
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5924 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696095 នាក់
ខេត្តមណ្ឌលគិរី ៖ គ្រឿងផ្ទុះ កាំជ្រួច និងផាវ ជាច្រើនប្រភេទ ត្រូវបានកម្លាំងអាវុធហត្ថមណ្ឌលគីរីដកហូតពីជនជាតិចិន និងអាជីវករមួយចំនួន ដែលដឹកជញ្ជួនតាមដងផ្លូវជាតិលេខ៧៦ ឆ្លងកាត់ស្រុកអូររាំង កាលពីយប់ថ្ងៃចូលឆ្នាំចិនទី២៨ មករា ២០២៥ ។
លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឲ្យដឹងថា៖ពេលកម្លាំងរបស់អាវុធហត្ថកំពុងបំពេញការងារ បានត្រួតពិនិត្យរថយន្តដែលធ្វើចរាចរណ៏ពេលយប់ ក៏បានប្រទះឃើញ ផាវ កាំជ្រួច ជាច្រើនកេសដែលជនជាតិចិន និងអាជីវករខ្មែរយើង យកទៅលក់សម្រាប់អុជអបអរសាទរថ្ងៃចូលឆ្នាំចិន ក៏ស្នើរសុំដកហូតពីពួកគាត់ និងបានពន្យល់ពួកគេពីវិធានការទប់ស្កាត់នានា ដែលអាជ្ញាធរបានហាមឃាត់ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន ក្នុងការចៀសវាងគ្រោះថ្នាក់ ដែលកើតមានបណ្តាលមកពីការលេងដុតកាំជ្រួច ឬផាវគ្រប់ប្រភេទ ។
ក្រៅពីនេះលោកឧត្តមសេនីយ៏ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឲ្យដឹងថា ចំពោះក្មេងទំនើងដែលទុកដាក់សម្ភារៈងាយបង្កគ្រោះថ្នាក់ ដូចជា ដាវ កាំបិត ជាប់តាមខ្លួន ឬតាមមធ្យោយនានា កម្លាំងសមត្ថកិច្ចក៏បានដកហូត និងធ្វើកិច្ចសន្យាអប់រំ ជាមុនចៀសវាងពួកគេប្រព្រឹត្តសកម្មភាព បង្កអសន្តិសុខដល់ប្រជាពលរដ្ឋឬភ្ញៀវទេចរណ៍ដែលដើរលេងកម្សាន្តតាមរមនីយដ្ឋាននានាក្នុងខេត្ត។
កាលពីពេល ថ្មីៗកន្លងទៅនេះក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំស្តីពីវិធានការបង្ការ ទប់ស្កាត់ហានិភ័យ នៃការប្រើប្រាស់ផាវ និងកាំជ្រួចផ្ទុះលម្អ គ្រប់ប្រភេទស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដ៏ល្អប្រសើរ ក្រោម ម្លប់សន្តិភាព ដែលប្រជាពលរដ្ឋទូទាំងប្រទេសរស់នៅប្រកបដោយភាពសុខដុមរមនា ។
គោលបំណងពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធដល់ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ក៏ដូចជាការបង្ការទប់ស្កាត់នូវហានិភ័យនានា ដែលបណ្តាលមកពីការដុតផាវ ការអុជកាំជ្រួច ផ្ទុះលម្អ សំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារផលប្រយោជន៍ និងធានាបានបរិយាកាសកក់ក្តៅជូនប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់អង្គភាពមានសមត្ថកិច្ច ពាក់ព័ន្ធ ត្រូវហាមកុំឲ្យមានសកម្មភាពទាំងនោះតាមមូលដ្ឋានដែលខ្លួនគ្រប់គ្រង៕