» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6620 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696791 នាក់

ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

 

 


ភ្នំពេញ៖ ឯកឧត្តម ដាតុ ស្រ៊ី ម៉ូហាមេត ខាលីត ប៊ីនណូឌីន (YB. DATO' SERI MOHAMED KHALED BIN NORDIN ) រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ី ក្នុងការបន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យលទ្ធភាពស្វែងរកកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាព, ការឆ្លើយតបនឹងបញ្ហាសន្តិសុខមិនមែនប្រពៃណី, សន្តិសុខលំហសមុទ្រ និងការអភិវឌ្ឍសមត្ថភាពលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យការពារជាតិ។ ការលើកឡើងនេះក្នុងឱកាសដែល បានអនុញ្ញាតឯកឧត្តម ដាតុ ស្រ៊ី ម៉ូហាមេត ខាលីត ប៊ីនណូឌីន (YB. DATO' SERI MOHAMED KHALED BIN NORDIN ) រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេសុី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នេះ ។a manet malay minister1 

ក្នុងឱកាសចូលជួបសំដែងការគួសមនិងពិភាក្សាជមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី៧ សីហា ២០២៦ ឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ថា កម្ពុជាគឺជាមិត្តដ៏ជិតស្និទ និងគួរឱ្យទុកចិត្ត។ ឯកឧត្ដមបានបន្តថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ នឹងចូលរួមចំណែកកាន់តែសំខាន់ដល់ការពង្រឹងទំនាក់ទំនងទ្វេភាគី និងប្រែក្លាយការប្ដេជ្ញាចិត្តឱ្យទៅជាសកម្មភាពជាក់ស្ដែង សំដៅបន្តពូនជ្រំកិច្ចសហប្រតិបត្តិការម៉ាឡេស៊ី-កម្ពុជាឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យការពារជាតិ។

សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន នៃកិច្ចសហ ប្រតិបត្តិ ការ រវាងប្រទេសទាំងពីរ ដែលសម្រេចបានកន្លងមក ជាពិសេសក្នុងវិស័យការពារជាតិ។

សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ នាពេលកន្លងមក ព្រមទាំងការដឹកនាំ និងបន្តចូលរួមយ៉ាងសំខាន់ក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅកម្ពុជា។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រសួងការពារជាតិនៃប្រទេសទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងស្អិតរមួតបន្ថែមទៀត។ បន្ថែម ពីនេះសម្តេចធិបតី និងឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ។ 

សម្តេចធិបតី បានជម្រាបជូនឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថាតាំងពីកម្ពុជានិងប្រទេសថៃមានបញ្ហាហើយព្រុំដែនត្រូវបានបិទកម្ពុជា និង​ម៉ាឡេស៊ី បានបាន​ឯកភាព​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច តាមរយៈ​ការ​ពង្រីក​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ក្នុង​វិស័យ​ផលិត​កម្ម កែ​ច្នៃ​ម្ហូបអាហារ ភស្តុភារ​កម្ម សេដ្ឋកិច្ច​ឌី​ជី​ថល និង​ថាមព​ល​ក​កើត​ឡើង​វិញ ព្រមទាំង​ជំរុញ​កម្មវិធី​ផ្គូផ្គង​ធុរកិច្ច និង​កិច្ច​សហប្រតិបត្តិ​ការ​ថាមពល​ឆ្លងដែន​។

 ក្រសួង​ការបរទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិ (កបទ.ស​អ) ​កាលពី​ថ្ងៃអង្គារ បាន​ឱ្យដឹង​ថា ប្រទេស​ទាំងពីរ​បាន​ឯកភាព​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី បន្ទាប់ពី​លោក ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិ បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​នៅ​ទីក្រុង​កូឡាឡាំពួរ ដើម្បី​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​លើក​ទី​៣ (JCBC) ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៤ ខែសី​ហា​។

លោក ប្រាក់ សុខុន បាន​ធ្វើជា​សហ​ប្រធាន​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក ដាតូ ស៊េ​រី ឧតាម៉ា ហា​ជី ម៉ូហា​ម៉ា​ដ ប៊ី​ន ហា​ជី ហាសាន់ (Dato’ Seri Utama Haji Mohamad bin Haji Hasan)។

ភាគី​ទាំងពីរ​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​អាទិភាព​ជា​ច្រើន រួមមាន ពាណិជ្ជកម្ម​និង​វិនិយោគ កសិកម្ម អប់រំ សន្តិសុខ ការពារ​ជាតិ ការងារ ទេសចរណ៍ និង​ការ​ផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​។ តំណាង​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពី​រ ក៏បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ និង​ឯកភាព​ធ្វើការ​យ៉ាងជិតស្និទ្ធ ដើម្បី​ធានា​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​គំនិត​ផ្តួច​ផ្តើម​ដែល​បាន​ឯកភាព​គ្នា​។

