» ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ » កម្មកររោងចក្រ Y&W និងសហជីពរីរាយនិងការបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍-អាទិត្យ » ស្ងាត់​បាន​មួយរយៈ ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ចាប់ផ្តើម​ឡើងវិញ ?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3484 នាក់

ម្សិលមិញ 5544 នាក់

សរុប 13944581 នាក់

ក្រសួងយុត្តិធម៌​កម្ពុជា​ផ្ដល់ជំនួយ​ផ្នែក​ច្បាប់​ជួយ​ស្ត្រី​ខ្មែរ​ដែល​វៀតណាម​នឹង​កា ត់​ទោ ស​ប្រ ហា​ជីវិត រឿង​គ្រឿងញៀន​!

 

​ភ្នំពេញ​៖ ក្រសួង​យុ​តិ្ត​ធម៌​បានផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ស្ត្រី​ខ្មែរ​រួចហើយ ដើម្បី​ប្ដឹង​ជំទាស់​សេចក្ដី សម្រេច​របស់​តុលាការ​វៀតណាម ដែល​កាត់ទោស​ប្រហារជីវិត លើ​រូបនាង​ពីបទ​ជួញ ដូរ គ្រឿងញៀន​ឆ្លងដែន​។​a drug khmer 

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ឲ្យ​ដឹងថា នៅក្នុង​សំណុំរឿង​ស្ត្រី​ខ្មែរ ដែល​ត្រូវ​តុលាការ​វៀតណាម កាត់ ទោស ប្រហារ ជីវិត លើ​រូបនាង​ពីបទ ជួញ ដូរ គ្រឿងញៀន​ឆ្លងដែន មិនទាន់​បញ្ចប់​ត្រឹមនេះ​នៅឡើយ​ទេ ពោលគឺ​នៅសល់​ដំណាក់កាល​ជម្រះក្ដី នៅ​ថ្នាក់​ឧ​ទ្ទ​រណ៍ បន្តទៀត​។ ដំណាក់កាល​ឧ​ទ្ទ​រណ៍ គឺមាន​ជំនួយ​ផ្នែក​ច្បាប់​ពី​ក្រសួងយុត្តិធម៌​កម្ពុជា ដើម្បី​ប្ដឹ ង​ជំ​ទា ស់សេចក្ដី​សម្រេច​របស់​តុលាការ​ថ្នាក់ដំបូង របស់​វៀតណាម ដែល​កាត់ទោស​ប្រហារ ជីវិត ពីបទ​ជួ ញ​ដូរ​គ្រឿង​ញៀ ន​។​

​បើតាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ មួយផ្នែក នៃ​សំណុំរឿង​ស្ត្រី​ខ្មែរ​នេះ អាច​ប្រើ​យន្តការ​ផ្នែក​ច្បាប់ ដែលមាន​ស្រាប់​រវាង​កម្ពុជា និង​វៀតណាម គឺ​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន និង​ផ្ទេរ​ទណ្ឌិត​។ ចំពោះ​ការធ្វើ​បត្យាប័ន​នេះ សំដៅ​ដល់​ការប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា ហើយរ​ត់ទៅ​វៀតណាម នោះ​កម្ពុជា​នឹង​ស្នើសុំ​យកមក​ផ្ដន្ទាទោស និង​ដំណើរការ​ក្ដី​នៅ​កម្ពុជា​។ ចំណែក​ការ ផ្ទេរ​ទណ្ឌិត​វិញ​សំដៅ​ដល់​ការប្រព្រឹត្ត​បទល្មើស​នៅ​វៀតណាម ហើយ​ទទួល​បានការ​កា ត់​ទោ ស​រួចរាល់ កម្ពុជា​អាច​ស្នើសុំ​ផ្ទេរ​ទណ្ឌិត​មក​អនុវត្ត​ទោស​នៅ​កម្ពុជា​។ ដូច្នេះ សំណុំរឿង​ស្ត្រី​ខ្មែរ ដែល​ត្រូវ​តុលាការ​វៀតណាម​កា ត់​ទោ ស​ប្រហារជីវិត​លើ​រូបនាង​ពី​ប ទ​ជួញដូរ​គ្រឿងញៀន ឆ្លងដែន អាច​ស្ថិតនៅក្នុង​កិច្ចព្រមព្រៀង​ស្តីពី​ការផ្ទេរ​ទណ្ឌិត​។​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ក៏ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​យន្តការ នៃ​កិច្ចព្រមព្រៀង​ផ្ទេរ​ទណ្ឌិត​ដើម្បី​នាំ​ស្ត្រី​រូបនោះ មក​អនុវត្ត​ទោស​នៅ​កម្ពុជា​ផងដែរ​។​

 

​សូម​ជម្រាបជូន​ថា តុលាការ​ប្រជាជន នៃ​ខេត្ត​តៃនិញ របស់​វៀតណាម កាលពី​ថ្ងៃទី​៣១ ខែកក្កដា បានកា ត់​ទោ ស ប្រ​.​ហារ ជីវិត ស្ត្រី​ខ្មែរ​ម្នាក់​ពីបទ ជួញ ដូរ គ្រឿង​.​ញៀ ន ឆ្លងដែន បន្ទាប់ពី​នាង​លួច​នាំចូល​ថ្នាំ ញៀ ន​ប្រភេទ​មេ​តំ​ហ្វេ​.​តា​មីន​ចំនួន​ប្រាំ​កញ្ចប់ ដែលមាន​ទំងន់​ប្រមាណ​ជិត​៥​គីឡូក្រាម​ចូល​វៀតណាម កាលពី​ខែធ្នូ ឆ្នាំ​២០១៩ កន្លងទៅ​។ នេះ​បើ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម VNA​។ តាមច្បាប់​របស់​វៀតណាម​ជន​ណា​ដែល​រកឃើញថា មាន​គ្រឿ ង .​ញៀន ប្រភេទ​ហេ​.​រ៉ូ​អ៊ី​ន កូ​កា អ៊ី​ន លើសពី ៦០០​ក្រាម ឬ ក៏​មេ​តំ​ហ្វី​.​តា​មីន​ចំនួន​២,៥​គីឡូក្រាម នឹងត្រូវ​ប្រឈមមុខ​នឹង​ទោស​ប្រហារ​ជី​វិ ត​។​
​រឿង​ជួញ​គ្រឿងញៀន​នេះ​គេ​ក៏​ឃើញ​មាន​ជនជាតិ​វៀតណាម​នាំចូល​គ្រឿ ង​ញៀន​ចូលមក​កម្ពុជា​ដែរ​។ ថ្មីៗ​នេះ​បុរស ជនជាតិ​វៀតណាម​ម្នាក់​បាន​ជួញដូរ​នូវ សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន​រាវ​ជាង​៣១​គីឡូក្រាម និង​ត្រូវ​សមត្ថកិច្ច​មន្ទី​ប្រឆាំង​គ្រឿ ង​.​ញៀ ន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាមច្បាប់​។​a drug khmer kill