» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4969 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695140 នាក់

ក្រសួងការងាររកឃើញបេក្ខជនជ័យលាភីចំនួន ៣១នាក់ពីការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា ដើម្បីត្រៀមចេញទៅចូលរួមប្រកួតនៅក្រៅប្រទេសបន្តទៀត

 

ភ្នំពេញ៖លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការប្រកួតប្រជែងជំនាញ ជាការបញ្ចេញទេពកោសល្យ និងបង្កើតឱកាសជោគជ័យ!” នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ គណៈកម្មការរៀបចំ គណៈវិនិច្ឆ័យ ជំនាញការ លោកគ្រូអ្នកគ្រូ និងសិស្សនិស្សិតប្រមាណ ៥០០នាក់។បើតាមក្រសួងការងារបានបញ្ជាក់ថា ការប្រកួតនេះបានរកឃើញបេក្ខជនជ័យលាភីឆ្នើមទទួលមេដាយមាសចំនួន ៨ មេដាយ, មេដាយប្រាក់ ៩ មេដាយ និងមេដាយសំរឹទ្ធិ ១៤ មេដាយ។a skill compet 

លោកស្រីសុវណ្ណ វណ្ណារតន៍ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់អគ្គនាយក​ដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គណៈកម្មការរៀបចំ និងភាគីពាក់ព័ន្ធ ដែលបានខិតខំដឹកនាំ សម្របសម្រួល និងរៀបចំព្រឹត្តិការណ៍នេះយ៉ាងសកម្មរយៈពេល ៥ថ្ងៃកន្លងមក រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ លោកស្រីបានអបអរសាទរចំពោះក្មួយៗទទួលជ័យលាភីពីកម្មវិធី ដែលពិតជាបានបង្ហាញពីទេពកោសល្យ សមត្ថភាព និងភាពច្នៃប្រឌិតលេចធ្លោ ស័ក្តិសមជាជ័យលាភីតំណាងឱ្យភាពប៉ិនប្រសប់ផ្នែកបច្ចេកទេសនិងវិជ្ជាជីវៈ ព្រមទាំងចាត់ទុកការប្រកួតប្រជែងនេះ ជា "បទពិសោធដ៏មានតម្លៃ ទុនសម្រាប់អភិវឌ្ឍខ្លួន និង ភាពជោគជ័យរួចជាស្រេច"។

ជាមួយគ្នានេះ លោកស្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែងផ្តល់អាទិភាពខ្ពស់លើ “ធនធានមនុស្ស” ក្នុងការអភិវឌ្ឍប្រទេស ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដែលមានចីរភាព និងបរិយាបន្ន ដែលមិនអាចខ្វះបានឡើយនូវកម្លាំងពលកម្មដែលមានគុណវុឌ្ឍិខ្ពស់ប្រកបដោយជំនាញរឹង (Hard Skills) ជំនាញទន់ (Soft Skills) និងក្រមសីលធម៌វិជ្ជាជីវៈ។ ជ័យលាភីនាថ្ងៃនេះ នឹងក្លាយជាមូលធនមនុស្សដ៏សំខាន់ ក្នុងការជួយផ្លាស់ប្តូរកម្លាំងពលកម្មកម្ពុជា ឱ្យទៅជាកម្លាំងពលកម្មជំនាញខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល។

លោករដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា ជ័យជំនះនាថ្ងៃនេះ គឺជាការបើកឱកាសឱ្យក្មួយៗឈានទៅវាស់ស្ទង់សមត្ថភាពនៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា កម្មវិធីនេះមានបេក្ខជនចូលរួមប្រកួតប្រជែងចំនួន ១១២នាក់ (នារី ២៩ រូប) មកពីគ្រឹះស្ថានចំនួន ២០ លើមុខជំនាញ ១២។ បេក្ខជនជ័យ​លាភីដែលទទួលបានមេដាយមាសទទួលបានប្រាក់រង្វាន់ចំនួនបីលានរៀល មេដាយប្រាក់ទទួលបានចំនួនពីរលានរៀល និងមេដាយសំរឹទ្ធិចំនួនមួយលានរៀល ហើយនឹងត្រូវជ្រើសរើសជាតំណាងកម្ពុជាទៅចូលរួមប្រកួតប្រជែងជំនាញក្នុងកម្រិតតំបន់អាស៊ាន អន្តរជាតិ និងពិភពលោកផងដែរ៕a skill compet1