» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5678 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695849 នាក់

មក​ដឹង​ក្រុមហ៊ុន​ដែល​នាំចូល​គ្រឿង​បង្គំ​រថយន្ត​មក​ដំឡើង​នៅ​កម្ពុជា​និង​ឡាន​មិនទាន់​បង់ពន្ធ​

​ភ្នំពេញ​៖ លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី វឌ្ឍនភាព​នៃ​ការអនុវត្ត​ការប្រមូល​ពន្ធ​លើ​យានយន្ត និង​អាករ​នាំចូល​ដែលមាន​ស្រាប់​ក្នុងប្រទេស នៅ​ព្រឹក​ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២២ បាន​ឱ្យដឹងពី​មូលហេតុ​ពី​កំណើន​នៃ ការ​នាំចូល​គ្រឿង​បង្គំ​រថយន្ត​យកមក​ដំឡើង​នៅ​កម្ពុជា គឺ​មកពី​មានតម្លៃ​ពន្ធ​ធូរ​ថ្លៃ​ជាង​ការ​នាំចូល​រថយន្ត​មូល​។ ទោះយ៉ាងណា ភាគច្រើន​កម្ពុជា នាំចូល​រថយន្ត​ថ្មី​មកពី​ប្រទេស​ថៃ​ផងដែរ​ដោយសារ​អត់​ជាប់ពន្ធ​។a car im 

លោក​មេ​គយ​បញ្ជាក់ថា ការ​នាំចូល​រថយន្ត​ពី​ថៃ គឺ​ពន្ធ​នាំចូល​សូន្យ​ភាគរយ ពោលគឺ​នៅជាប់​តែ​អាករ​ពិសេស និង​អាករ​លើ​តម្លៃបន្ថែម​ប៉ុណ្ណោះ​។ ដូច្នេះ​បន្ទុក​ពន្ធ​ធ្លាក់ចុះ តម្លៃ​រថយន្ត​ក៏​ធូរ​ថ្លៃ​ទៅតាម​នឹង​ដែរ​។ សម្រាប់​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​កម្ពុជា​លោក​គុណ​ញឹម​ឲ្យ​ដឹងថា​មកទល់ពេលនេះ កម្ពុ​ជាមាន​ក្រុមហ៊ុន​ដំឡើងរថយន្ត​មួយចំនួន កំពុង​ធ្វើ​ប្រតិបត្តិការ រួមមាន​៖ ក្រុមហ៊ុន DAEHAN Auto (Cambodia) Co., Ltd ដំឡើងរថយន្ត​ម៉ាក Ssangyong, Daehan, Sino , ក្រុមហ៊ុន Xuzhou XCMG Auto Manufacturing Co., Ltd ដំឡើងរថយន្ត​ម៉ាក SINOTRUK និង​ម៉ាក​ផ្សេងៗ​, ក្រុមហ៊ុន Camko Motor Company Ltd ដំឡើងរថយន្ត​ម៉ាក Hyundai, ក្រុមហ៊ុន HGB Motors Assembly Co., Ltd ដំឡើងរថយន្ត​ម៉ាក KIA , ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd ដំឡើងរថយន្ត Ford , ក្រុមហ៊ុន E M Automobile Co., Ltd , ក្រុមហ៊ុន K (CAMBODIA) CO., LTD. (ISUZU) និង​ក្រុមហ៊ុន Toyota ជាដើម​។​

​លោក គុណ ញឹម​ក៏បាន​ឲ្យ​ដឹង​ផងដែរ​ពី​ចំនួន​រថយន្ត​ចង្កូត​ស្តាំ​ដែល​មិនទាន់​បានមក​បង់ពន្ធ​នៅពេលដែល​ឧសា​នុ​វាទ​ជិត​ផុត​។​ទោះបីយ៉ាងណា​លោក​គុន​ញឹម បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​យើង​គ្រោង នឹង​លើកសំណើ​ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ និង​សម្រេច​ក្នុងការ​ពន្យារពេល ហើយ​ពន្យារ​រយៈពេល​ប៉ុន្មាន ខ្ញុំ​នឹង​ជួប​ថ្នាក់ដឹកនាំ និង​សុំ​មតិយោបល់​»​។​​លោក គុណ ញឹម បាន​លើកឡើងថា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ពិភាក្សាគ្នា​លើក​ជា​ជម្រើស ឬ​ជា​សំណូមពរ​ជូន​ថ្នាក់ដឹកនាំ ដើម្បី​សុំ​ការពន្យារពេល ជូន​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ ដែល​នៅ​សេសសល់​អាច​ថា ជាង​៣០០០​គ្រឿង ស្វះ​ស្វែងរក​ថវិកា​ដើម្បី​បង់ពន្ធ​អាករ ដែល​អនុវត្ត​សម្រាប់តែ​រថយន្ត​បាន​ចុះបញ្ជី​រួច​។​លោក គុណ ញឹម ឲ្យ​ដឹងថា រថយន្ដ​ច​ង្កួ​ត​ស្ដាំ​គ្មាន​ពន្ធ ដែល​នៅ​សេសសល់ រថយន្ត​ភាគច្រើនបំផុត មិនមែនជា​រថយន្ត​លក្ខណៈ​គ្រួសារ​ទេ គឺជា​ប្រភេទ​រថយន្ដ ធ្វើ​អាជីវកម្ម គឺ​ដឹក​ដី​, ដឹក​ខ្សាច់​, ដឹក​ក្រួស​, ដឹក​ថ្ម ជាដើម​។​

