៅ​ល្ងាច​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២៥ បញ្ជាក់ថា ឆ្លើយតប​នៅក្នុង​ករណី​ខាងលើនេះ អ្នកនាំពាក្យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង សូម​ធ្វើការ​បំភ្លឺ និង​ជម្រាបជូន​ដល់​សាធារណៈជន​ឲ្យ​បាន​ជ្រាបថា​៖ ដោយយោង​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង និង​មានការ​ឯកភាព​ពី​គណៈ​បញ្ជារ​ការឯកភាព​រដ្ឋ​បាល​ស្រុក​កោះកុង បាន​អនុ​ញ្ញា​ឲ្យ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង ដាក់​គោលដៅ​បង្ការ​បង្ក្រាប់​បទល្មើស ២៤​ម៉ោង លើ ២៤​ម៉ោង លើផ្លូវ​ជាតិ​លេខ​៤៨ ចន្លោះ​គីឡូម៉ែត្រ​លេខ ៩២-៩៣ ស្ថិតនៅ​ភូមិ​ដី​ទំនាប ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ខេត្តកោះកុង​។​
​ប្រតិបត្តិការ​នេះ​ធ្វើការ​ត្រួតពិនិត្យ​លើ​រថយន្ត និង​ម៉ូតូ​បើកបរ​គ្រប់​ប្រភេទ ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប់​បទល្មើស​គ្រប់​ប្រភេទ ដោយមាន​កម្លាំង​ជំនាញ​ចំរុះ​រួមមាន​៖ កម្លាំង​ជំនាញ​សណ្តាប់ធ្នាប់​សាធារណៈ​, កម្លាំង​ជំនាញ​អន្តោប្រវេសន៍​, កម្លាំង​ជំនាញ​គ្រឿងញៀន និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ជំនាញ​អន្តរាគមន៍​ពិសេស នៃ​អធិការដ្ឋាន អនុវត្តតាម​តួនាទី​ភារកិច្ច​របស់​ជំនាញ​រៀងៗ​ខ្លួន ហើយ​កម្លាំង​ជំនាញ​ចរាចរណ៍ គឺ​សហការ​ត្រួតពិនិត្យ​ស​ម្រួ​ប​សម្រួល​ចរាចរណ៍​លើ​ដងផ្លូវ លើក​ដំបង​ធ្វើ​សញ្ញា​បញ្ជារ​ឲ្យ​អ្នកបើកបរ​រថយន្ត និង​ម៉ូតូ លើផ្លូវ​ជាតិ​៤៨ ឈប់​ដើម្បី​ឲ្យ​កម្លាំង​ជំនាញ​អន្តោប្រវេសន៍ កម្លាំង​ជំនាញ​គ្រឿងញៀន និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ ធ្វើការ​ត្រួតពិនិត្យ​អនុវត្តតាម​ជំនាញ​រៀងៗ​ខ្លួន​តែប៉ុណ្ណោះ ពុំ​ដូច​ការចោទប្រកាន់​រប​ស់​គណនី ហ្វេ​ស​ប៊ុ​ក (Facebook) របស់​ឈ្មោះ Sith Sihanna ខាងលើ​ឡើយ ។​

​គន្លង​មក​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​បាន​បង្ក្រាប់បាន​ករណី​ធំៗ​ជាច្រើន​ករណី​រួមមាន​៖ ករណី​ចោរកម្ម​, ករណី​ដឹកជញ្ជូន​មនុស្ស​ខុសច្បាប់​, ករណី​ចាប់ជំរិត​ទារប្រាក់ និង​ករណី​ដឹកជញ្ជូន​ចែកចាយ​សារធាតុ​ញៀន​ខុសច្បាប់ ចំនួន ប្រមាណ ៤​គីឡូក្រាម នឹង​បទល្មើស​ផ្សេងៗ​ទៀត ផងដែរ​។​ល្អ​តើ​ចេះ​បកស្រាយ​ចឹ​ង​ស​ង្ឃឺ​ម​ថា​ថ្ងៃក្រោយ​វា​មិន​កើតឡើង​រហូតដល់​ប្រជាពលរដ្ឋ​រិះគន់​ទៀតឡើយ​។​ព្រោះពេលឆែកឆេរមិនឃើញមានកម្លាំងចំរុះដូចការបំភ្លឺនោះទេ។a police trafci koh a police trafic koh2 a police trafice koh