
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5029 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695200 នាក់
ក្រុងប៉ោយប៉ែត ៖ កម្លាំងសមត្ថកិច្ចចម្រុះកម្ពុជានិងថៃបាន ប្រតិបត្តិការដោះដូប្រជាពលរដ្ឋគ្នាទៅវិទៅមក។ក្នុងនោះសមត្តកិច្ចបានធ្វើការបញ្ជូនជនជាតិថៃសរុប ១៩៣នាក់ (ស្រី ៧៣នាក់) ចេញពីកម្ពុជា ពាក់ព័ន្ធនឹងបទល្មើសលួចស្នាក់នៅធ្វើការខុសច្បាប់ និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ សមត្ថកិច្ចក៏បានទទួលយកនូវ ពលរដ្ឋខ្មែរចំនួន ៨៦នាក់ (ស្រី ១៩នាក់ កុមារ ៤នាក់) ដែលអាជ្ញាធរថៃប្រគល់បកមកវិញផងដែរនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៣:៣០នាទី។
លោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការប្រព្រឹត្តបទល្មើសឡើងវិញ អាជ្ញាធរកម្ពុជាបានសម្រេចដាក់ជនជាតិថៃទាំង ១៩៧នាក់ ក្នុងបញ្ជីហាមចូល (Blacklist) ដោយមិនអនុញ្ញាតឱ្យចូលមកកម្ពុជាវិញ ក្នុងរយៈពេលពី ៣ ទៅ ៥ឆ្នាំ។ វិធានការនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន និងការប្រើប្រាស់ទឹកដីកម្ពុជាជាទីតាំងប្រព្រឹត្តបទល្មើស។
លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសម្របសំរួលចែកអាហារសម្រន់ជូនដល់ប្រជាពលរដ្ឋខ្មែរឲ្យពួកគាត់ពិសារមានបាយ និងទឹកសុទ្ធគ្រប់ៗគ្នា ។ពលរដ្ឋខ្មែរខាងលើ ប៉ុស្តិ៍ក៏បានធ្វើសម្រង់សាវតាជាតិដើម្បីតម្កល់ទុកនៅអង្គភាព បន្ទាប់មកក៏បានជួយដឹកជញ្ជូនយកទៅប្រគល់ជូនមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្តផងដែរ៕