» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6745 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696916 នាក់

ថៃ​ហាម​នាំចូល​សម្រាម​អេឡិចត្រូនិក​ចូល​ចុះ​ខ្មែរ​យើង​វិញ​ម៉េច​ដែរ​?

 

​ប្រទេស​ថៃ​៖​ក្រសួងបរិស្ថាន​ថៃ នៅ​ថ្ងៃ ទី ១៦ សីហា​បានចេញ​ប្រកាស បញ្ឈប់​ឲ្យ​មានការ​នាំចូល​គ្រឿង​អេឡិចត្រូនិក ចាស់ៗ​ចំនួន ៤៣២​ប្រភេទ ពី​បរទេស​។ បម្រាម នឹង ចូល​ជា​ធរមាន នៅក្នុង​រយៈពេល ៦​ខែ​ទៀត​។ ចំណែក​សំរាម​ប្លា​ស្ទិ​ក នាំចូល​ពី​បរទេស នឹងត្រូវ​ហាមឃាត់​ទាំងស្រុង នៅ​២​ឆ្នាំ​ខាងមុខ​។ a electro1 

​ការសម្រេច​របស់​រដ្ឋា​ភិ​បាល ធ្វើឡើង​នៅក្រោយ​ពេលមានប្រតិបត្តិ​ការបង្ក្រាប​ចាប់បាន​សំរាម​អេឡិចត្រូនិក​រាប់ម៉ឺន​តោន ដែល​គេ​បាន​លួច​នាំចូល​ដោយ​ខុសច្បាប់​នាពេលកន្លងមក។​
​ថៃ ក៏ដូចជា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ កំពុងតែ​បារម្ភ​ថា ខា្ល​ច​ខ្លួន ក្លាយជា​កន្លែង​ចាក់សំរាម​ថ្មី អេឡិចត្រូនិក ថ្មី នៅ​បន្ទាប់ពី​ប្រទេស​ចិន ដែល​ធ្លាប់ជា​កន្លែង ចាក់សំរាម​អេឡិចត្រូនិក ដ៏​ធំជាងគេ​នៅ​អាស៊ី បានសម្រេច​ឈប់​ឲ្យ​គេ​នាំចូល​សំរាម​អេឡិចត្រូនិក​ចំនួន ២១​ប្រភេទ​ពី​អាមេរិក ឬ​ពី​សហភាព​អឺរ៉ុប​។

បម្រាម​របស់​ចិន បាន​ចូល​ជា​ធរមាន​ចាប់តាំងពី​ឆ្នាំមុន នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​សំរាម​បរទេស​។ ប្រទេស​វៀតណាម​វិញ កាលពី​ប៉ុន្មាន​សប្តាហ៍​មុននេះ ទើបតែ​បានប្រកាស​ផងដែរ​ថា នឹង​ឈប់​ផ្តល់​អាជ្ញាប័ណ្ណ​ថ្មី ដើម្បី​ឲ្យ​គេ​ប្រកបមុខរបរ នាំចូល និង​កែច្នៃ​សំរាម​អេឡិចត្រូនិក​តទៅទៀត​។​

​សំរាម​អេឡិចត្រូនិក សំគាល់​ទៅ​ឧបករណ៍​ទាំងឡាយ ដែលមាន​ខ្សែ​អគ្គសិ​នី ហើយ​និង​ថ្មពិល ដូចជា​ទូរទស្សន៍ វិទ្យុ ទូរស័ព្ទ កុំព្យូទ័ ដែល គេ​បោះចោល លែង​ប្រើប្រាស់​។ រហូតមកដល់​ពេលនេះ សំរាម​អេឡិចត្រូនិក មាន​ប្រភព​ចេញ​មកពី​ប្រទេស​មហា​ឧស្សាហកម្ម ប្រទេស​មាន​បច្ចេកវិទ្យា​ទំនើប ដូចជា អាមេរិក ប្រទេស​នៅ​អឺរ៉ុប សិង្ហ​បុរី ហុងកុង ឬ​ជប៉ុន​ជាដើម​។

​នៅ​ប្រទេស​ថៃ អាជ្ញាធរ​បានអនុញ្ញាត​ឲ្យ​នាំចូល​សំរាម​អេឡិចត្រូនិក ព្រោះថា វា​អាច​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ក្នុងស្រុក​ជាច្រើន ដែល​អាចធ្វើ​អាជីវកម្ម ទាញយក​ប្រយោជន៍ ពី​សំរាម​អេឡិចត្រូនិក​។ នៅក្នុង​សំរាម​អេឡិចត្រូនិក គេ​អាច​រកឃើញ មាន​បំណែក​លោហៈ​តូចៗ ដែលមាន​តម្លៃ ដូចជា មាស ប្រាក់ ស្ពាន់​ជាដើម​។​

​ប៉ុន្តែ ជាមួយនឹង​វត្ថុ​មានតម្លៃ មាន​ប្រយោជន៍ សំរាម​អេឡិចត្រូនិក​មាន​បង្កប់ នាំមក​ជាមួយ​ផងដែរ សារធាតុពុល ដូចជា សំណ បារត ដែល​ប៉ះពាល់​ខ្លាំងណាស់ ដល់​សុខភាព​មនុស្ស ហើយ​និង​បរិស្ថាន ជាពិសេស នៅពេល វា​បាន​ហូរ​ចូលទៅក្នុង​ទឹកទន្លេ ឬ​ប្រភពទឹក​ក្រោម​ដី​។​សូម​បញ្ជាក់ដែរថា​សម្រាប់​ស្រុក​ខ្មែរ​សម្តេច​តេ​ជោ​ហ៊ុនសែន​ធ្លាប់បាន​ព្រមាន​កុំ​ឲ្យ​យក​ប្រទេស​កម្ពុជា​ជា​កន្លែង​ចាក់សម្រាម​បរទេស​តែ​វិធានការ​ជាក់ស្តែង​សម្រាប់​ការអនុវត្តន៍​ដើម្បី​ទប់ស្កាត់​មិនទាន់​ឃើញ​ខាង​ក្រសួងបរិស្ថាន​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​វ័យក្មេង​សាយ​សំ​អាល់​ចាត់ការ​នៅឡើយ​មួយ​អាំ​ណ​ត្តិ​ទី​៥​កន្លងមកនេះ​៕a electro 

​