» នាយករដ្ឋមន្ត្រី​ថៃ​រួចខ្លួន​ពិការ​ដេញដោល​ទម្លាក់​តំណែង​ » តុលាការ​ទុ​ដាក​ឱ​សា​នុ​វាទ​៧​ថ្ងៃ​ឲ្យ​លោក ឌួង ឆាយ ប្រគល់​កូនស្រី​ទៅ​អតីត​ភរិយា​! » អភិបាលខេត្ត​កំពង់ចាម​បញ្ជា​ឲ្យ​ដក​លោ​កក ហែម គឹម​សាធ ពី​ប្រធានការិយាល័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ មកជា​មន្ត្រី​ដោយសារ​ពុករលួយ​រឿង​កែ​សំបុត្រកំណើត​! » អ្នកនាង​កុ​សុ​ម៉ា​និង​សាច់ញាតិ​ចូល​ពេទ្យ​ដោយសារ​ហាង​មួយ​នៅ​ខេត្ត​សីហនុ​! » ចាប់​ស៊ុតមាន់​វៀតណាម​ជាង ២៥ ០០០​គ្រាប់​ដែល នាំចូល​ខុសច្បាប់​ » បុរស​ជា​ប្តី ខឹង​ប្រពន្ធ​ទៅ​ដេក​ផ្ទះ​អ្នកជិតខាង បាន​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ហ្មត់ » បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់ នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ​, ក្នុងពេល​ក្រុមហ៊ុន​បរទេស​នៅ​កម្ពុជា​រកបាន​មាស​ខ្ទង់​តោន​! » ឱនភាព​ពាណិជ្ជកម្មរ​វាង​កម្ពុជា​និង​ចិន​ក្នុង​រយះពេល​២​ខែ​ដំបូង​ឆ្នាំ​២០២៥ » មន្ត្រី​សាលាស្រុក​កងមាស ហែម គីម​សាទ កែ​សំបុត្រកំណើត អោយ​ប្រជាពលរដ្ឋ យកលុយ​ចំនួន ៣៦០​ដុល្លារ​! » ជប៉ុន ផ្តល់ជំនួយ​ជិត ២០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ទឹកស្អាត​ » ស្ពាន​អាកាស «​មរតក​តេ​ជោ​» នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​៧ ខែមេសា » បុរស​ម្នាក់​បង្កើត Facebook Page ក្លែងក្លាយ​ក្រោមរូបភាព​ផ្គត់ផ្គង់​សាច់​តាម​ហាង បោកប្រាស់​អ្នកដទៃ​ត្រូវបាន​ចាប់ខ្លួន​ » អ្ន​កកាសែត ៣​នាក់ ត្រូវបាន​ចាប់ឃុំខ្លួន​ករណី​កំហែង​យក ថ្នូរ​នឹង​ការមិន​ចុះផ្សាយ​ព័ត៌មាន​ » តើ​លោក​ឧបនាយក​រដ្ឋ​ម​ន្ក្រី​កើត​រិ​ទ្ធ​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​គិត​យ៉ាងណារ​ករណីយ៍អតីតប្តីប្រពន្ធឧកញ៉ាឌួងឆាយ? » សាលក្រម​តុលាការ​ធម្មនុញ្ញ​ស្តារនីតិសម្បទា​ប្រមុខរដ្ឋស្តីទី​កូរ៉េខាងត្បូង​ឡើងវិញ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1812 នាក់

ម្សិលមិញ 4250 នាក់

សរុប 16288687 នាក់

ប៉េអឹម​ការពារ​ទង្វើ​នៃ​ការដុត​បំផ្លាញ​វត្ថុតាង​ដឹក​បទ​លើ្ម​ស​ព្រៃឈើ​ដែលជា​សម​ត្ត​កិច្ច​សម្រេច​របស់​តុលាការ

​ភ្នំពេញ​៖​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អ្នកនាំពាក្យ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​អះអាងថា ការដុត​កម្ទេច​រថយន្ត​ដែល​ប្រព្រឹត្ត​បទល្មើស​ដឹក​អនុផល​ព្រៃឈើ​(វត្ថុតាង)ដោយ​ខុសច្បាប់​ចោល​នាពេល​កន្លងមក​គឺ ស្រប​នឹង​ច្បាប់​ទោះមិនមានដិការតុលាការករ៏ដោយ។a car fire1

