» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1188 នាក់

ម្សិលមិញ 15181 នាក់

សរុប 19468690 នាក់

លោក​កែវ​វិមុត្ត​រៀបការ​ប្រពន្ធ​បន្ទាប់ពី​ទេសនា​ក្នុងតួនាទី​ជា​ធម្មាចារ្យ​បាន​បច្ច័យ​សមរម្យ​!


​ភ្នំពេញ​៖​គ្រូ​ធម្មាចារ្យ​ដ៏​ល្បីល្បាញ​បំផុត ដែល​គេ​ធ្លាប់តែ​លឺ​សម្លេង​ទេសនា​អប់រំ​ធម៌ តាម​ប៉ុស្តិ៍​វិទ្យុ​នានា នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​ចិត្ត​យកប្រពន្ធ​ហើយ កាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩​។​a monk keo vimuth1 

​តាមរយៈ​រូបភាព​បែកធ្លាយ ជាច្រើន​សន្លឹក​នៅ​ល្ងាច​ថ្ងៃទី​០៧​មិថុនា ដែល​ត្រូវជា​ថ្ងៃ​ចូល​រោង និង​ជា​ពិ​ធិ​សូត្រមន្ត​ក្នុង​ថ្ងៃ​មង្គល​សិរី​សួរ​ស្តី​របស់​កូនកំលោះ​អ​ន្ទឹ​ត កែវ វិមុត្ត និង​កូនក្រមុំ​ព្រីម គីម​ឡាយ ដែលមាន​ចាស់ទុំ និង​ភ្ញៀវកិត្តិយស​ចូលរួម​យ៉ាង​អ​ធឹ​ក​អធម​ជាទីបំផុត​។​

​មានការ​សាទរ​និង​ជូនពរ​ពី​អ្នកគាំទ្រ​តែ​សម្រាប់​ប្រជា​ពុទ្ធ​បរិ​ស័​ទ្ធ​វិញ​អ្នកខ្លះ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេលដែល​បុគ្គល​ដែល​ខ្លួន​ធ្លាប់តែ​គោរពបូជា គ្រង​ទៅដោយ​ខោសរ អាវ​សរ​ជា​គ្រូ​ធម្មាចារ្យ​ដែល​តែង​អប់រំ​ព្រះធម៌ អោយ​សត្វលោក ស្តើង​នូវ​កា​មកា​លេស បែរជា​អប់រំ​គេ​ឲ្យ​លះបង់​កិលេស បែរជា​មិនអាច​លះបង់​កិលេស​ខ្លួនឯង​ទៅវិញ​។​នេះ​ជា​មេរៀន​មួយ​សម្រាប់​ប្រជា​ពុទ្ធ​បរិ​ស័​ទ្ធ​កុំ​ចេះតែ​លុង​ពេក​!១​។​

សូម​បញ្ជាក់ដែរថា​កាលពីពេល​កន្លងមកនេះ​លោក​ហោ​សុខុន​កាល​នៅ​ជាស​ង្ឃ​ចៅអធិការ​វត្ត​ច្បារអំពៅ​ថ្លា​ប់​បាន​រិះគន់​លោក​កែវ​វិមុត្ត​អា​រឿង​ខ្លួន​ជា​ឧបាសក​ចង់​ឡើង​អង្គុយ​គ្រែ​ទេសនា​ស្មើ​លោកសង្ឃ​។​​លោក​(​សង្ឃ​)​ហោ​សុខុន​និយាយថា​៖​បើ​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បកស្រាយ​ថា លោក​អន្ទិត កែវ វិ​មុត អង្គុយ​លើ​គ្រែ​ទេសនា​ជាមួយ​ព្រះសង្ឃ​តាមចិត្ត នោះ​សង្ឃ​ទីប្រឹក្សា ហោ សុខុន និង​សូម​យក​លោក​អន្ទិត កែវ វិ​មុត ធ្វើជា​សម្តេចព្រះគ្រូ ហើយ​បន្ទាប់មក​សង្ឃ​ទីប្រឹក្សា និង​ប្រមូល​ព្រះសង្ឃ ពុទ្ធបរិស័ទ ដែល​គាំទ្រ​អោយ​ផ្តិត​ស្នាម​ដៃ​ដាក់​ញត្តិ​ស្នើសុំ​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​បង្កើត​និកាយ​ថ្មី​មួយ​ដែលមាន​ឈ្មោះថា និកាយ​ធម្មាចារ្យ បន្ទាប់មក​ស្នើសុំ ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​លោក​អន្ទិត កែវ វិ​មុត អោយ​ឡើងជា សម្តេច​ធម្មាចារ្យ ដែលជា​សម្តេច​ធម្មាចារ្យ​នាយក​នៃ​គណៈ​ធម្មាចារ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់មក​សង្ឃ​ទីប្រឹក្សា​និង​លះបង់​ភេទ​ជា​ព្រះសង្ឃ​ទៅ​បួស​ជា ធម្មាចារ្យ ពី​សំណាក់​សម្តេចនាយក​ធម្មាចារ្យ កែវ វិ​មុត ហើយ​ចាប់ផ្តើម​ប្រកាស​ទទួល​បំបួស​កុលបុត្រ​ទូទាំងប្រទេស ដែលមាន​សម្តេច​ធម្មាចារ្យ​នាយក​ជា​សម្តេចព្រះ​ឧបជ្ឈាយ៍ បន្ទាប់​ចាប់ផ្តើម​បង្កើត​វត្ត​គណៈ​ធម្មាចារ្យ​គង់នៅ​ទូទាំងប្រទេស និង​បង្កើត​វត្ត​នៅក្រៅ​ប្រទេស​ជា​បន្តបន្ទាប់ ។​

