» មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ចុះ​ត្រួតពិនិត្យ​ម្ហូបអាហារ​រកសារ​ធាតុគីមី​ » ​អ្នកប្រឆាំង​ច្បាប់​អាជ្ញា​សិ​ក​កាលពី​ខែធ្នូ ឆ្នាំ​២០២៤ក្លាយជាប្រ​ធានា​ធីប​តី​ថ្មី​កូរ៉េខាងត្បូង​សន្យាបន្តធ្វើល្អជាមួយកូរ៉េខាងជើង » អភិបាលរង​ស្រុក​ជុំ​គិរី ទៅ​រៀបការ​ប្រពន្ធ​ថ្មី ខណៈ​មិនទាន់​លែងលះ​ដាច់​ » កម្ពុជា​ប្រកាស​ប្រើ​យន្តការ​តុលាការ ICJ​ថៃ​ថា​ប្រើ​JBC » ​មេ​ទ​ព័​វៀត​ត​ណា​ម​មកដល់​ចំពេលកម្ពុជាមានបញ្ហាជាមួយថៃ » ​កិច្ចប្រជុំ​រវាង​រុស្ស៊ី អ៊ុយ​ក្រែ​ន​១​ម៉ោង​បាន​ត្រឹម​ដោះដូរ​អ្ម​លកទោស​និង​សា​កសព​យោធា! » សម្តេចឪ​និង​សម្តេច​កូន​និយាយ​ពី «​ការអភិវឌ្ឍ​បែប​ទូលាយ​» និង «​ការអភិវឌ្ឍ​បែប​ស៊ីជម្រៅ​» នៅក្នុង​វិស័យ​កសិកម្ម​? » ប្រតិភូ​មកពី​ស្ថានទូត​អង់គ្លេស និង​ក្រុមហ៊ុន​ឯកជន​ប្រមាណ​៥០​រូប មក​ទស្សនា​ព្រលានយន្តហោះ​អន្តរជាតិ​តេ​ជោ​ » សមាជ​សភា​ពីរ​ថ្នាក់​គាំទ្រ​ជំហរ​រាជ​រដ្ឋា​ភិ​បាល​ស្តីពី​ការយក​បញ្ហា​ជម្លោះព្រុំដែន​ប្តឹងទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ » មកដល់​ឆ្នាំ​២០២៥​កម្លាំង​ប្រឆាំង​អំណាច​កង​ទ​ព័​ថៃ​ក៏​មិនធម្មតា​ដែរ​! » ប្រមូល​ទិន្នន័យ ផ្ទៀងផ្ទាត់​និយាម​កា បោះបង្គោល​ព្រំដី​ព្រែកជីក​ហ្វូណន​តេ​ជោ បញ្ចប់​ការងារ​កំណាត់​ទី​២ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល​ត្រៀម​ចូល​ដី​តាកែវ​ » ហ្កេ​!​តាម​បាញ់​ដល់​ស្រុកកំណើត​ព្រោះ ខឹង​គូស្នេហ៍​ប្រុស​ដូចគ្នា​វិល​ទៅរក​ប្រពន្ធ​វិញ​ » ម្ចាស់​មកុដ Miss Grand International ២០២៤ និយាយថា ខ្លួន​បោះបង់​មកុដ​ដោយសារតែ​គ្មាន​ការយកចិត្តទុកដាក់​ » នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ឡាន Raptor ដែលមាន​ប្រវត្តិ​ស្មុកស្មាញ បាន​ហើយ ! » ក្រុម​ចុងភៅ​កម្ពុជា ឈ្នះ​មេដាយ ចំនួន​២១ ពី​ការប្រកួត​ចុងភៅ នៅ​ប្រទេស​ថៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3515 នាក់

ម្សិលមិញ 12944 នាក់

សរុប 16834572 នាក់

ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២៤ កម្ពុ​ជាមាន​បំណុល​សាធារណៈ​ជាង ១១​ប៊ី​លាន​ដុល្លារ​អាមេរិក​

​ភ្នំពេញ​៖ គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២៤​នេះ កម្ពុ​ជាមាន​បំណុល​សាធារណៈ​សរុប ១១.៧៨ ប៊ី​លាន​ដុល្លារ​អាមេរិក​។​តែ រដ្ឋាភិបាល នៅតែ​វាយតម្លៃថា ស្ថានភាព​បំណុល​នៅ​កម្ពុជា បន្ត​ស្ថិតក្នុង​ភាព​អាច​គ្រប់គ្រង​បាន ពោល គឺ​នៅតែមាន «​ចីរភាព​» និង​«​ហានិភ័យ​កម្រិត​ទាប​»​។ឆ្នាំ២០២៥ត្រូវខ្ចីថែមប្រមាណ ២​ប៊ី​លាន​អេស​ដេ​អ៊ែរ ឬ​ប្រមាណ ៣​ពាន់​លាន​ដុល្លារ​ទៀត​។a dep cambodia1 

