
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8783 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698954 នាក់
ប្រជាពលរដ្ឋខេត្ត Satun ភាគខាងត្បូងប្រទេបានសម្រុកចូលសាលាខេត្តដើម្បីតវ៉ា ទាមទារសំណងដែលរដ្ឋសន្យាថានឹងជួយជនរងគ្រោះដោយទឹកជំនន់ កាលពីថ្ងៃពុធទី១៧ខែធ្នូឆ្នាំ២០២៥ ។
ពលរដ្ឋមកពីជាង៣០០ភូមិ ក្នុង២ស្រុកដូចជា Tha Phae និង Khuan Kalong បានលើកគ្នាសម្រុកចូលសាលាខេត្ត Satun បង្កជាភាពចលាចល ដើម្បីសុំសំណងដែលរដ្ឋសន្យាថានឹងឲ្យម្នាក់ ៩ ០០០បាត។
ពួកគេកើតទុក្ខមិនសុខចិត្តឡើយ ព្រោះឈ្មោះអ្នកខ្លះត្រូវបានដកចេញពីបញ្ជីទាំងដែលពួកគេនោះ គឺជាជនរងគ្រោះពិតមែន ហើយមានទាំងរូបថតផ្ទះខូចខាតយកទៅបង្ហាញទៀតផង។
ពលរដ្ឋទាំងនោះគម្រាមថា បើពួកគេមិនទទួលបានសំណងត្រឹមថ្ងៃទី២២ខែធ្នូទេនោះ ពួកគេនឹងបន្តតវ៉ាកាន់តែខ្លាំងជាងនេះ។ប្រភព៖ Amarinថៃ