» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5686 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695857 នាក់

រដ្ឋបាលខេត្ត​ព្រះសីហនុ ចុះ​រុះរើ​សំណង់​អនាធិបតេយ្យ​នៅ​បណ្តោយ​អូរ អណ្តូង​អ៊ុនតាក់ ដើម្បី​រំដោះ​ចំណី​អូរ​បន្ទាប់ពី​រង​ការរំលោភ​ពី​បុគ្គល​មួយចំនួន​

 

​ព្រឹក​ថ្ងៃ​អង្គារ ២​រោជ ខែស្រាព​ណ៍ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែសីហា​ឆ្នាំ​២០១៨ ក្រុមការងារ​ចម្រុះ​ខេត្ត​ព្រះសីហនុ ដឹក នាំ​ដោយ​លោក លី ចិត្ត​និយម ប្រធានការិយាល័យ​សំណង់​និង​អភិវឌ្ឍ នៃ​សាលាខេត្ត​ព្រះសីហនុ សហការ​ជា មួយ​អាជ្ញាធរ​ក្រុង សង្កាត់​លេខ​៣ ចុះ​រុះរើ​សំណង់​អនាធិបតេយ្យ​សាងសង់​រំលោភ​ចំណី​អូរ នៅតាម​បណ្ដោយ​អូរ អណ្តូង​អ៊ុនតាក់ ស្ថិតនៅ​សង្កាត់​លេខ​៣ ក្រុង ខេត្ត​ព្រះសីហនុ ។​a hom si 

​លោក លី ចិត្ត​និយម មានប្រសាសន៍​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​ការណែនាំរ​បស់​ឯកឧត្តម យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ក្នុងការ​រំដោះ​ចំណី​អូរ ប្រឡាយ និង​កែលម្អ​សោ​ភ័​ណ្ឌ​ភាព បរិស្ថាន​ក្រុងព្រះសីហនុ ពិសេស​ការរំដោះ​ចំណី​អូរ កុំ​ឲ្យ​មានការ​ជន់​លិច​នៅ​រដូវភ្លៀង ។​

​លោក​បាន​បន្តថា មុននឹង​ឈានដល់​ការចុះ​រុះរើ​ថ្ងៃនេះ អាជ្ញាធរខេត្ត ក្រុង សង្កាត់ បានធ្វើ​ការណែនាំ ជូនដំណឹង​ជា​បន្តបន្ទាប់​ដល់​ម្ចាស់​តូប​ទាំង​៣ ដែល​សាងសង់​រំលោភ​ចំណី​អូរ កុំ​ឲ្យ​ធ្វើការ​សាងសង់​តូប​ខុសច្បាប់ នាំ​ឲ្យ​ខាតបង់​ថវិកា និង​បង្ក​អោយ​ស្ទះ​ចរន្តទឹក​ហូរ​។ ក៏ប៉ុន្តែ​ពួក គាត់​បាន​ផ្គើន​នឹង​ការជូនដំណឹង​របស់​អា​ជ្ញា​ធរ ហើយ​នៅតែ​បន្ត​សាងសង់​តូប​ដោយ​ខុសច្បាប់ ។
​ការរុះរើ​តូប​ទាំងបី​នេះ គឺ​ដើម្បី​រំដោះ​ចំណី​អូរ ប្រឡាយ​នៅក្នុង​ក្រុងព្រះសីហនុ បញ្ចៀស​ការលិចលង់​ដោយសារតែ​ទឹកភ្លៀង​នៅ​រដូវវស្សា ។

សកម្មភាព​នេះ​យើង​នឹងធ្វើ​នៅតាម​អូរ ប្រឡាយ​សំខាន់​នៅក្នុង​ក្រុងព្រះសីហនុ​ជា​បន្តបន្ទាប់​ទៀត ដើម្បី​រៀបចំ​បរិស្ថាន សោភ័ណភាព​ទីក្រុង​ទេសចរណ៍ ស្រប​ពេលដែល​ខេត្ត​ព្រះសីហនុ កំពុង​ត្រូវមាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាងគំហុក​នា​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយនេះ ។ ​លោក លី ចិ​ត្ដ​និយម ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ចាញ់បោក​គេ ទិញ​ដី​ចំណី​អូរ​ប្រឡាយ សាងសង់​សំណង់​ដោយ​ខុសច្បាប់​បន្តទៀត​។​

​ជុំវិញ​បញ្ហា​នេះដែរ អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន បញ្ជាក់ថា​​ចាប់ពីពេលនេះ​តទៅ​អាជ្ញាធរ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដោយ​គ្មាន​ការយោគយល់​ទៀត​ទេ​ចំពោះ​បុគ្គល​ទាំងឡាយណា​ដែល​រំលោភ​អូរ​ប្រឡាយ​ផ្លូវទឹក​នាំអោយ​ប៉ះពាល់​បរិស្ថាន និង​សោ​ភណ ភាព​ទីក្រុង​ព្រះសីហនុ​៕ អត្ថបទ និង​រូបភាព រដ្ឋបាលខេត្ត​ព្រះសីហនុ​a hom si1 a hom si2 

​