» បុរសអ្នកបើកបរកង់៣ត្រូវឡានបើកបុកពីក្រោយ កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់! » ការចរចា​ពន្ធ​កម្ពុជា​-​អាមេរិក​ជុំ​ទី​១​អត់​ទាន់​បាន​អី​ទេ​ការចរចា​ជុំ​ទី​២ ធ្វើឡើង​នៅ​សប្តាហ៍​ទី​១ ខែមិថុនា » សង្គ្រាម​ពាណិជ្ជកម្ម​លើ​បញ្ហា​ពន្ធ​ធូរ​តិច ! អាមេរិក​និង​ចិន​យល់ព្រម​ចុះ​ពន្ធ​ម្ខាងៗ​១១៥% ដូច្នេះ​ពន្ធ​អាមេរិក​លើ​ចិន​យក​៣០% ពន្ធ​ចិន​លើ​អាមេរិក​យកមក​ត្រឹម​១០% » ពិតជា​អស្ចារ្យ​មែ​លោកនាយ​ដែន​ជម្រក ស្រែ​វាល ស្រុក​ឆែប ខេត្តព្រះវិហារ ចាំ​ហ្គោ​ន​ផង​ទាត់​បាល់​ខ្លួនឯង​ទៀត​ » លោក ម៉ឹង ដា​វីន មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ពង្រាយ​មន្ត្រី​គយ និង​ប្រើ​ជន​សុ​ី​វិល អង្គុយចាំ​រាប់​ក្បាល​ឡាន ឈ្មួញ​តូច ធំ ដឹក​ជ​ញ្ជួ​ន​តំឡូង​មី ទៅ​ប្រទេស​វៀតណាម និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​ប្រទេស​ខ្មែរ​! » ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ឆ្នាំង » ​រុ​ស្ស៉ី​ជា​អ្នកទទួលខុសត្រូវ ក្នុងករណី​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៉ី កាលពី​ឆ្នាំ​២០១៤! » ជំទាវ​ឧកញ៉ា​តី​វ៉ា​វណ្ណ​ថន​លែង​ឯកឧត្តម​ឆាត​សុ​ឆេ​ត​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​ហើយ​! » មូលនិធិ​គន្ធបុប្ផា ថា​បេសកម្ម​ជិះ​កង់​ជាង​២​ម៉ឺន​គីឡូម៉ែត្រ ដើម្បី​កុមារ​របស់​ទីវ តារា​រិ​ទ្ធិ​មានគុណ​តម្លៃ​ខ្លាំង ចំពោះ​កុមារ​កម្ពុជា​ » អាមេរិក​អង់គ្លេស​ចិន​ចង់បាន​ការផ្អាក​សង្គ្រាម​និង​វិល​រក​ការចរចា​ដោះស្រាយ​បញ្ហា​រវាង​ឥណ្ឌា​និង​ប៉ា​គិ​ស្ថាន​ » ឧបនាយករដ្ឋមន្ត្រី ស សុខា ជួប​សំណេះសំណាល និង​ប្រគល់​ម៉ូតូ ជូន​សិស្ស​ពូកែ​លេខ​១ ទូទាំងប្រទេស មុខវិជ្ជា​គណិត​វិជ្ជា ឆ្នាំ​២០២៥ ចំនួន ២​រូប » នាវាចម្បាំង​ចិន​មួយគ្រឿង​ចូល​សំចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម » កំណត់ហេតុ​កិច្ចប្រជុំ​រឿង​ឥសី នៅ​ជើងភ្នំ​ត្បែង ខេត្តព្រះវិហារ ដែល​តារាចម្រៀង មាស សុខ​សោភា ធ្លាប់​ឧបត្ថម្ភ​លុយរាប់​ម៉ឺន​ដុល្លារ​មែន​! » លោក ហ្សេ​លេន​ស្គី ចង់​ឲ្យ​លោក ពូ​ទីន ជួបគ្នា​ចរចា​ដោយផ្ទាល់ នៅ​តួ​ក​គី​យ៉េ បន្ទាប់ពី​ពូ​ទីន​បបួល​ចរចា​ទ្វេភាគី​ » អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 413 នាក់

ម្សិលមិញ 5744 នាក់

សរុប 16653989 នាក់

ស្ត្រី​ជា​ម្តាយ​ទារក​ម្នាក់ រួមទាំង​ក្រុមគ្រួសារ​បាន​លើកគ្នា​នៅមុខ​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព​អង្គរធំ ដើម្បី​ទាមទារ​អោយ​ម្ចាស់​គ្លីនិក ទទួលខុសត្រូវ​​កូន​