សេចក្ដីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា​៖ «វិស័យ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ នៅតែ​ជាស​សរស្តម្ភ​ដ៏​សំខាន់​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​កម្ពុជា-ម៉ាឡេ​ស៊ី​។ ប្រទេស​ទាំងពីរ​បាន​សាទរ​ចំពោះ​ការ​បន្ត​កើនឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និង​បាន​ឯកភាព​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ផលិត​កម្ម កែ​ច្នៃ​ម្ហូបអាហារ ភស្តុភារ​កម្ម សេដ្ឋកិច្ច​ឌី​ជី​ថល ថាមព​លក​កើត​ឡើង​វិញ និង​កិច្ច​សហប្រតិបត្តិ​ការ​ថាមពល​ឆ្លងដែន»។

សេចក្ដីប្រកាស​បាន​បន្ថែម​ថា ភាគី​ទាំងពីរ​ក៏​បាន​ឯកភាព​រៀបចំ​វេទិកា​ពាណិជ្ជកម្ម​និង​វិនិយោគ ពិព័រណ៍​ពាណិជ្ជកម្ម និង​កម្មវិធី​ផ្គូផ្គង​ធុរកិច្ច ដើម្បី​សម្រួល​ដល់​ការបង្កើត​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​កាន់តែ​ទូលំទូលាយ​។

ក្នុង​វិស័យ​កសិកម្ម កម្ពុជា និង​ម៉ាឡេស៊ី បាន​ឯកភាព​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​លើស​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​អង្ករ ដោយ​បង្កើន​ការ​ផ្លាស់ប្តូរ​លើផលិតផល​ក​សិកម្ម​ផ្សេង​ៗ រួមមាន គ្រាប់ស្វាយ​ចន្ទី វា​រី​វប្ប​កម្ម និង​ជីកសិកម្ម ដោយ​ទាញ​យក​អត្ថប្រយោជន៍​ពី​សក្ដានុពល​ដែល​បំពេញ​បន្ថែម​គ្នា​របស់​ប្រទេស​ទាំងពី​រ​។

ប្រទេស​ទាំងពី​រ ក៏​បាន​ឯកភាព​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​អប់រំ ការ​អប់រំ និង​បណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជា​ជីវៈ (TVET) ទេ​សន្តរប្រវេសន៍​ការងារ និង​ការ​ការពារ​ពលករ​ចំណាក​ស្រុក​។

ដោយ​កត់សម្គាល់​ពី​វឌ្ឍន​ភាព​វិជ្ជមាន​ក្នុង​វិស័យ​ទេសចរណ៍ ភាគី​ទាំងពីរ​បាន​ឯកភាព​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​អាកាសចរណ៍ តាមរយៈ​ការបង្កើន​ការតភ្ជាប់​ជើងហោះ​ហើរ​ត្រង់ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ និង​ការ​ផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​។

កិច្ចប្រជុំ​ក៏​បាន​ពិភាក្សា​យ៉ាងស៊ី​ជម្រៅ​អំពី​វិស័យ​កិច្ច​សហប្រតិបត្តិ​ការ​ថ្មី​ៗ រួមមាន បញ្ញា​សិប្បនិម្មិ​ត (AI) បរិវត្ត​កម្មឌី​ជីថល ការប្រែប្រួល​អាកាសធាតុ ការ​គ្រប់គ្រង​គ្រោះមហន្តរាយ វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ សុខាភិបាល ការ​អភិវឌ្ឍ​ទីក្រុង រដ្ឋបាល​សាធារណៈ និង​វប្បធម៌​។

សហ​ប្រធាន​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ JCBC កម្ពុជា-ម៉ាឡេ​ស៊ី លើក​ទី​៣ ដែល​នឹង​ធ្វើជា​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE) ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ម៉ាឡេស៊ី បាន​កើនឡើង​ជិត ៥៧% ធៀបនឹង​ឆ្នាំមុន ដល់ ៧៩៥ លាន​ដុល្លារ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦​។

រ​បាយការណ៍​បាន​បន្ថែម​ថា ចាប់ពី​ខែមករា ដល់​ខែមិថុ​នា កម្ពុជា បាន​នាំចេញ​ទំនិញ​ទៅកាន់​ម៉ាឡេស៊ី​មាន​ទំហំ​ជិត ១១៣ លាន​ដុល្លារ កើនឡើង ៦៤% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ចំណែក​ការនាំ​ចូល​ពី​ម៉ាឡេស៊ី​មាន​ទំហំ ៦៨២ លាន​ដុល្លារ កើនឡើង ៥៥,៨% ធៀបនឹង​ឆ្នាំមុន​។a brak malay1