» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30208 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597627 នាក់

ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា ទំនៀម​បុរាណ​របស់​អ្នកស្រុក​អង្គរ សម្រាប់​បិទ​បញ្ចប់​វដ្ត​នៃ​រដូវ​កសិកម្ម​


​ភ្នំពេញ​៖ ជា​ទម្លាប់​រៀងរាល់ឆ្នាំ ឱ្យតែ​ដល់​ថ្ងៃ​៣​កើត ខែមាឃ​ធំ អ្នកស្រុក​ក្នុង​តំបន់​អង្គរ តែងតែ​ប្រារព្ធ​ពិធី​ឡើង​មាឃ​យ៉ាង​គគ្រឹកគគ្រេង​ទៅតាម​លទ្ធភាព​ដែល​អ្នកទ្រទ្រង់​មាន មិនដែល​ខកខាន​ឆ្នាំ​ណា​ឡើយ​។​​ភូមិ​ស្រុក​ជាច្រើន​ក្នុង​តំបន់​អង្គរ​បានរៀបចំ​ពិធី​នេះ​ឡើង​ក្នុង​ថ្ងៃ​តែមួយ នៅ​កន្លែង​អ្នកតា​ដែល​ពួកគាត់​គោរពបូជា​ដូចជា ក្នុងភូមិ ទីទួល​បុរាណ ប្រាង្គ​ប្រាសាទ ឬ​វត្ត​អារាម​ជាដើម​។​a lockta 

​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា​តែង​ប្រារព្ធ​ធ្វើឡើង​នាពេល​រសៀល​ដូចៗ​គ្នា និង​មាន​គោលបំណង​តែមួយ គឺ​ដើម្បី​សុំ​សុខ​សប្បាយ សុំ​មាន​ទឹកភ្លៀង​គ្រប់គ្រាន់​ក្នុង​ការធ្វើ​កសិកម្ម សុំឱ្យ​ដី​មាន​ជីជាតិ​ទទួលបាន​ភោគផល​ច្រើន សត្វ​ចៀស​ផុតពី​ជំងឺ​។ ពិសេស គឺ​បង្ហាញ​ពី​ការបិទ​បញ្ចប់​វដ្ត​នៃ​រដូវ​កសិកម្ម​។​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យ​ដឹងថា​ក្រៅពី​លក្ខណៈ​រួម​ខាងលើ ទំនៀម​បុរាណ​មួយ​នេះ ក៏មាន​លក្ខណៈ​ខុសគ្នា​ខ្លះ​ដែរ​ទៅលើ​កិច្ច​ពិធី​និង​រៀបចំ​គ្រឿង​រណ្តាប់​បូជា​សំណែន​ដូចជា កន្លែង​ខ្លះ​ធ្វើ​ម្ហូបអាហារ​ចំណីចំណុក​ចម្រុះ ខ្លះ​ធ្វើ​នំ​បញ្ចុក ខ្លះ​ពូន​ភ្នំស្រូវ កន្លែង​ខ្លះ​មាន​លៀង​មេមត់ ឯ​ខ្លះទៀត​ពុំមាន​នោះឡើយ​។ អ្វី​ទាំងអស់នេះ យោងទៅតាម​ទម្លាប់​របស់​ប្រជាជន ជីវភាព និង​ការប្រតិបត្តិ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​។​

