
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3177 នាក់
ម្សិលមិញ 12365 នាក់
សរុប 20054406 នាក់
ត្បូងឃ្មុំៈ៖កម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វើសកម្មភាព បង្ក្រាបបានជោគជយ័ករណីចាប់មនុស្សដាក់ក្នុងវ៉ាលី ជំរឹតទាប្រាក់កាលពីថ្ងៃទី១២កញ្ញានៅក្នុងអាណាចក្រស្រុកពញាក្រែងខេត្តត្បូងឃ្មុំ។សមត្តកិច្ចបានដោយជួយសង្គ្រោះជនរងគ្រោះភេទស្រីចំនួន០២នាក់ រួមទាំងឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ផងដែរ ។
ជនរងគ្រោះចំនួន០២នាក់ រួមមាន៖ទី១.ឈ្មោះត្រាន់ហុងចាង( TRAN HONG Trang) ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម ។ទី២.ឈ្មោះង៉ានធី( Gnan THI ) ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម នៅចំណុចភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលត្រូវបានក្រុមជនសង្ស័យកំពុងធ្វើការបង្ខាំង។
សង្ស័យជាជនជាតិចិនមានចំនួន០២នាក់រួមមាន ៖១-ឈ្មោះ XIE CHENGPING ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន ។២-ឈ្មោះ LUO DEYUAN ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន ឃាត់ខ្លួនត្រង់ចំណុចសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ៕