» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6019 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696190 នាក់

ប្រចណ្ឌ​ពេក​សម្លាប់​ប្រពន្ធ​ចោល​ហើយ​រត់គេច​បាន​៣​ថ្ងៃ​

 

​ភ្នំពេញ​៖​សម្លាប់​ប្រពន្ធ​គេចខ្លួន​បាន​បី​ថ្ងៃ​សម​ត្ត​កិច្ច​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃទី​៩​ធ្នូ​តាម​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ក្នង​ភូមិ​ប្រក់​ក្តារ ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្ដាល ។ ប៉ុន្តែ​មូលហេតុ​ដែល​ឈានដល់​ការ​ផ្តាច់ជីវិត​ប្រពន្ធ​ខ្លួនឯង​បែបនេះ នៅ​ពុំទាន់​ដឹង​នៅឡើយ​គ្រាន់តែ​សង្ស័យថា​មូលហេតុ​ប្រច​ណ្ឌ័​។​a kill wife2 

​ជនដៃដល់​ឈ្មោះ គឹម សំអាន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ព្រៃវែង​កើត សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ចំណែក​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ កង គា ហៅ អា​ឈី អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ​មាន​ស្រុកកំណើត នៅ​ភូមិ​ចុង​អំពិល ឃុំ​ចុង​អំពិល ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង ។​​សម​ត្ត​កិ​ច​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២ មុនពេល​កើតហេតុ មាន​បុរស​ម្នាក់​ឈ្មោះ ថាច់ ឃ្លោក អាយុ​៤៣​ឆ្នាំ បាន​ទូរស័ព្ទ​ទៅកាន់​បុរស​ម្នាក់ទៀត​ឈ្មោះ ជា ប៊ុនធឿន អាយុ​៣១​ឆ្នាំ ដែលជា​ម្ចាស់​ផ្ទះជួល​ខាងលើ ដើម្បី​កក់​បន្ទប់​ជួល​ឱ្យ​មិត្តភក្តិ​របស់ខ្លួន​ស្នាក់នៅ ។ ១​អាទិត្យ​ក្រោយមក​គឺ​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​៦​យប់ ទើប​ឃើញ​ឈ្មោះ គឹម សំអាន (​ជនដៃដល់​) និង​ជនរងគ្រោះ​ជា​ប្រពន្ធ​មក​ផ្ទះជួល​ខាងលើ​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ពេលនោះ​អ្នក​ទាំង​២​បាន​ជួប​ជាមួយ​ឈ្មោះ ជា ប៊ុនធឿន ដែលជា​ម្ចាស់​ផ្ទះជួល​ហើយ​ប្រាប់ថា​«​ខ្លួន​គឺជា​មិត្តភក្តិ​របស់​ឈ្មោះ ថាច់ ឃ្លោក ដែល​បាន​ទូរស័ព្ទ​កក់​បន្ទប់​ជួល​កាលពី​១​អាទិត្យ​មុន​នោះ បន្ទាប់មក​ម្ចាស់ផ្ទះ​បាន​នាំ​ឲ្យ​ទៅ​ស្នាក់នៅ​បន្ទប់​ជួល​លេខ​១ ។ លុះ​ស្នាក់​នៅបាន​១​ថ្ងៃ រហូតដល់​នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​៤​ជិត​ភ្លឺ ជនដៃដល់​ក៏បាន​ជិះ​ម៉ូតូ​ចេញពី​បន្ទប់​ជួល​ទៅ​ក្រៅ ហើយ​បាត់​រហូត​មិនឃើញ​ត្រឡប់មកវិញ​ឡើយ​។​

​សម​ត្ត​កិច្ច​ប្រាប់ថា រហូតដល់​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ឈ្មោះ ជា ប៊ុនធឿន បាន​ដើរ​កត់​លេខ​កុង​ទ័​រ​ទឹក​ភ្លើង តាម​បន្ទប់​ជួល​ដើម្បី​ចេញ​វិ​ក័យ​ប​ត្រ​ទូទាត់​ប្រាក់​ពី​អ្នកប្រើប្រាស់ ។​មកដល់​បន្ទប់​ជួល​លេខ​១​នោះ​ឃើញ​ចាក់សោរ​ពី​ខាងក្រៅ ហើយ​មាន​ធុំក្លិន​ស្អុយ​ចេញពី​ខាងក្នុង​បន្ទប់ ។ ដោយមាន​ការសង្ស័យ​ម្ចាស់ផ្ទះ​នេះ ក៏​មើល​តាម​បង្អួច​កញ្ចក់​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​គ្រប​ភួយ​ពីលើ បន្ទាប់មក​គាត់​ក៏បាន​ទូរស័ព្ទ​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋាន​បានដឹង និង​រាយការណ៍​បន្តទៅ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​គ្រូពេទ្យ​តុលាការ ចុះទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​។​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន (​គ្រូពេទ្យ​តុលាការ​) បាន​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ថប់ដង្ហើម (​ខ្ទប់មាត់​និង​ច្រមុះ​) ។​a kill wife a kill wife1 

​