​លោក គុណ ញឹម ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ពន្ធអាករ​មិនមាន​តម្លៃ​ថ្លៃ​នោះទេ ព្រោះថា​រថយន្ដ​ចង្កូត​ស្ដាំ ដែល​បាន​ចុះបញ្ជី ទទួលបាន​ការអនុគ្រោះ​បាន​ច្រើន​រួចទៅហើយ ក្នុងការ​អនុគ្រោះ​មិន​ឲ្យ​កែ​ចង្កូត ដែល​ក្នុង​១​គ្រឿង ត្រូវ​ចំណាយ​ក្នុង​ការកែ​ច​ង្កួ​ត ចន្លោះ​ពី​២៥០០ ទៅ​៥០០០​ដុល្លារ «​ពន្ធអាករ មិន​ច្រើន​នោះទេ គឺ​តិចតួច ដែល​ក្នុង​១​គ្រឿង មានតម្លៃ​២៥០០​ដុល្លារ ហើយ​ប្រសិនជា​រថយន្ដ​នោះ មាន​សភាព​ចាស់​ទៀត​នោះ តម្លៃ​អាច​ត្រឹម​២០០០​ដុល្លារ តែប៉ុណ្ណោះ​»​។​​សម្រាប់ការប្រមូល​ចំណូល​ចូល​ថវិកាជាតិ ទាំង​យុទ្ធនាការ​ទី​១ និង​យុទ្ធនាការ​ទី​២ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប្រមូល​ចំណូល​បាន​ប្រមាណ​១០០​លាន​ដុល្លារ ខណៈ​ចំនួន​រថយន្ដ​សរុប ដែល​បាន​ប្រមូល​ពន្ធអាករ និង​បាន​ចុះបញ្ជី មាន​ប្រមាណ​១៨,០០០​គ្រឿង​។​

​គួរ​រំលឹក​ផងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ឲ្យ​មានការ​ប្រមូល​ពន្ធអាក​រលើ​រថយន្ត​គ្មាន​ពន្ធ មាន​ស្រាប់​ក្នុងប្រទេស ជ្រក​ក្រោម​ផ្លាកលេខ​ផ្សេងៗ ចាប់ពី​ខែកញ្ញា ឆ្នាំ​២០២១ និង​បញ្ចប់​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២​។​​ចាប់ពី​ខែកញ្ញា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ រថយន្ត​អត់​ពន្ធ​ច​ង្កួ​ត​ឆ្វេង អាច​ចូល​បង់ពន្ធ​បាន ជាមួយ​ការអនុគ្រោះ​ពន្ធ​-​អាករ ១០​ភាគរយ​។ ចំពោះ​រថយន្ត​ចង្កូត​ស្តាំ ក៏​ទទួលបាន​ការអនុគ្រោះ​ពន្ធ ១០​ភាគរយ​ផងដែរ ត្រូវ​កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង ឲ្យ​បាន​រួចរាល់​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២​។​

​បន្ទាប់ពី​ផុត​ឱសានវាទ ដោយ​មានការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​រថយន្ត​ចង្កូត​ស្ដាំ​អត់​ពន្ធ ដែលមាន​ស្រាប់​នៅក្នុង​ប្រទេស អាច​ចូល​បង់ពន្ធ​បាន ដោយ​មិនចាំបាច់​ប្ដូរ​ចង្កូត​ពីស្តាំ​ទៅ​ឆ្វេង​នោះទេ​។​​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ តម្រូវ​ឲ្យ​មក​ចុះបញ្ជី​ជា​រថយន្ត​មាន​ស្រាប់​ក្នុងប្រទេស ត្រឹម​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២ បន្ទាប់ពី​បាន​ចុះបញ្ជី​រួច អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទុក​ពេលវេលា​រហូតដល់​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២២ ដើម្បី​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​។ តែ​នៅពេលនេះ អាច​នឹងត្រូវ​ពន្យារពេល​បន្ថែមទៀត​។​​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ ដែលមាន​ស្រាប់​នៅ​កម្ពុជា បានមក​ចុះបញ្ជី​មាន​ជិត​១​ម៉ឺន​គ្រឿង ក្នុងនោះ​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​មាន​ស្រាប់​នៅ​កម្ពុជា​ចំនួន ៥៩៧៦​គ្រឿង​ដែល​បានមក​បង់ពន្ធទទួល​ទឹកប្រាក់​ពន្ធ​១៩.៧​លាន​ដុល្លារ​៕a car ford1 a car im1 

 

​