» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5491 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695662 នាក់

បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ហ្វុនស៊ិនប៉ិច​ខេត្តព្រៃវែង​អ្នក​ម្នាង​អ៊ុក​ផល្លា​ស្លាប់​ដោយ​ឡាន​បុក​!

ខេត្តព្រសីហនុ​៖ សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណ​ឬ​ទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​អ្នក​ម្នាង អ៊ុក ផល្លា​នា​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ទៀតហើយ​នៅ​ចំណុច​ភូមិ​អូរ​តាសេក ឃុំ​អូរ​ចំណារ ស្រុក​ព្រៃ​ណ​ប់ ខេត្ដ​ព្រះសីហនុ​បណ្តាល​ឲ្យ រងរបួស​ធ្ងន់​ហើយ​អ្នក​ម្នាង​អ៊ុក​ផល្លា​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​នា​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់ ។​a phalla ouk 

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ឧ​ត្ត​ម​សេនីយ៍ ជួន ណារិន បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​ឈ្នួល​មួយគ្រឿង​ម៉ាក​ហាយ​លែ​ន​ឌើ ពាក់​ស្លាក​លេខ​ភ្នំពេញ 2L9667 ធ្វើដំណើរ​ពី​ខេត្ដ​ព្រះសីហនុ ទៅកាន់​រាជធានី​ភ្នំពេញ ហើយ​បាន​បុក​ចូល​រថយន្ត​របស់​សម្តេច​ក្រុមព្រះ​តែម្តង​បណ្តាល​ឲ្យ​សម្តេចក្រុមព្រះ និង​អ្នក​ម្នាង​អ៊ុក ផល្លា​បេក្ខជន​តំណាងរាស្ត្រ​ពេញសិទ្ធិ លំដាប់​លេខ​រៀង​ទី​១ នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្រាប់​មណ្ឌល​ព្រៃវែង​ពេល ព្រះអង្គ​កំពុង​យាង​ទៅ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ព្រះសីហនុ​។​​អ្នក​ម្នាង​អ៊ុក​ផល្លារ​រងរបួស​ធ្ងន់​និង​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​កាលពី​វេលា​ម៉ោង​១២:២៣​នាទី ថ្ងៃអាទិត្យ​៥​កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​ក្នុង​ជន្មាយុ​៣៩​ឆ្នាំ ។ រីឯ​ភាគី​រថយន្តឈ្នួល​ហាយ​លែ​ន​ឌើ​រងរបួស​៥​នាក់​ផងដែរ​។​a phalla 1 


​អ្នក​ម្នាង​អ៊ុក​ផល្លា​(​កើត​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​១៩៧៩ បាន​ចូល​ហាត់រៀន​របាំ​បុរាណ នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ ពេល​មាន​វ័យ​៩​ឆ្នាំ ហើយ​បានចេញ​សម្តែង​លើកដំបូង​ជា​សាធារណៈ ពេល​ចម្រើន​វ័យ​បាន​១៣​ឆ្នាំ ។​អ្នក​ម្នាង​បាន​បែកបាក់​ពី​អតីត​ស្វាមី​មុន​គឺ​លោក​វ៉េង​សេរី​វុ​ឌ្ឍ​អតីតរដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៣​ហើយ​បានមក​រួមរស់​ជាមួយនឹង​សម្តេចក្រុមព្រះ​នរោត្តមរណឫទ្ធិ​។​អ្នក​ម្នាង​មាន​បុត្រ​២​ព្រះអង្គ ជាមួយ​សម្តេចក្រុមព្រះ គឺ​នរោត្តម​រណ​វង្ស និង​នរោត្តម​សុធា​ឫទ្ធិ ។ប្រភពពីមន្ត្រីអ្នកនាំពាក្យគណបក្សហ្វុស៊ិនប៉ិចបានឲ្យដឹងថាសពអ្នកម្នាងអ៊ុកផល្លានឹងត្រូវតំកល់ធ្វើបុណ្យនៅវត្តបុទុមវត្តី។ a phalla2 

​ខណៈដែល​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ​យោធា Z9 ចំនួន​២​គ្រឿង មក​សង្គ្រោះ​បន្ដ​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​រតនៈ រាជធានី​ភ្នំពេញ​។​សូម​រំលឹកថា​កាលពី​វេលា​ម៉ោង​១២​ថ្ងៃទី​២៥ មេសា ២០១៥ កន្លងមកនេះ រថយន្ត សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន គ្រោះថ្នាក់​ចរាចរណ៍​ម្តង​រួចមកហើយ ដោយ ខណៈ​ក្បួន​រថយន្ត​របស់​សម្តេច​ក្រុមព្រះ ត្រូវ​រថយន្ត​ដឹក​ដី​បុក​យ៉ាង​ពេញទំហឹង ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្តាលឱ្យ​មនុស្ស​រងរបួស​ធ្ងន់​-​ស្រាល​ជាច្រើន​នាក់ ស្ថិតនៅ​ចំណុច​ភូមិ​ខ្វិត​ធំ ឃុំ​ខ្វិត ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​a phalla2 a phalla3 a phalla4 ouk phalla1 a phalla5 a phalla6 a phalla7 

 


​