» សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3218 នាក់

ម្សិលមិញ 12365 នាក់

សរុប 20054447 នាក់

ADB ឲ្យ​កម្ពុជា​ខ្ចី​និង​ជួយ​៣៣២​លាន​ដុល្លារ​អាមេរិក​សម្រាប់​អភិ​វ​ឌ្ឈ​ន៍ គម្រោង ចំនួន ៤

​ភ្នំពេញ​៖ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង លោក Anthony Robert Gill នាយក​ស្តីទី​ស្ថាន តំណាង ធនាគារ អភិវឌ្ឍន៍អាស៊ី ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១ បាន​ចុះហត្ថលេខា លើ កិច្ចព្រមព្រៀង ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ចំនួន ៥ សម្រាប់ គម្រោង /​កម្មវិធី ចំនួន ៤ ដែលមាន ទឹកប្រាក់ សរុប​ចំនួន ៣៣២,០៥ លាន​ដុល្លារ​អាមេរិក​។a adb

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន បានឱ្យដឹងថា គម្រោង​ទាំង ៤ រួមមាន​១) កម្មវិធី​អភិវឌ្ឍ​វិស័យ ហិរញ្ញវត្ថុ ប្រកបដោយ​បរិ​យា​ប័ន្ន (​អនុ​កម្មវិធី​ទី​៣), ២) គម្រោង​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង​ក្នុង​មហា​អនុតំបន់​មេគង្គ -​ហិរញ្ញប្បទាន​បន្ថែម​, ៣) គម្រោង កែលម្អ​បណ្តាញ​ផ្លូវជាតិ ជំហាន​ទី​២, និង ៤) គម្រោង​អភិវឌ្ឍន៍​ទីក្រុង​គួរឱ្យ​ចង់ រស់នៅ ។

១- កម្មវិធី​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យា​ប័ន្ន (​អនុ​កម្មវិធី​ទី​៣)៖ គ្រោង​ចំណាយ​ថវិកា​សរុប ៤០ លាន ដុល្លារ​អាមេរិក ក្នុង គោល បំណង បន្ត និង គាំទ្រ ការ អនុវត្ត កម្មវិធី​កំណែ ទម្រង់​សំខាន់ៗ​ជា​អាទិភាព​ក្នុង​វិស័យ ហិរញ្ញវត្ថុ ដូច មានចែង ក្នុង យុទ្ធសាស្ត្រ អភិវឌ្ឍ វិស័យ ហិរញ្ញវត្ថុ ២០១៦-២០២៥ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ ២០១៩-២០២៣ ឱ្យ​កាន់តែ​រឹងមាំ និង​ផ្អែកលើ​គោលការណ៍​ទីផ្សារ ដែល បម្រើ ឱ្យ ការ កៀរគរ និង​បែងចែក ធនធាន ហិរញ្ញវត្ថុ​ប្រកបដោយ ប្រសិទ្ធភាព គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​កាត់បន្ថយ​ភាព ក្រីក្រ​មួយកម្រិត​ទៀត តាមរយៈ​ការបង្កើន លទ្ធភាព​ទទួលបាន​ក​ម្ចី​សម្រាប់​សហគ្រាស​ខ្នាតតូច និង មធ្យម (MSMEs) ក្នុងដំណាក់កាល​ក្រោយ​វិបត្តិ​កូ​វីដ​-១៩,​ការធ្វើឱ្យ ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និង​ការអនុវត្ត​កំណែទម្រង់​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​ស្ថិរភាព​។កម្មវិធី​នេះ នឹង​គាំទ្រ ជា​ចម្បង ទៅ លើ​៖ (១) ការពង្រីក​សេវាកម្ម​ហិរញ្ញវត្ថុ​ឱ្យបាន ទូលំទូលាយ ដល់ ប្រជា​ពល រដ្ឋ ក្រីក្រ​; (២) ការពង្រឹង ស្ថិរ ភាព វិស័យ​ហិរញ្ញវត្ថុ​; និង (៣) ការពង្រឹង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ ប្រព័ន្ធ ហិរញ្ញវត្ថុ ។

២- ហិរញ្ញប្បទាន​បន្ថែម​សម្រាប់​គម្រោង​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង​ក្នុង​មហា​អនុតំបន់​មេគង្គ​៖ គ្រោង​ចំណាយ ថវិកា សរុប ៣៥ លាន​ដុល្លារ​អាមេរិក ក្នុងនោះ ហិរញ្ញប្បទាន​សម្បទាន​ពី ADB ចំនួន ២៥ លាន​ដុល្លារ​អាមេរិក ហិរញ្ញប្បទាន​ឥត​សំណង​ពី​មូលនិធិ​ជប៉ុន​សម្រាប់​កាត់បន្ថយ​ភាពក្រីក្រ (JFPR) ចំនួន ៥ លាន​ដុល្លារ​អាមេរិក និង​ការ ចូលរួម ជា​ថវិកាបដិភាគ​ចំនួន ៥ លាន​ដុល្លារ អាមេរិក សម្រាប់​បន្ត​ពង្រីក​សកម្មភាព​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង រួមទាំង ជំងឺ COVID-19 ឱ្យបាន​គ្រប់ ២៥ រាជធានី​-​ខេត្ត​របស់​កម្ពុជា ដោយ​ពង្រីក​សកម្មភាព​បន្ថែម​ក្នុង​រាជធានី​-​ខេត្ត​គោលដៅ ចំនួន ១១ បន្ថែម​លើ ខេត្ត​គោលដៅ​កំពុង អនុវត្ត​ចំនួន ១៤ នឹង​គាំទ្រ​លើ​សកម្មភាព​សំខាន់ៗ​ចំនួន ០៣ រួមមាន​៖ (១) ការពង្រឹង​ប្រព័ន្ធ​តាមដាន និង​ឆ្លើយតប នឹង​ជំងឺឆ្លង​, (២) ការលើកកម្ពស់​សេវា​មន្ទីរពិសោធន៍ និង​មន្ទីរពេទ្យ​ក្នុងការ​បង្ការ និង​ព្យាបាល​ជំងឺឆ្លង​, និង (៣) ការពង្រឹង​សមត្ថភាព​ក្នុងការ​ត្រៀម និង​ឆ្លើយតប​ជាបន្ទាន់​នឹង​ជំងឺ COVID-19 ។