​ប្រភពពី​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា របស់​ក្រសួង​សេដ្ឋកិច្ច បានឱ្យដឹងថា ក្នុងចំណោម​សន្និធិ​បំណុល​សាធារណៈ ១១.៧៨ ប៊ី​លាន​ដុល្លារ​អាមេរិក​នេះ ក្នុងនោះ​៩៩% ត្រូវ​នឹង​ប្រមាណ ១១.៦៧ ប៊ី​លាន​ដុល្លារ​អាមេរិក ជា​បំណុល​សាធារណៈ​ក្រៅប្រទេស និង​១% ត្រូវ​នឹង​ប្រមាណ​១១៥ លាន​ដុល្លារ​អាមេរិក ជា​បំណុល​សាធារណៈ​ក្នុងប្រទេស​។​​សមាសភាគ​បំណុល​សាធារណៈ​ទាំងនេះ រួមមាន​៖ ៤៥% ជា​ដុល្លារ​អាមេរិក​, ១៩% ជា​អេស​ដេ​អ៊ែ​, ១២% ជា​យេន​ជប៉ុន​, ១១% ជា​យ័ន​ចិន​, ៨% ជា​អឺរ៉ូ​, និង​៥% ទៀត ជា​រូបិយវត្ថុ​ជាតិ និង​រូបិយប័ណ្ណ​ផ្សេងៗ​។​

​ក្រសួង​សេដ្ឋកិច្ច បានឱ្យដឹង​ផងដែរ​ថា នៅក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២៤ នេះ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ថ្មី ជាមួយ​ដៃគូ​អភិវឌ្ឍ​នានា​សរុប​ចំនួន ៧៣៨.០៧ លាន​ដុល្លារ​អាមេរិក ឬ​ស្មើនឹង ៥៤២.៥៥ លាន​អេស​ដេ​អ៊ែ​។ ជារួម​សរុប ចាប់ពី​ត្រីមាស​ទី​១ រហូតដល់​ត្រីមាស​ទី​៣ ឆ្នាំ​២០២៤ នេះ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​ថ្មី ជាមួយ​ដៃគូ​អភិវឌ្ឍ​នានា សរុប​ចំនួន ១.០៧ ប៊ី​លាន​ដុល្លារ​អាមេរិក ស្មើនឹង ៧៨៦.៦៨​លាន​អេស​ដេ​អ៊ែ ស្មើនឹង​ប្រមាណ ៤៦% នៃ​ពិតាន​ដែល​ច្បាប់​អនុញ្ញាត (១៧០០​លាន អេស​ដេ​អ៊ែ​) ក្នុងនោះ ក្របខ័ណ្ឌ​ទ្វេភាគី​៣៨% និង​ក្របខ័ណ្ឌ​ពហុភាគី ៦២%​។ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំទៅ ការចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ថ្មី នៅក្នុង​ត្រីមាស​ទី​១​រហូតដល់​ត្រីមាស​ទី​៣ ឆ្នាំ​២០២៤ នេះ មាន​កំណើន​ប្រមាណ ៧%​។​