នៅក្នុង​សេចក្តីប្រកាស​ពត៍​មាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចុះ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២២ បាន​វាយបក​ទៅ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ "​សុខ ទូច​” ដែល​បា​នស​សេរ​អត្ថបទ​ចុះផ្សាយ​តាំងពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២២ រិះគន់ថា “​ដុត​រថយន្ត​ចោល​ដោយសារ​ដឹកឈើ មនុស្ស​ទេ​ជា​អ្នកធ្វើ​ទុក​ទាំង​ឈើ​ទុក​ទាំង​រថយន្ត ចាប់​មនុស្ស​ខុសច្បាប់​នោះ​ដាក់គុក​វិញ​ទើបត្រូវ រថយន្ត​គ្មាន​វិញ្ញាណ និង​មិនមាន​ជីវិត​ទេ​” នាំឱ្យមាន​ការបញ្ចេញ​យោបល់ ៧៦ Comments​។ តែ​សេចក្តីប្រកាស​ព​ត៍របស់​គណៈកម្មការ​ជាតិ បាន​ច​លោទ​ថា យោបល់​ទាំងនោះ​ភាគច្រើន​មានការ​បំផ្លើស ញុះញង់ យោបល់​គ្មាន​វិជ្ជាជីវៈ និង​អសីលធម៌ ដោយសារ បញ្ចេញយោបល់​មិន​ថ្លឹងថ្លែង​រក​ការពិត និង​មិនទាន់​យល់ច្បាស់​ពី​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​គណៈកម្មការ​ជាតិ​បង្ក្រាប​ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា បាន​អះអាង​ដែរ​ថា​ពួកគេ បាន​បំពេញ​តួនាទី ភារកិច្ច​តាម​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​និង បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចាប់ពី​ឆ្នាំ​២០១៦ មកដល់​បច្ចុប្បន្ន គឺ​ស្រប​នឹង​ច្បាប់​ស្តីពី​ព្រៃឈើ​, ច្បាប់​ស្តី ពី​តំបន់ការពារធម្មជាតិ​, ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​លិខិតបទដ្ឋាន​គតិយុត្ត​ដែល​ពាក់ព័ន្ធ​។​គណៈកម្មការ​ជាតិ បាន​សំអាងថា​សមាសភាព​គ្រប់​ក្រសួង ស្ថាប័ន អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងនោះ​ក៏មាន តំណាង​ក្រសួងយុត្តិធម៌​ផងដែរ​(​តែ​តាមច្បាប់​ក្រសួង​យុ​ត្តិ​ធ​ម៍​មិនមែនជា​ស្ថាប​ន័​តុលាការ​ដែលមាន​សិ​ទ្ថ​សម្រេច​ឲ្យ​បំផ្លាញ​វត្ថុតាង​នោះទេ​)​។

គណៈកម្មការ​ជាតិ ថា​ការអនុវត្ត​ការងារ​មាន​យុទ្ធសាស្ត្រ ផែនការ កម្មវិធី​ច្បាស់លាស់​តាម​ដំណាក់កាល​នីមួយៗ មានការ​អប់រំ ផ្សព្វផ្សាយ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ធនធានធម្មជាតិ​ជា​សាធារណៈ ដើម្បីឱ្យ​មានការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន និង​ចុងក្រោយ​ដោយសារ​បុគ្គល​មួយចំនួន​មិន​រាងចាល​នៅតែ​បន្ត​ប្រព្រឹត្ត​បទល្មើស ទើប​ឈានដល់​ការអនុវត្ត​ច្បាប់ ព្រមទាំង​ធ្វើការ​បំផ្លាញចោល​នូវ​មធ្យោបាយ​ដែលមាន គោលដៅ​បំផ្លាញ​ព្រៃឈើ ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ព្រៃឈើ រក្សាបាន​ព្រៃឈើ​គង់វង្ស ដោយ​អនុលោម​តាម​មាត ១១៩ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​(​បើ​ចឹ​ង​មែន​ហេតុ​អី​មិន​ចាប់​ជនល្មើស​ដែលជា​ម្ចាស់​វត្ថុតាង​មក​ផ្តន្ទាទោស​ផង​ទៅ​?)​។​។ វត្ថុ​ដែលមាន​គ្រោះថ្នាក់​ចំពោះ​មនុស្ស ឬ​ចំពោះ​ទ្រព្យសម្បត្តិ ជាដើម ព្រមទាំង​វត្ថុ​ដែល​បាន​កាន់កាប់​ដោយ​ខុសច្បាប់ មិនអាច​ប្រគល់ឱ្យ​វិញ​បានទេ​។ វត្ថុ​ទាំងនោះ​ត្រូវ​រឹបអូស​ទុកជា​សម្បត្តិ​រដ្ឋ ឬ​ត្រូវ​បំផ្លាញចោល​(​ការពិត​នីតិវិធី​នេះ​ត្រឹម​ត្រូវតែ​ត្រូវមាន​ការសម្រេច​របស់​តុល​ការ​។​គណកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ជា​ស្ថាប័ន​គរ​បាល​យុ​ត្តិ​ធ​ម៍​តើ​មិនមាន​សិទ្ធ​បំផ្លាញ​វត្ថុតាង​នោះទេ​?)​។​