៣- គម្រោង​កែលម្អ​បណ្តាញ​ផ្លូវជាតិ ជំហាន​ទី ២៖​គ្រោង​ចំណាយ​ថវិកា សរុប ៩០ លាន​ដុល្លារ​អាមេរិក ក្នុងនោះ ហិរញ្ញប្បទាន​សម្បទាន​ពី ADB ចំនួន ៨២,០៥ លាន​ដុល្លារ​អាមេរិក និង​ការចូលរួម​ជា​ថវិកាបដិភាគ​ចំនួន ៧,៩៥ លាន ដុល្លារ​អាមេរិក សម្រាប់​បង្កើន​ប្រសិទ្ធភាព​នៃ​ការដឹកជញ្ជូន​តាម​ច្រករបៀង​សេដ្ឋកិច្ច​ភាគខាងត្បូង​នៃ​មហា​អនុតំបន់ មេគង្គ តាមរយៈ ការកែលម្អ​ផ្លូវជាតិ លេខ ២៣ និង​ផ្លូវ​លេខ ៣១២ ក្នុង​ខេត្តកណ្តាល និង​ខេត្តព្រៃវែង នឹង​ផ្តោត​សំខាន់​លើ (១) កែលម្អ​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត ឱ្យមាន​ភាព​ធន់​នឹង​បម្រែបម្រួល​អាកាសធាតុ​, និង (២) ការពង្រឹង​ការត្រួតពិនិត្យ​លើ​ការ ដឹកជញ្ជូន​លើស ទម្ងន់ ។
៤- គម្រោង​អភិវឌ្ឍន៍​ទីក្រុង​គួរឱ្យ​ចង់​រស់នៅ​៖ គ្រោង​ចំណាយ​ថវិកា សរុប ១៩៣,៥ លាន​ដុល្លារ​អាមេរិក ក្នុងនោះ ហិរញ្ញប្បទាន​សម្បទាន​ពី ADB ចំនួន ១៨០ លាន​ដុល្លារ​អាមេរិក និង​ការចូលរួម​ជា​ថវិកាបដិភាគ​ចំនួន ១៣,៥០ លាន​ដុល្លារ​អាមេរិក សម្រាប់​គាំទ្រ​ការអភិវឌ្ឍ​ប្រកបដោយ បរិ​យា​ប័ន្ន និង​ចីរភាព​សម្រាប់​ក្រុង​បាវិត កំពត និង ប៉ោយប៉ែត តាមរយៈ​ការ សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធគ្រប់គ្រង​ទឹក​កខ្វក់​, និង​ប្រព័ន្ធគ្រប់គ្រង​សំរាម និង សំណល់​រឹង ព្រមទាំង​ការកាត់បន្ថយ​មហន្តរាយ​ដោយ គ្រោះទឹកជំនន់​តាមរយៈ​ការពង្រឹង​សមត្ថភាព​ក្នុងការ​រៀបចំ ផែនការ អភិវឌ្ឍន៍ ទីក្រុង​។ គម្រោង​នេះ នឹង​គាំទ្រ​ចម្បង​លើ ១) ការកែលម្អ​ក្របខ័ណ្ឌ​គោលនយោបាយ វិធាន និង​បទ​ប្បញ្ញត្តិ​, ២) ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង​, និង ៣) ការលើក កម្ពស់​ប្រសិទ្ធភាព និង អភិបាលកិច្ច​ស្ថាប័ន ។​

 

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី ក៏បាន​រំលឹក​ឡើងវិញ​អំពី​កិច្ចសហប្រតិបត្តិការ ADB ដែល បាន ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សរុប​ចំនួន​ប្រមាណ ៤,៣០ ប៊ី​លាន​ដុល្លារ​អាមេរិក ដោយ​គិត​បញ្ចូល​ទាំង​កិច្ចព្រមព្រៀង ចំនួន ០៥ ដែល​បាន​ចុះហត្ថលេខា​ក្នុងថ្ងៃនេះ ដែល​ក្នុង នោះ ឥណទាន​សម្បទាន​មាន​ទឹកប្រាក់ សរុប ចំនួន ប្រមាណ ៣,៧៥ ប៊ី​លាន ដុល្លារ អាមេរិក សម្រាប់ អនុវត្ត កម្មវិធី​/​គម្រោង ចំនួន ១២៣ និង​ហិរញ្ញប្បទាន ឥត សំណង មាន ទឹកប្រាក់ សរុប ចំនួន ប្រមាណ ៥១៦ លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត កម្មវិធី​/ គម្រោង​ចំនួន ៦៤ ។ ទាំងនេះ បង្ហាញ ពី​ការ ប្តេ ជ្ញា​បន្ត​ពង្រឹង ភាព ជា​ដៃគូ​ដ៏​រឹងមាំ​របស់ ADB ជាមួយ រាជរដ្ឋាភិបាល កម្ពុជា ។a adb1