.​អ្នកតា​ជា​អ្វី​?អ្នកតា​ជា​ពាក្យ​ដូចគ្នា និង អ្នកដូន​។ អ្នកតា​បាន​ដល់​ជីតា អ្នកដូន​បាន​ដល់​ជីដូន​។ សព្វថ្ងៃនេះ ”​អ្នកតា​“ សំដៅ​ដល់​ឈ្មោះ​ខ្មោច​មួយ​ពួក​ដែល​នៅ​រក្សា​មនុស្ស​ទោះជា​ស្រី​ក្តី​ប្រុស​ក្តី​។ ចំពោះ​ពាក្យ​អ្នកដូន​គេ​និយាយ​មួយដង​មួយ​កាល​ដែរ ពេល​មនុស្ស​ជួបប្រទះ​ទុក្ខព្រួយ​ខ្លាំង ”​អ្នកតា​អ្នកដូន​អើយ​! ជួយ​ខ្ញុំ​ផង​?“តាំងពី​បុរាណកាល​មក​ខ្មែរ​តែងមាន​ជំនឿ​បុព្វការី​ជន មាន​ជីដូន​ជីតា​ជាដើម រមែង​តែង​ទៅ​កើតជា​ខ្មោច​មួយ​ពួក​នៅ​ថែរក្សា​ចៅ​ដែល​នៅសល់​។​ដូចនេះហើយ​បានជា​គេ​តែង​គោរព​អ្នកតា​គ្រប់ៗ​គ្នា​។​នៅមាន​ពាក្យ​ច្រើន​ទៀត​សំរាប់​សំគាល់​ពួក​ខ្មោច​របៀបនេះ ដូចជា​ពាក្យ ”​មេស​“ សំរាប់​សំគាល់​ខ្មោច​អ្នករក្សា​ស្រុក​ទូទៅ ទាំងប្រុស​ទាំងស្រី​។ ប៉ុន្តែ​ក្រោយមក​ពាក្យ មេស យាយ​ទេព សំគាល់​តែ​បី​សាច​ស្រី​ទៅវិញ​។​

II.​តើ​អ្នកតា​នៅ​កន្លែង​ណា​?អ្នកតា​ស្ថិតនៅ​ទី​ផ្សេងៗ លើ​ភ្នំ ក្នុងព្រៃ ស្រុក ខេត្ត ក្រុង និង​ក្នុង​ព្រះ​នគរ​។ អ្នកតា​នៅ​កន្លែង​ណា​ក៏​ធ្វើ​អំណាច​កាន់កាប់​ថែរក្សា​ទីនោះ ទាំង​មនុស្ស​សត្វ ធម្មជាតិ​ផ្សេងៗ ។ អ្នកតា​មានអំណាច​បំផ្លាញ អ្នកធ្វើ​កំហុស និង​ជួយ​គាំពា​រក្សា​មនុស្ស​ល្អ មាន​ជំនឿ​លើ​ខ្លួន​។​ដោយ​គេ​យល់ថា អ្នកតា​មានអំណាច​ដូចខាងលើ​នេះហើយ បានជា​គេ​នាំគ្នា​សាង​អាស្រម​អោយ​អ្នកតា​នៅ បូជា​គ្រឿង​ក្រយា ក្នុងពេល​មាន​អាសន្ន ក៏មាន​បូជា​តាម​កាល ១​ឆ្នាំ​ម្តង​ក៏មាន​។​*​សំគាល់ៈ ពេលដែល​ខ្មែរ​ទទួល​ឥទ្ធិពល​ព្រាហ្មណ៍​សាសនា ក៏បាន​យកឈ្មោះ អ​ទិ​ទេព​ក្នុង​សាសនាព្រាហ្មណ៍​ខ្លះ មក​ដាក់អោយ​ឈ្មោះ​អ្នកតា​ដែរ ដូចជា​អ្នកតា​ព្រះ​ឥសូរ អ្នកតា​ព្រះ​នរាយណ៍​។ ឈ្មោះ​ទេពី​ព្រះ​ឥសូរ ក៏មាន​ឈ្មោះ​អ្នកតា​ដែរ ”​អ្នកតា​នាង​ខ្មៅ​“​។​