លោកសង្ឃ​ហោ​សុខុន​និយាយ​ឌឺ​ថា​៖​ប្រទេស​កម្ពុជា​និង​មាន​និកាយ​៣ គឺ
១ មហានិកាយ ។២ ធម្មយុត្តិ​និកាយ ៣ ធម្មាចារ្យ​និកាយ (​សំដៅ​ដល់​មនុស្ស​មិន​បួស​ជា​សង្ឃ​តែ​ដើរ​ទេសនា​រកលុយ​)​។​

ទោះជា​យ៉ាងណា​មាន​សង្ឃ​មួយអង្គ​មាន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Hok Nave​បានចេញ​មុខមក​ការពារ​ទង្វើ​យក​សាសនា​សន្សំ​លុយ​យកទៅ​ការ​ប្រពន្ធ​ថា​៖​ពាក្យ​ថា «​ការរួម​ភេទ​» ខ្មែរ​យើង​តែង​លើក​មក​វាយតម្លៃថា ជា​អំពើ​មិនល្អ ។​​ ព្រះអង្គ​ថា បើ​ក្រឡេក​មក​មើល​ផ្នែក​ព្រះពុទ្ធសាសនា​វិញ គឺអ្នកដឹង​ធម៌ មាន​ទាំង​ឧបាសក និង​ឧបាសិកា ។

ឧបាសិកា​ដូចជា​នាងវិសាខា បាន​ត្រះដឹង​តាំងពី​អាយុ​៧​ឆ្នាំ ក៏ប៉ុន្តែ នាងវិសាខា​នៅតែ​បាន​រៀបការ និង​បានកូន​រហូត​២០​នាក់​…. ដូច្នេះ ការរួម​ភេទ​នេះ​មិនមែន​ប៉ះពាល់ និង​ឧបសគ្គ​ក្នុងការ​ត្រះដឹង​ទេ ត្រះដឹង​ហើយ ក៏​ពុំមាន​ឧស​គ្គ​ក្នុងការ​រួមភេទ​ដែរ ប៉ុន្តែ ខ្មែរ​យើង​តែង​វាយតម្លៃ​ការរួម​មិនល្អ តួ​យ៉ាងដូច​បច្ចុប្បន្ន​ថ្មីៗ​នេះ អតីត​ព្រះគ្រូ​ធម្មាចារ្យ កែវ វិមុត្ត ដែល​ទើប​រៀបការ​ថ្មីៗ​នេះ ក៏​ពុំ​រាំងស្ទះ​ការ​ត្រះដឹង​ធម៌​ទេ ទាំង​បាន​ធម៌​ហើយ ក៏​ពុំ​រាំងស្ទះ​ការរួម​ភេទ​ដែរ ។ តែ​ទោះយ៉ាងណា ការរួម​ភេទ​របស់​ឧបាសក ឧបាសិកា ក៏​ត្រូវមាន​លក្ខខណ្ឌរ​បស់​វា​ដែរ ។​​បើ​ពុទ្ធ​បរិ​ស័​ទ្ទ​ចង់ដឹង​លក្ខន្តិកៈ​របស់​ការរួម​ភេទ សូម​ចូលទៅ Inbox ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់​ព្រះ​អង្ក​ឈ្មោះថា Hok Nave គឺ​ដឹង​ហើយ​…​។​