​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បកស្រាយ​ថា​មធ្យោបាយ​ដែល​គណៈកម្មការ​ជាតិ​បំផ្លាញចោល​តាមច្បាប់​កន្ល​ង​ទៅ ៖​ជា​មធ្យោបាយ​ក​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​សម្រាប់​ដឹកឈើ​ខុសច្បាប់​តែប៉ុណ្ណោះ និង​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ហើយ​មិនមែនជា​មធ្យោបាយ​អាច​ប្រើប្រាស់​ជា​ប្រយោជន៍​សង្គមជាតិ​នោះទេ​។ បុគ្គល​ដែល​បញ្ចេញយោបល់​ទាំងអស់ ត្រូវយក​ចំណេះវិជ្ជា​ដែល​បាន​រៀនសូត្រ​ពិចារណា​សិន មុននឹង​បញ្ចេញយោបល់​ក្នុងន័យ​ស្ថាបនា​។សូមបញ្ជាំក់ថា​កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២២ គណៈកម្មការ​ជាតិ​បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ ដោយ​បូកសរុប​លទ្ធផល​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ចាប់ពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២២ ធ្វើ​របាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​។ ក្នុង​កិច្ចប្រជុំ​ក៏បាន​វាយតម្លៃ សន្និដ្ឋាន​នូវ​សភាពការណ៍​បទល្មើស​ធ​ន​ធាន​ធម្មជាតិ​នៅ​កើតមាន ប៉ុន្តែ​បាន​ផ្លាស់ប្ដូរ​ពី​ទ្រង់ទ្រាយ​ធំ ជា​រូបភាព​តូចៗ ជា​ជីវភាព​លក្ខណៈ​គ្រួសារ ប្រពៃណី​។​គណៈកម្មការ​ជាតិ​បានដាក់​ចេញ​ទិសដៅ​បន្ត ក្រសួង ស្ថាប័ន អាជ្ញាធរ កងកម្លាំង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បន្ត​ពង្រឹង​ទប់ស្កាត់​ឈើ​ដែល​នៅក្នុង​ព្រៃ ត្រួតពិនិត្យ​ឈើ តាម​ដេប៉ូ តាម​សិប្បកម្ម​កែច្នៃ​ដែល​ប្រមូល​ទិញ​ឈើ​ដោយ​ខុសច្បាប់​។ ក្រៅពីនេះ ទប់ស្កាត់​ឈើ និង​ធ្យូង​ដែល​ឆ្លងកាត់​ព្រំដែន ព្រមទាំង​ត្រូវ​បង្ក្រាប​មេក្លោង​ដែល​ផ្តល់​ធនធាន មធ្យោបាយ និង​ប្រមូល​ទិញ​ឈើ​ដោយ​ខុសច្បាប់ ផងដែរ​។ ដោយ​បូកសរុប​លទ្ធផល​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ចាប់ពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២២ ធ្វើ​របាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​។ ក្នុង​កិច្ចប្រជុំ​ក៏បាន​វាយតម្លៃ សន្និដ្ឋាន​នូវ​សភាពការណ៍​បទល្មើស​ធ​ន​ធាន​ធម្មជាតិ​នៅ​កើតមាន ប៉ុន្តែ​បាន​ផ្លាស់ប្ដូរ​ពី​ទ្រង់ទ្រាយ​ធំ ជា​រូបភាព​តូចៗ ជា​ជីវភាព​លក្ខណៈ​គ្រួសារ ប្រពៃណី​។