-​អ្នកតា​រក្សា​ព្រះ​នគរ ខ្មែរ​តែង​យល់ថា ”​អ្នកតា​ព្រះ​ស្រុក​“-​ព្រះរាជា​សម័យ​ឧ​ត្តុ​ង្គ​តែង​គោរព​អ្នកតា​ឃ្លាំងមឿង អ្នកតា​ដំបង​ដែក ជា​អ្នកតា​ព្រះ​ស្រុក​។ សម័យ​បច្ចុប្បន្ន​គោរព ”​អ្នកតា​ព្រះ​ចៅ​“​។​
តើ​គេ​ធ្វើបុណ្យ​ឡើងអ្នកតា​នៅពេលណា​?រៀងរាល់​ដើមឆ្នាំ​នីមួយៗ តែង​ប្រារព្វ​ពិធី​ឡើងអ្នកតា ដើម្បីអោយ​អ្នកតា​ជួយផ្តល់​សេចក្តីសុខ​អោយ​ប្រជាជន​ក្នុង​ឆ្នាំ​ថ្មី តាំងពី​ដើមឆ្នាំ​រហូតដល់​ចុងឆ្នាំ​។​
ពិធី​ឡើងអ្នកតា​នៅ​ស្រុក​ខ្មែរ គេ​ធ្វើ​ក្នុង​ខែចេត្រ រហូតដល់​ខែ​ពិសាខ ស្រុក​ខ្លះ​ធ្វើ​ក្នុង​ខែចេត្រ ខ្លះទៀត​ធ្វើ​ក្នុង​ខែ​ពិសាខ ប៉ុន្តែ​ភាគច្រើន​ធ្វើ​ក្នុង​ខែ​ពិសាខ​។​ពិធី​ឡើងអ្នកតា​ក្នុង​ខែ​ពិសាខ គេ​កំណត់​ធ្វើឡើង​នៅ​ដើមខែ ហើយ​គេ​កំណត់​ធ្វើ​នៅ​ថ្ងៃ​អង្គារ ឬ​នៅ​ថ្ងៃ​សៅរ៍ (​ថ្ងៃ​ដែល​ខ្មោច​អរ​ក្ស​អ្នកតា​ចូលចិត្ត​ទទួល​គ្រឿង​សំណែន​)​។​

របៀប​គ្រឿង​ក្រយា បូជា​អ្នកតា មានការ​ប្រែប្រួល​ខ្លះៗ​តាម​សម័យនិយម​។ ពេលដែល​គេ​និយម​គោរព​អ្នកតា​ខ្លាំង គេ​ខំ​ផ្គត់ផ្គង់​អ្នកតា​ខ្លាំង​ធ្វើ​អាស្រម​ល្អៗ​ថ្វាយ និង​ស្វែងរក​អាហារ​ប្រណិតៗ ថ្វាយ​អ្នកតា​តាម​ចំណង់​រហូតដល់​ដាក់ពាក្យ ”​អ្នកតា ចូលចិត្ត សោយ​នេះ សោយ​នោះ​“​។ នៅក្នុង​ស្រុក​ខ្មែរ​សម័យបូរាណ​គេ​លឺ​សុះសាយ​ថា អ្នកតា​ចូលចិត្ត​សោយ​សាច់មនុស្ស សាច់​ក្របី ដែល​គេ​សម្លាប់​ថ្វាយ​ស្រស់ៗ ហេតុនេះ​បានជា​បុរាណ​យក​មនុស្ស​ទោស​ទៅ​សម្លាប់​ថ្វាយ​អ្នកតា គេ​យក​ក្របី​ថ្វាយ​អ្នកតា​។ ប៉ុន្តែ​ក្រោយៗ​មកទៀត ពេលដែល​ឥទ្ធិពល​ពុទ្ធសាសនា ឬ​កម្លាំង​មនុស្ស​ខ្លាច​បុណ្យ​បាប ក៏​លែង​សម្លាប់​មនុស្ស ហើយ​ធ្វើ​ឧបកិច្ច​យក​ក្របី​គោ ទាំង​រស់​ទៅ​ចង​មុខ​អាស្រម​ប្រាប់​អ្នកតា​ថា ថ្វាយ​ទាំងអស់​។ លុះ​ចប់​កិច្ច​ហើយ គេ​ក៏​សុំ​យក​គោ ក្របី​នោះ​ទៅវិញ​។​ឥឡូវនេះ​គេ​ត្រឹម​ថ្វាយ​សាច់ជ្រូក មាន់ ទា និង​ម្ហូបអាហារ​ធម្មតា​ប៉ុណ្ណោះ​។​