សូមបញ្ជាក់ថា​ព្រះ​សម្មា​សម្ព​ទ្ធ​ព្រះ​សមណ​គោត្ត​ម​ព្រះ​បាន​លះបង់​ទ្រព្យសម្បត្តិ​សិទ្ធ​អំណាច​ជា​បុត្រ​ស្តេច​ដើម្បី​ស្វែងរក​ព្រះ​ធ​ម៍​ខុសពី​អ្នកខ្លះ​យកសា​នា​ដើម្បី​រក​លាភសក្ការៈ​។​

បើតាម​ឯកសារ​ពុទ្ធប្រវត្តិ​ឲ្យ​ដឹងថា​៖​កាល​ព្រះ​សិទ្ធត្ថ​រាជ​មាន​វ័យ​ចម្រើន​ឡើង​ទ្រង់​សិក្សា​វិជ្ជា​អក្សរសាស្ត្រ​នឹង​វិជ្ជា​យុទ្ធសាស្ត្រ​ក្នុង​សំណាក់​សាស្ត្រាចារ្យ​នាម "​វិស្វាមិត្រ​" លុះ​មាន​ព្រះជន្ម ១៦ ឆ្នាំ ទ្រង់​បានទទួល​ភិ​សេក​ជាមួយនឹង​ព្រះ​នាង​ពិម្ពា​យសោធរា​ដែលមាន​ព្រះជន្ម​ដំណាលគ្នា សោយរាជ្យ​ជាធំ​លើ​សក្យវង្ស គ្រង​ក្រុង​កបិល​ព​ស្ដុ តំណាង​ព្រះបាទ​សុទ្ធោទនៈ​ជា​ព្រះរាជ​បិតា នៅ​ថ្ងៃអាទិត្យ ពេញបូណ៌មី ខែកត្តិក ឆ្នាំឆ្លូវ​។ ទ្រង់​សោយរាជ​បាន ១៣​ឆ្នាំ ព្រះជន្ម​២៩ ឆ្នាំ បាន​ព្រះរាជបុត្រ ១ ព្រះអង្គ​ព្រះនាម "​រាហុល​" ហើយ​ទ្រង់​ចេញទៅ​ទ្រង់​ព្រះ​ផ្នួស​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ពេញបូណ៌មី ខែអស្សុជ ឆ្នាំថោះ នា​ឆ្នេរ​ស្ទឹង​អ​នោ​មា នៅ​ថ្ងៃ​ដែល​ព្រះរាជបុត្រ​ទ្រង់​ប្រសូត​នោះ​,។

ព្រះអង្គ​ទ្រង់​ព្រះ​ផ្នួស​ហើយ​ទ្រង់​ស្វែងរក​មោក្ខធម៌​ដោយ​ការប្រព្រឹត្ត​ទុក្ករកិរិយា​អត្តកិលមថានុយោគ ដើម្បី​ពិសោធ​រក​ពោធិញ្ញាណ អស់​ថិរវេលា​៦​ឆ្នាំ ក្នុង​ឧ​រុ​វេលា​ប្រទេស មគធរដ្ឋ​។​

​ក្រោយពេល​ទ្រង់​លះ​ការប្រព្រឹត្ត​ទុក្ករកិរិយា​ចេញ​ហើយ​បែរមក​បំពេញ​ម​ជ្ឈិ​មា​បដិបទា​វិញ ទ្រង់​បាន​ត្រាស់​ជា​ព្រះសម្មាសម្ពុទ្ធ​ប្រាកដ​ឡើង​ក្នុង​លោក នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំរកា មុន​ពុទ្ធសករាជ ៤៥ ក្រោម​ពោធិព្រឹក្ស ១ ដើម នៅ​ខាងលិច​ស្ទឹង នៅ​ខាងលិច​ស្ទឹង​នេ​រ​ញ្ជ​រា នា​មណ្ឌល​គ​យា ដែល​សព្វថ្ងៃ​ហៅ "​ពុទ្ធ​គ​យា​" ឋិត​នៅ​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ ខាងត្បូង​ក្រុងគ​យា ក្នុង​រដ្ឋ​ពិ​ហារ ប្រទេស​ឥណ្ឌៀ​។​a monk keo vimuth a monk keo vimuth2 a monk keo vimuth3 a monk keo vimuth4