​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃទី​០៦ មិថុនា ឆ្នាំ​២០២៣ នៅ​ចំណុច​មុខ​មន្ទីរ​ពហុ​ព្យាបាល​និង​សម្ភព​អង្គរធំ តាមផ្លូវ​កម្ពុជា​ក្រោម កែង​ផ្លូវ​លេខ​២៥៧ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​មានការ​ភ្ញាក់ផ្អើល​ដោយសារ​មាន​​ស្ត្រី​ជា​ម្តាយ​ទារក​ម្នាក់ រួមទាំង​ក្រុមគ្រួសារ​បាន​លើកគ្នា​មក ដើម្បី​ទាមទារ​អោយ​ម្ចាស់​គ្លីនិក​នោះ រួមទាំង​ក្រុមគ្រូពេទ្យ​ទទួលខុសត្រូវ​ដោយ​វះកាត់​សម្រាលកូន​មានការ​ធ្វេសប្រហែស បណ្តាលអោយ​ទារក​ដែល​ទើបនឹងកើត សល់​តែ​ដង្ហើមចុងក្រោយ (​រស់​ដោយសារតែ​អ៊ុក​ស៊ី​ហ្សែ​ន​) ។a die clinik1

​ស្ត្រី​ជា​ម្តាយ​ទារក​ឈ្មោះ ញ៉ែម ស្រីរ័ត្ន មាន​លំនៅ​ភូមិ​ស្លែង ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បានឱ្យដឹងថា នាង​មាន​ទម្ងន់​គ្រប់​ខែ​មក​សម្រាក​ឆ្លងទន្លេ​កូន​ទី​២ និង​បាន​សម្រាលកូន​ដោយ​វះកាត់​នៅ​មន្ទីរ​ពហុ​ព្យាបាល​និង​សម្ភព​អង្គរធំ​នេះ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​០២ មិថុនា ឆ្នាំ​២០២៣ ។​តែ​នៅពេល​វះកាត់​កូន​មាន​បញ្ហា​សុខភាព​ដោយ​ឈ្លក់​ទឹកភ្លោះ​។ ក្រុមគ្រូពេទ្យ​រៀបចំ​បញ្ជូន ទៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ដោយមាន​ការធ្វេសប្រហែស មិនបាន​ដាក់​អ៊ុក​ស៊ី​ហ្សែ​នស​ង្គ្រោះ ដោយ​ដឹក​តាម​ម៉ូតូ​កង់​៣​។ នៅពេល ទៅដល់​មន្ទីរពេទ្យ ត្រូវ​ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កុមា​រថា គ្មាន​សង្ឃឹម សល់​តែ​ដង្ហើមចុងក្រោយ​នោះទេ ។​

​ស្ត្រី​ជា​ម្តាយ​ក៏បាន​ចោទប្រកាន់ថា នេះ​ជាការ​ធ្វេសប្រហែស​របស់​ក្រុមគ្រូពេទ្យ និង​ម្ចាស់​គ្លីនិក ទើប​ធ្វើឱ្យ​កូន​របស់គាត់​មាន​បញ្ហា​ហើយ​ប្រឈមមុខ​គ្រោះថ្នាក់​ដល់​អាយុ​ជីវី​ត ហើយ​នៅ​ថ្ងៃទី​០៥ ខែមិថុនា ក៏​បានមក​គ្លីនិក​សូមអោយ​ម្ចាស់​ទទួលខុសត្រូវ​និង​ថ្ងៃនេះ​បាននាំគ្នា​មក​ម្តងទៀត ដើម្បី​ស្នើរ​អោយ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ ។​​បុរស​ជា​ឪពុក និង​បងប្អូន​ក៏បាន​ចោទប្រកាន់ថា នៅតែ​ជាការ​ធ្វេសប្រហែស​របស់​ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល​និង​សម្ភព​អង្គរធំ ហើយ​ព្រមទាំង​ទ​ទួ​ច​ស្នើសុំ​ដល់​សមត្ថកិច្ច ក៏ដូចជា​ក្រសួងសុខាភិបាល​មេត្តាជួយ​រក​យុត្តិធម៌ ។ ករណីនេះ សារព័ត៌មាន​ពុំ​ទទួលបាន​ការបំភ្លឺ​ណាមួយ​ពី​ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល​និង​សម្ភព​អង្គរធំ​នៅឡើយ ៕a die clinik a die clinik2 a die clinik3