​សំគាល់ៈ មនុស្ស​ដែល​សម្លាប់​ដោយ​អ្នកតា ឬ​ខ្មោច​ចូល​សណ្ឋិត​ហៅថា ”​សំ​នឹង​“ ជា​ស្រី​ឬ​ជា​ប្រុស​ក៏បាន​តែ​ឃើញតែ​ឃើញ​មាន​ស្រី​ច្រើនជាង​ប្រុស​។ គេ​ទំនាក់ទំនង​ចង់ដឹង​រឿង​រាវ​ផ្សេងៗ ពី​អ្នកតា គឺ​សួរ​ផ្ទាល់ និង​សំ​នឹង​។ អ្នកតា​សំខាន់ៗ​នៅ​ប្រចាំ​ស្រុក​នីមួយៗ​រមែង​មាន​រូប​សំ​នឹង​ជា​ដរាប​។​ប្រដាប់​សំរាប់​ថ្វាយ​សំ​នឹងមាន កញ្ចក់ ក្រាស ប្រេងម្សៅ សំលៀកបំពាក់ និង ដាវ​មួយ​ដាក់​លើ​ជើងពាន គ្រឿង​ក្រយា​សំនែន​…​។​

III.​រាជពិធី​ឡើងអ្នកតា​បច្ចុប្បន្ន​នៅ​ថ្ងៃ​សៅរ៍ វេលា​រសៀល ដើមខែ​ពិសាខ គេ​រៀបចំ​ពិធី​ឡើងអ្នកតា​តាម​ទំលាប់​។ វេលា​នោះ​មាន​ក្រុម​គ្រូ និង​អ្នករាជការ​ក្រសួងព្រះបរមរាជវាំង​ទៅ​អាស្រម ឆ្ពោះទៅ​អ្នកតា​ព្រះ​ចៅ​វត្តភ្នំ​។ ពេល​ហែ​ទៅដល់​ពួក​បា​គ្រូ យក​ក្រយា​បូជា​អណ្តាប់ មាន​ស្លាធម៌ ស្លាត្រួយ ស្លា​ដម លើ​គ្រែ ហើយ​មាន​ក្អម​ទឹក ពី​ខាងមុខ​គ្រែ​យក​កន្ទេល​ខ្នើយ​ក្រា​លពី​ខាងមុខ តម​ករៀប​ដាក់​គ្រឿង​ក្រយា​មាន​បង្អែម និង​ចំអាប​។​លុះ​រៀប​ស្រេច​ហើយ ចាងហ្វាង​ក្រុម​បា​គ្រូ ឬ​តំណាង​សូត្រ​ប្រណិត​ធាន​អញ្ជើញ​ទេវតា អ្នកតា​មក​យក​ក្រយា បូជា​ពាក្យ​សូត្រ​ជា​សេចក្តី​សង្ខេប​ដែល​រៀបចំឡើង​ដោយ​ក្រុម​បា​គ្រូ សំរាប់​ប្រើ​មួយពេលៗ ចប់​ហើយ​សូត្រធម៌ ប្រសិទ្ធិ​ទឹកមន្ត និង​សូត្រ​ពលិការ​ថ្វាយ​គ្រឿង​ក្រយា​បូជា​ដល់​អ្នកតា​។ លុះ​ចង់​កិច្ច​ហើយ​ចាងហ្វាង​ក្រុម​បា​គ្រូ យក​ទឹក​ដែល​ប្រសិទ្ធិ​រួចហើយនោះ​ទៅ​ស្រង់​ប្រស់ព្រំ​ទេវរូប​ជាការ​ស្រេច​៕ (​ដកស្រង់​ចេញពី Tourist Guide 2003)a lockta1 a lockta2 a lockta3 a lockta4 a lockta5 a lockta6 

 

​