» លោកអធិការរងក្រុងប៉ោយប៉ែត ទទួលបន្ទុកការងារផែនសន្តិសុខ ជាប់សង្ស័យថាបានបេីកឡានបង្ករគ្រោះថ្នាក់ដល់អ្នកដំណើរ ហើយបើកឡានរត់គេចតែស្នងការដឹងហើយ!? » កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់នៅរសៀលថ្ងៃនេះបន្តស្អែកទៀត! » មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ទទួលយកទារកបោះបង់មករក្សាបណ្តោះអាសន្ន ក្រោយឪពុកម្តាយត្រូវបានសមបញ្ជូនទៅតុលាការ » អាវុធហត្ថខេត្តកែប បង្ក្រាបករណីបាញ់បោះ និងរក្សាទុកអាវុធខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចិន-ខ្មែរ ៥នាក់បញ្ជូនទៅតុលាការតែម្នាក់ » មីយ៉ាន់ម៉ានិងកម្ពុជាអះអាងពីការ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោកក្នុងដំណើរទស្សនកិច្ចលោកមីនអោងឡាំង! » កម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល » កម្ពុជាថៃជួបគ្នាក្រោមយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជម្លោះដែនសមុទ្រកម្ពុជា-ថៃ » ចាប់ខ្លួនចៅអធិការវត្តដែលល្បីក្នុងការបង្កើតបន្តោងរាសីពីបទកឹបកេងលុយវត្តបែករឿងដាច់អាបត្តិនិងសីលធម៍! » អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 820 នាក់

ម្សិលមិញ 15986 នាក់

សរុប 20347955 នាក់

អាជីវករដែលរងផលប៉ះពាល់ពីគ្រោះអគ្គីភ័យនៅផ្សារនាគមាសត្រូវ ចូលទៅលក់ ទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន

 

 

ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦នេះថា ផលប៉ះពាល់នៃគ្រោះអគ្គីភ័យនៅទីតាំងផ្សារនាគមាសកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ម្សិលមិញនោះ គឺមានការខូចខាតអស់ចំនួន២១១តូប ដែលជាប្រភេទតូប និងស្តង់លក់បន្លែ និងផ្លែឈើ ប៉ុន្តែមិនមានបង្កជារបួស ឬស្លាប់បាត់បង់ជីវិតមនុស្សនោះទេ។a fire market meas 

លោកស្រីបន្ថែមថា ជាដំណោះស្រាយ គឺព្រឹកនេះតំណាងក្រុមហ៊ុនផ្សារ និងអាជ្ញាធរ ខណ្ឌទួលគោកបានចុះផ្សព្វផ្សាយអំពីដំណោះស្រាយ ក្នុងការរៀបចំជូនបងប្អូនអាជីវករដែលរងផលប៉ះពាល់ទាំងអស់មកលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន ដោយរង់ចាំម្ចាស់ផ្សារ និងអាជ្ញាធរធ្វើការសំអាតសំណល់រួចរាល់ ក្រុមហ៊ុនផ្សារនឹងសាងសង់តូបស្តង់ជូនអាជីវករទៅតាមទំហំ និងទីតាំងដែលមានកន្លងមក នៅកន្លែងដើមវិញ ដោយមិនមានការបង្ខិតបង្ខំ ឱ្យបងប្អូនអាជីវករទៅលក់ដូរ នៅកន្លែងផ្សេងនោះឡើយ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ក្រោយប្រតិបត្តិការសង្រ្គោះ និងកំពុងស្រាវជ្រាវផ្ទាល់នៅទីតាំងកើតហេតុនាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ថា គ្រោះអគ្គីភ័យនៅទីតាំងផ្សារនាគមាសនេះ គឺមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក៏បានផ្ញើសារជូនជនឆ្លៀតឱកាស ជាពិសេសក្រុមប្រឆាំងក្រៅស្រុកមួយក្តាប់តូច កុំយកពេលមានទុក្ខលំបាក របស់បងប្អូនអាជីករ ទៅកេងចំណេញនយោបាយស្មោគរោគរបស់ខ្លួន ពួកគាត់កំពុងមានទុក្ខបាត់បង់ទ្រព្យសម្បត្តិ និងខាតបង់ពេលវេលាប្រកបអាជីវកម្ម ហើយពួកគាត់បានដឹងច្បាស់ជាងគេទាំងអស់ថា គ្រោះថ្នាក់នេះកើតឡើងដោយសារអ្វីនោះ។ អ្នកនៅក្រៅស្រុកទេតែធ្វើឯងដូចដឹងច្បាស់ណាស់អញ្ចឹង ចឹងកុំចូលចិត្តបំពុលបរិយាកាសពេក ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សំណង់ផ្សារដែលរងគ្រោះមានប្រភេទដែកប្រក់ស័ង្កសី ទំហំប្រមាណ ៦០ម៉ែត្រ × ១៤០ម៉ែត្រ និងបានបណ្តាលឱ្យឆេះតូបចំនួន ២១១តូប ព្រមទាំងសម្ភាររបស់អាជីវករជាច្រើនទៀត។ ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ អាជ្ញាធរបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ១៤៧រថយន្ត។ ជាសំណាងល្អ គ្រោះអគ្គិភ័យនេះមិនបណ្តាលឱ្យមានមនុស្សស្លាប់ ឬរងរបួសឡើយ៕a fire meas