​ឥណទាន​ទាំងនេះ សុទ្ធសឹង​ជា​ឥណទាន​មាន​កម្រិត​សម្បទាន​ខ្ពស់ ដោយមាន​ធាតុ​អំណោយ​ជា​មធ្យម ប្រមាណ​៤៧%​។ គោលដៅ​នៃ​ការចុះ​កិច្ចព្រមព្រៀង​ឥណទាន​ថ្មី​ទាំងនេះ គឺ​សម្រាប់​បំពេញតម្រូវការ​ហិរញ្ញប្បទាន ក្នុង​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល សំដៅ​រួមចំណែក ទ្រទ្រង់​ចីរភាព​នៃ​កំណើន​រយៈពេល​វែង និង​បង្កើន​ផលិតភាព សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម​។​​ទោះបីយ៉ាងណា​ក្រសួង​សេដ្ឋកិច្ច បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ស្ថានភាព​បំណុល​សាធារណៈ​បច្ចុប្បន្ន​របស់​កម្ពុជា នៅតែ​ត្រូវបាន​វាយតម្លៃថា ស្ថិតក្នុង​ភាព​អាច​គ្រប់គ្រង​បាន​ពោល គឺ​នៅតែមាន «​ចីរភាព​» និង «​ហានិភ័យ​កម្រិត​ទាប​» ។ ការរក្សាបាន​នូវ​ចីរភាព​បំណុល សាធារណៈ​នេះ គឺ​អាស្រ័យ​ដោយ​កម្ពុជា មាន​ប្រព័ន្ធគ្រប់គ្រង​បំណុល​សាធារណៈ​មួយ​ដ៏​រឹងមាំ ដែលមាន​ជាអាទិ៍​៖ ១) ក្របខ័ណ្ឌ​គតិយុត្ត​, ២) គោលនយោបាយ​, យុទ្ធសាស្ត្រ​, និង​នីតិវិធី​គ្រប់គ្រង​ប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​, ៣) សមត្ថភាព​ស្ថាប័ន និង​ធនធានមនុស្ស​គ្រប់គ្រាន់​, និង ៤) ប្រព័ន្ធ​ព័ត៌មានវិទ្យា​សម្រាប់​គ្រប់គ្រង​ប្រតិបត្តិការ និង​រក្សាទុក​ទិន្នន័យ ដើម្បី​ជា​មូលដ្ឋាន​នៃ​ការវិភាគ និង​តាមដាន​ហានិភ័យ​បំណុល​។​ល​។​

​រាជរដ្ឋាភិបាល​បាន​អនុវត្ត​ប្រកបដោយ​ភាពម៉ឺងម៉ាត់ និង​ប្រយ័ត្នប្រយែង​ខ្ពស់​នូវ វិធានការ​ជា​យុទ្ធសាស្ត្រ​នានា ដែល​បាន​ដាក់ចេញ​ក្នុង​យុទ្ធសាស្ត្រ ស្តីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ​ជា​បន្តបន្ទាប់ ជាពិសេស​គោលការណ៍​គន្លឹះ​ទាំង ៥ សំដៅ​បន្ត​ពង្រឹង​ប្រសិទ្ធភាព​ខ្ពស់ ទាំង​ការគ្រប់គ្រង​បំណុល​សាធារណៈ និង​ទាំង​ការគ្រប់គ្រង​ការវិនិយោគ​សាធារណៈ រួមមាន​៖១៖ ខ្ចី​ឥណទាន​ក្នុង​ទំហំ​សមស្រប ដែល​ស្ថានភាព​ថវិកា និង​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន​;,។២៖ ខ្ចី​តែ​ឥណទាន​ដែលមាន​កម្រិត​សម្បទាន ឬ​លក្ខខណ្ឌ​អនុគ្រោះ​។៣៖ ខ្ចី​សម្រាប់តែ​វិស័យ​អាទិភាព​ទ្រទ្រង់​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច និង​វិស័យ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម​;

៤៖ ប្រើប្រាស់​ឥណទាន ប្រកបដោយ​តម្លាភាព​, គណនេយ្យភាព​, ប្រសិទ្ធភាព​, និង​ស័ក្តិ​សិទ្ធ​ភាព ខ្ពស់បំផុត​; និង​។៥៖ ប្រើប្រាស់​ឥណទាន​សម្រាប់​ហិរញ្ញប្បទាន​គម្រោង​វិនិយោគ លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ដែល ត្រូវមាន​ស្តង់ដា និង​គុណភាព​ខ្ពស់ ស្របតាម​គោលការណ៍​នៃ​ការគ្រប់គ្រង ការវិនិយោគ​សាធារណៈ ព្រមទាំង​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការអភិវឌ្ឍ​ជាតិ​នៅក្នុង​ដំណាក់កាល​ថ្មី ពិសេស ធានាបាន នូវ​ចីរភាព​សេដ្ឋកិច្ច​, សង្គម​, បរិស្ថាន​, និង​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។​​យោងតាម​សេចក្តីព្រាងច្បាប់​ថវិកា ដែល​គណៈរដ្ឋមន្ត្រី​បានអនុម័ត​បានឱ្យដឹង​ថា នៅ​ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​គ្រោង​ខ្ចីប្រាក់​ប្រមាណ ២​ប៊ី​លាន​អេស​ដេ​អ៊ែរ ឬ​ប្រមាណ ៣​ពាន់​លាន​ដុល្លារ​បន្ថែមទៀត​ផងដែរ​៕a dept cambodia