​គណៈកម្មការ​ជាតិ​បានដាក់​ចេញ​ទិសដៅ​បន្ត ក្រសួង ស្ថាប័ន អាជ្ញាធរ កងកម្លាំង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បន្ត​ពង្រឹង​ទប់ស្កាត់​ឈើ​ដែល​នៅក្នុង​ព្រៃ ត្រួតពិនិត្យ​ឈើ តាម​ដេប៉ូ តាម​សិប្បកម្ម​កែច្នៃ​ដែល​ប្រមូល​ទិញ​ឈើ​ដោយ​ខុសច្បាប់​។ ក្រៅពីនេះ ទប់ស្កាត់​ឈើ និង​ធ្យូង​ដែល​ឆ្លងកាត់​ព្រំដែន ព្រមទាំង​ត្រូវ​បង្ក្រាប​មេក្លោង​ដែល​ផ្តល់​ធនធាន មធ្យោបាយ និង​ប្រមូល​ទិញ​ឈើ​ដោយ​ខុសច្បាប់ ផងដែរ​.​។​​តែ​សម្រាប់​សកម្មជន​ការពារ​ព្រៃឈើ​វិញ​បាន​រកឃើញថា បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នៅតែ​បន្ត​កើតមានឡើង ដោយសារ​ក្រុមហ៊ុន​ឯកជន​មួយ​ប្រើ​យុទ្ធសាស្ត្រ​ឱ្យ​មេការ​ក្រុមហ៊ុន​ពង្រាយ​កម្មករ​ចូលទៅ​កាប់ និង​ប្រមូល​ឈើ​នៅក្នុង​តំបន់​ព្រៃ​ការពារ ដើម្បី​ដឹក​ចូលក្នុង​ក្រុមហ៊ុន នៅក្នុង​ខេត្តព្រះវិហារ​។​

​សកម្មជន​ការពារ​ព្រៃឈើ លោក ហេង ស្រស់ បាន​បង្ហោះ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពី​ថ្ងៃទី​៣១​ខែធ្នូ ឆ្នាំ​២០២២​ថា ក្រោយពី​លោក​បាន​ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ រកឃើញ​ការកាប់​ឈើ ប្រមូល​ឈើ​ខុស​ច្បាស់ ចេញពី​តំបន់​ព្រៃ​ឡង់​ដែល​ជាប់​នឹង​ព្រៃ​សហគមន៍​ក្នុង​ឆ្នាំ​២០២២ នៅតែ​បន្ត​កើតមានឡើង​។ លោក​រកឃើញ​មាន​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ ផ្តៀក កកោះ ស្រឡៅ ជាពិសេស សុ​ក្រម ឈ្លីក ឈើទាល ជា​តម្រូវការ​របស់​ក្រុមហ៊ុន ដែល​ដឹកជញ្ជូន​ដោយ​គោយន្ត​រាប់រយ​គ្រឿង​ជាដើម​។​​លោក​បញ្ជាក់ថា ក្រុមហ៊ុន​ម៉ាឃ​ល​ឡូ​ជី​ស្ទិ​ច បាន​ប្រើ​យុទ្ធសាស្ត្រ​ថ្មី​ឱ្យ​មេការ​ក្រុមហ៊ុន​ពង្រាយ​កម្មករ ចូលទៅ​កាប់ និង​ប្រមូល​ឈើ​នៅក្នុង​តំបន់​ព្រៃ​ការពារ ដើម្បី​ដឹក​ចូលក្នុង​ក្រុមហ៊ុន #MACLELOGISTIC (CAMBODIA) Co.,Ltd ស្ថិតនៅ​បរិវេណ​ក្រុមហ៊ុន #PNT Co.,Ltd ចំណុច​ភូមិ​បង្ក​ន ឃុំ​រៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ​។ លើសពីនេះ​លោក​ថា ឈ្មួញ​ឈើ វាស់វែង និង​ទូទាត់​ប្រាក់កម្រៃ​ដល់​អ្នក​កាប់​ឈើ ក្នុងតម្លៃ ៤០០ ០០០​រៀល ក្នុង​មួយ​ម៉ែត្រគូប ខណៈ​អ្នក​កាប់​ឈើ​ភាគច្រើន​ទទួលបាន​ការឧបត្ថម្ភ​ផ្នែក​សម្ភារ បរិក្ខា និង​ហិរញ្ញវត្ថុ ពី​សំណាក់​ក្រុមហ៊ុន​ថែមទៀត​ផង​។​a car fira a car fira1 A car fire