
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3682 នាក់
ម្សិលមិញ 10187 នាក់
សរុប 20759896 នាក់
កាលពីរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក ហាំង តុលា រដ្ឋលេខាធិការក្រសួងការងារ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Ota Yasuo អភិបាលស្រុកម៉ូរិ នៃខេត្តស៊ីហ្សឹអូកា។ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់គ្នាស្តីអំពីការលើកកម្ពស់ការគាំពារ ការផ្លាស់ប្តូរវប្បធម៍រវាង និងប្រជាជននៃប្រទេសទាំងពីរ និងបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ស្រុកម៉ូរី នឹងទទួលយកកម្លាំងពលកម្មខ្មែរទៅធ្វើការបន្ថែមទៀត ក៏ដូចជាអញ្ជើញទៅធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីឈ្វេងយល់បន្ថែមអំពីកម្លាំងពលកម្មនៃប្រទេសកម្ពុជាផងដែរ។
ក្នុងឱកាសទស្សនកិច្ចនៅប្រទេសជប៉ុន លោក ហាំង តុលា ក៏បានជួបសំណេះសំណាល និងសួរសុខទុក្ខកម្មសិក្សាការី និងពលករជំនាញខ្មែរនៅក្រុមហ៊ុនជប៉ុនចំនួន ៨ទីតាំង ក្នុងខេត្តស៊ីហ្សឹអូកា ខេត្តអាយឈិ និងខេត្តហ្គីហ្វឹ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។ លោកក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនជប៉ុនដែលបានផ្តល់ឱកាសការងារដល់ពលករខ្មែរ និងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់ពលករខ្មែរផងដែរ។
លោក ហាំង តុលា ក៏បានណែនាំឱ្យកម្មសិក្សាការី និងពលករជំនាញខ្មែរ បន្តខិតខំបំពេញការងារ ក្រេបយកចំណេះ ជំនាញ និងភាសាជប៉ុន ព្រមទាំងគោរពច្បាប់ទម្លាប់ ជាពិសេសក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អ។
ជាមួយគ្នានេះ កម្មសិក្សាការី និងពលករជំនាញ ក៏បានបង្ហាញអារម្មណ៍ត្រេកអរក្រៃលែង និងពេញចិត្ត ដែលថ្នាក់ដឹកនាំក្រសួងបានយកចិត្តទុកដាក់ និងចុះសួរសុខទុក្ខដោយផ្ទាល់នៅកន្លែងធ្វើការនាឱកាសនោះ។
សូមបញ្ជាក់ថាកាលពីឆ្នាំ២០១៩ប្រទេសកម្ពុជានិងជប៉ុនបានចុះហត្ថលេខាលើអនុស្សារណៈ ស្តីពីការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការបញ្ជូនពលករជំនាញទៅធ្វើការដោយស្របច្បាប់ និងជាការបង្កើនទីផ្សារការងារ និងឱកាសដល់ពលករកម្ពុជា។
ការចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការស្តីពីការបញ្ជូនពលករជំនាញបានធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន រវាងលោក សេង សក្តា អគ្គនាយកដ្ឋានការងារ និងលោកស្រី Shoko SASAKI អគ្គនាយកអន្តោប្រវេសន៍ជប៉ុន ដោយមានការចូលរួមជាអធិបតីភាព ដោយលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Takashi YAMASHITA រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន។
បើគិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ មានពលករបរទេសចំនួនជាង ២ នាក់នាក់ កំពុងធ្វើការនៅជប៉ុន ដែលតួលេខនេះ ជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តជប៉ុន។ នេះបើយោងតាមស្ថិតិក្រសួងសុខភាព ការងារនិងសុខុមាលភាពជប៉ុន។
ពលករវៀតណាម មានចំនួនច្រើនជាងគេនៅជប៉ុន ដែលមានចំនួនប្រហែល ១ភាគ៤ មានចំនួន ៥៧០ ៧០៨នាក់។ ចំណែកចិន ជាប់ចំណាត់ថ្នាក់លេខ២ មានចំនួន ៤០៨ ៨០៥នាក់ តាមពីក្រោយដោយ ហ្វីលីពីនមាន ២៤៥ ៥៦៥នាក់។
បើនិយាយពីអត្រាកំណើនវិញ ពលករមីយ៉ាន់ម៉ា មានការកើនឡើងខ្ពស់បំផុត ក្នុងអត្រា ៦១ភាគរយ តាមពីក្រោយដោយឥណ្ឌូណេស៊ី ៣៩,៥ភាគរយ និងស្រីលង្កា ៣៣,៧ភាគរយ។
ក្នុងចំណោមកម្លាំងពលកម្មសរុបជាង ២,៣លាននាក់ ជប៉ុនមានកម្មករជំនាញជាក់លាក់ (Specified Skilled Worker)ប្រហែល ២០៧ ០០០នាក់។ ប្រព័ន្ធនេះ ត្រូវបានដាក់ឱ្យដំណើរការតាំងពីឆ្នាំ ២០១៩ មក ដែលមានការផ្តល់កន្លែងស្នាក់នៅដល់កម្មករនិយោជិត ដែលមានវិញ្ញាបនបត្រ ជំនាញវិជ្ជាជីវៈ ក្នុងវិស័យដែលបានកំណត់ចំនួន១៦ ដូចជាផ្នែកសំណង់ និងគិលានុបដ្ឋាយិកា។
នេះគឺជាឆ្នាំទី ១២ជាប់ៗគ្នា ដែលចំនួនពលករបរទេសនៅជប៉ុន បានរក្សានិន្នាការកើនឡើង ខណៈប្រទេសនេះ ជួបបញ្ហាកង្វះកម្លាំងពលកម្ម ដោយសារតែចំនួនប្រជាជនវ័យចំណាស់។
យោងតាមការប៉ាន់ប្រមាណ របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ជប៉ុន នឹងត្រូវការពលករបរទេសចំនួន ៦,៨៨ លាននាក់ នៅឆ្នាំ២០៤០ ដើម្បីសម្រេចបាននូវគោល ដៅកំណើនរបស់ខ្លួន។
ក្រៅពីប្រទេសជប៉ុនក្រសួងការងារកម្ពុជាបានឲ្យដឹងថាកម្ពជាបានបញ្ជូនពលករទៅធ្វើការងារនៅប្រទេសថៃ កូរ៉េខាងត្បូង សាំងហ្គាពួរ ១៣៨ នាក់ ម៉ាឡេស៊ី អារ៉ាប់បីសាអូឌីត និងហុងកុង ។