» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 32003 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599422 នាក់

អគ្គីភ័យ​ឆាបឆេះ រថយន្ត​គ្រូ​ណេ​ឈ័​រ​មួយគ្រឿង ន្ធៅ កណ្តាល​ក្រុងភ្នំពេញ​ហ្ម៉​ត់​


​ភ្នំពេញ ៖ ឡាន​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​លក់​អាហារ​បំប៉ន​មួយគ្រឿង​បាន​ឆាបឆេះ​ដោយ​មិនដឹង​មូលហេតុ​កាលពី ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២២ នៅ​ចំនុច​ផ្ទះ​លេខ​287A ផ្លូវលំ ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន រាជធានី​ភ្នំពេញ ។​a car fira1 

​រថយន្ត​ដែរ​អគ្គិភ័យ​ឆាបឆេះ​ខូចខាត ម៉ាក សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2I-2834 ជា​រថយន្ត របស់​ក្រុមហ៊ុន ណេ​ត​ឈ័ ហ្វា​ម៉ា រង​ការខូចខាត​ទាំងស្រុង ។​មុន​មានការ​ឆាបឆេះ​នោះ​គឺ​ម្ចាស់​រថយន្ត​បាន​ចត​ទុកចោល​ជាច្រើន​ថ្ងៃ​ហើយ នៅជាប់​បន្ទប់​ដាក់​រថ​យន្ត ជាប់​និង គ្នា និង​បន្ទប់​ស្នាក់នៅ ដោយ​ម្ចាស់​ជាប់រវល់​ជូន​ប្រពន្ធ​ទៅ​សម្រាលកូន នៅ​មន្ទីរពេទ្យ ។​ថ្ងៃ​ឆេះ​គេ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​ក្នុង​រថយន្ត ចំនុច​ផ្នែក​ម៉ាស៊ីន បង្ក​ជា​អណ្ដាតភ្លើង​ឆេះ​រាលដាល​ពេញ​ក្នុង​រថយន្ត ហុយផ្សែង​ខ្មៅខ្មួល​ខ្មាញ់ ពេញ​ក្នុង​បន្ទប់​ដាក់​រថយន្ត បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅក្បែរ​គ្នា នាំគ្នា​ទាញ​បំពង់​ពន្លត់​អគ្គិភ័យ​តូចៗ បាញ់​ទប់ស្កាត់ និង ដងទឹក​ជះ​ពន្លត់ និង​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​សុំ​រថយន្ត ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​ភ្លាមៗ​ផងដែរ​។​

​កម្លាំង​ជំនាញ​ការិយាល័យ​បង្ការ​និង​ពន្លត់អគ្គីភ័យ ចេញ​រថយន្ត​ជួយសង្គ្រោះ​ផងដែរ ។​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ទឹក មួយគ្រឿង និង ប្រើ​រយៈពេល​ពន្លត់​ប្រមាណ​២០​នាទី ។​​ហេតុការណ៍​អគ្គិភ័យ​នេះ មិន​បណ្ដាល​ឲ្យ​មានការ​ឆ្លង​រាលដាល និង បង្ក​គ្រោះថ្នាក់​របួស ដល់​មនុស្ស​ឡើយ ។ ចំពោះ​សម្ភារៈ​ខូចខាត មាន​រថយន្ត​មួយគ្រឿង​ម៉ាក​សាំ យ៉ុង ខូចខាត​ទាំងស្រុង ចំណែក​បន្ទប់​ដាក់​រថ​យន្ត ខូចខាត​តិចតួច​៕a car fira a car fira2 

​