» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3439 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773196 នាក់

នៅ​អង្គរ​រថយន្ត​ស៊េរី​ទំនើបៗ ច្រើន​គ្រឿង នឹង​ប្រមូល​ផ្ដុំគ្នា​ក្នុង​មហា​ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia


​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ រួមសហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ក្រុមហ៊ុន ជីប ម៉ុង និង​សហការ​រៀបចំ​មហា​ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia ដោយមាន​រថយន្ត​ស៊េរី​ទំនើបៗ​ជាច្រើន​គ្រឿង​ចូលរួម នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​អង្គរ ខេត្តសៀមរាប​នា​ពាក់កណ្តាល​ខែសីហា​ខាងមុខ​។​a car rally1 

​លោក គុជ បញ្ញា​សា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ អមដោយ​លោក ទៀ ស្យាម ស្ថាបនិក Cambodia Car Cultures ឧកញ៉ា លាង ពៅ (​ភី​ធើរ​) សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង ឧកញ៉ា ខេមរៈ សិរីមន្ត លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទេសច​រណ៍​កម្ពុជា រួមជាមួយ​តំណាង​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ខេត្តសៀមរាប មន្ទីរ​ទេសចរណ៍ ក្រុមការងារ GUMBALL 3000 មកពី​ចក្រភព​អង់គ្លេស និង​មន្ត្រី​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ កន្លងទៅនេះ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ផ្ទាល់​នៅ​សហគមន៍​ទេសចរណ៍​កំពង់​ឃ្លាំង រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ​អង្គរ​នា​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត និង​ប្រាសាទបាយ័ន និង​មន្ទី​ពេទ្យ​កុមារ​អង្គរ ដើម្បី​សំណេះសំណាល​ជាមួយ​តំណាង​សហគមន៍ និង​ភាគី​ពាក់ព័ន្ធ​អំពី​ចូលរួម​ប្រមូល​មូលនិធិ​សប្បុរសធម៌ និង​ទីតាំង​សម្រាប់​ត្រៀម​បំបែក អគ្គ​ទ​កម្ម​ពិភពលោក​ហ្គី​ណេ​ស ក្នុង​ព្រឹត្តិការណ៍ GUMBALL 3000 ដែល​នឹង​រៀបចំឡើង​ឆាប់ៗ​នេះ​ឱ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ជោគជ័យ​។​

​សម្រាប់​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ខាងលើនេះ​នា​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២៤ នៅ​សាលា​ខេត្តសៀមរាប លោក គុជ បញ្ញា​សា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​ដែលមាន​ការប្រមូលផ្ដុំ​នូវ​រថយន្ត​ទំនើបៗ​ប្រមាណ​១៥០​គ្រឿង បើកបរ​ដោយ​បុគ្គល​មាន​ឥទ្ធិពល​ជាង​២៥០​នាក់​មកពី​ជុំវិញ​ពិភពលោក ធ្វើដំណើរ​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​ក្នុង​តំបន់​រួមទាំង​កម្ពុជា​ផងដែរ​។​

​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មិន​ធ្លាប់មាន​នេះ នឹងមាន​ការដាក់​តាំង​បង្ហាញ​រថយន្ត​ទំនើប​ជាច្រើន​រយ​គ្រឿង អម​ជាមួយ​ការប្រគំ​តន្ត្រី​ខ្នាត​អន្តរជាតិ ដែលមាន​គោលបំណង​សំខាន់ៗ​ចំនួន​៤៖ ការជំរុញ​វិស័យ​ទេសចរណ៍​កម្ពុជា​តាមរយៈ​កញ្ចប់​ទ​ស្សន​កិច្ច បើកបរ​ដោយ​ខ្លួនឯង (Self-drive tour) ការចូលរួមចំណែក​ប​រិ​ច្ចាគ​ក្នុង​កិច្ចការ​សប្បុរសធម៌ ការបើកឱកាស​ជំនួប​ធុរកិច្ច​រវាង​វិនិយោគ​គិ​ន​ជាតិ​-​អន្តរជាតិ និង​ការបង្កើត​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស​នៅ​តំបន់​អង្គរ​។​​ព្រឹត្តិការណ៍​នេះ​មាន​រយៈពេល​៣​ថ្ងៃ​លើទឹក​ដី «​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្តល់​ភាពកក់ក្តៅ​» របស់​យើង គឺ​ចាប់ពី​ថ្ងៃទី​១៥-១៧ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ដែល​នឹង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ការផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យបាន​ទូលំទូលាយ​ទៅកាន់​ពិភពលោក​។

និយាយ​ដោយឡែក ការជ្រើសរើស​យក​ខេត្តសៀមរាប​សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​វា គឺជា​ចូលរួម​ផ្សព្វផ្សាយ​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​ក្នុង​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប​អង្គ​រលើ​ឆាក​អន្តរជាតិ និង​ផ្សព្វផ្សាយ​យុទ្ធនាការ «​ឆ្នាំ​ទស្សនា​សៀមរាប ២០២៤» តាមរយៈ​បុគ្គល​ល្បី​មកពី​ជុំវិញ​ពិភពលោក​។ នៅលើ​ទឹកដី​ខេត្តសៀមរាប ព្រឹត្តិការណ៍​នេះ​នឹងមាន​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៦-១៧ ខែកញ្ញា ដោយ​អនុញ្ញាតឱ្យ​សាធារណជន​ចូលរួម​ទស្សនា​កម្សាន្ត​ដោយ​សេរី និង​បរិច្ចាគ​ធនធាន ផ្ទាល់ខ្លួន​ទោះ​តិច​ឬ​ច្រើន​ទៅតាម​លទ្ធភាព ដើម្បី​ជាការ​រួមចំណែក​ជួយ​ដល់​កុមារ​កម្ពុជា​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​។​
​ទីតាំង​សំខាន់ៗ សម្រាប់​ព្រឹត្តិការណ៍​នេះ រួមមាន​៖ ទីតាំង​ព្រលានយន្តហោះ​សៀមរាប​ចាស់ និង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ជាដើម​៕a car rally a car rally2