» ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជំរុញឱ្យតុលាការខេត្តកំពង់ស្ពឺពង្រឹងសមត្ថភាព ពន្លឿនការដោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង » អយ្យការអមតុលាការខេត្តកំពង់ឆ្នាំងមិនបានចោទប្រកាន់ករណីយ៍ហឹង្សាកាប់គ្នាស្លាប់បន្ទាប់ពីផឹកស្រវឹងទេ! » ក្រុមចាប់ជំរិតដ៏សាហាវ ដាក់មនុស្សចូលវ៉ាលី ធ្វើទារុណកម្មយកលុយ៥ម៉ឺនដុល្លារ នៅក្រុងព្រះសីហនុ » សម្តេចធិបតីថាទោះមានសង្ឃឺមត្រឹម១ភាគរយក៏កម្ពុជាជ្រើសយកយន្តការសន្តិវិធីដោះស្រាយជាមួយថៃ ជាជាងធ្វើសង្គ្រាមច្បាំងគ្នា?! » លោកពូសុធីរៈអតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងឋាមពលកូតាគណបក្សហ្វុនស៊ិនប៉ិចធ្វើបាឋកថាសាធារណៈក្រោមប្រធានបទ៖ «តំបន់ទាមទារត្រួតគ្នាផ្នែកសមុទ្ររវាងកម្ពុជា និងថៃ (OCA) » ចាប់បានហើយស្រីជាឃា ត ករសម្លាបប់ស្រីដូចគ្នានៅខេត្តសីហនុព្រោះស្នេហារ៍! » ករណីចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំនៅស្អាងតុលាការសម្រេចឃុំជនដៃដល់ និងប្រពន្ធដែលជាអ្នកសមគំនិត » លោក ស៊ី ជីនពីង និងលោក ត្រាំជជែកគ្នាពីការរកស៊ីបើទោះបីមានការលើកពី បញ្ហាតៃវ៉ាន់ក៏ដោយ! » សម្តេចតេជោ ហ៊ុន សែនសួររក មន្ត្រីកាងជនខិលខូចនាំទុរេនចូលពីថៃ បន្ទាប់ពីក.ប.បដកយកមកបញ្ឈរជើង!? » ប្រធានបេសកកម្មថ្មីក្រុមអ្នកសង្កេតការណ៍អាស៊ាន ​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ នៅប្រាសាទព្រះវិហារ » ប្រធានាធិបតីហ្វីលីពីន កោះប្រជុំបន្ទាន់ ក្រោយមានភាពវឹកវរនៅព្រឹទ្ធសភា ដោយសារសម្ព័ន្ធមិត្តលោក Duterte កំពុងជ្រកកោនដើម្បីគេចវេះពីដីកាចាប់ខ្លួនរបស់ ICC » រកឃើញសិប្បកម្មច្នៃដោយបន្លំស្ករសថៃមកធ្វើជាស្ករសវៀតណាម! » ធុរៈកិច្ចជនថៃព្រួយបារម្ភពីប្រទេសផ្សេងដណ្តើយកទីផ្សារកម្ពុជាជាមួយនិងសម្លេងបែកធ្លាយរបស់អានុទីនពីផែនការបើកច្រកព្រុំដែនក្នុងខែមិថុនា! » ឃាត់ខ្លួនជនជាតិចិន ៣នាក់ ពាក់ពន្ធ័បទល្មើសអំពើលួច រថយន្តនិងផ្លាកលេខរថយន្ត ចំនួន ៦ករណី! » អ្នកផលិតមតិកានៅលើបណ្ដាញសង្គម លោក Kevin Smith ត្រូវទាហានថៃបាញ់គំរាមនៅអូរស្មាច់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7019 នាក់

ម្សិលមិញ 4883 នាក់

សរុប 19257569 នាក់

មិត្តទ្រុស​មិត្ត​ឃុ​ប​ឃឹ​ត​គ្នា​សម្លាប់​សុ​គ្រា​ជ​វត្ត​ចេ​តី​យ៍​ថ្មី​កេង​យក​ទ្រព្យ​ត្រូវ​ចាប់បាន​!

 

​ខេត្តកណ្តាល​៖​សម​ត្ត​កិច្ច​ស្រាវជ្រាវ​ចាប់បាន​ហើយ​ឃាតក​ធ្វើគ​ត​ចៅអធិការ​វត្ត​ចេ​តី​យ​ថ្មី ស្ថិតនៅ​ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្ដាល​កាលពី​ថ្ងៃទី​២០​ធ្នូ​កន្លងទៅនេះ ។​a kill monk 

​ជនរងគ្រោះ​០១​អង្គជា​ចៅអធិការ​វត្ត​ព្រះនាម ភោគ ធា​រិ​ទ្ធ​(​ហៅ​តា​តឿ​តា​តុ​ប​)​ព្រះជន្ម​៥៣​វស្សា​ចៅអធិការ​វត្ត​ចេតិយ​ថ្មី ភូមិ​ចេតិយ​ថ្មី ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។​​ជនសង្ស័យ​និង​បក្ខពួក​រួមគ្នា​ធ្វើឃាត​មាន​៖
១.​ឈ្មោះ ឡៅ ទ្រី ហៅ ឃាង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ ពុះ​ដីឡូត៍​លក់ មាន​ទីលំនៅ​ភូមិ​ផ្សារ​ដែក ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្ដាល​(​ឃាត់ខ្លួន​)​។​

២.​ឈ្មោះ ស្រេង ស្រ៊ុន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ប្រក់​ក្តា ឃុំ​វិហារ​
​លួង ស្រុក​ពញាឮ ខេត្តកណ្ដាល​(​គេចខ្លួន​)​។​​វត្ថុតាង​ចាប់យក​៖​ខ្សែ​នីឡុង​ពណ៌​ស (​ខ្សែ​កន្ទុយ​កណ្តុរ​) ទំហំ​០,៥​មី​លី​ម៉ែត្រ និង​ប្រវែង​វាស់​១​ជុំ (​ក​) ប្រវែង​៣០​សង់ទីម៉ែត្រ​។​

សមត្ថកិច្ច​ឲ្យ​ដឹងថា​នៅវេលា​ម៉ោង​នា​ព្រឹក​កើតហេតុ​ខាងលើ លោកយាយ ឈ្មោះ ប៉ិច សារឿន ហៅ​យាយ​ប៉ុក​អាយុ​៦៧​ឆ្នាំ ជា​អ្នក​ដាំ​ស្ល កាច់​បាយសី រស់នៅ សម្រាក​ក្នុង​វត្ត បាន​ទៅ និមន្ត​ព្រះ​ស​ង្ឈ​ខាងលើ​ពី​ក្នុង​កុដិ​ឲ្យ​ទៅ​ឆាន់ចង្ហាន់​ព្រឹក​។ ពេលទៅដល់​មុខ​កុដិ បាន​ស្រែកហៅ ប៉ុន្តែ​មិនឮ សម្លេង​លោក​ឆ្លើយ ក៏​ត្រឡប់មកវិញ ហៅ​លោកយាយ ម្នាក់ទៀត ឈ្មោះ ធ្លក យ​ន អាយុ ៧០​ឆ្នាំ ឲ្យ​ទៅ​ជួយ​ហៅ​លោក និង​បាន​គោះទ្វារ រួច​រុញ​ទ្វារ​ចូលក្នុង​កុដិ ក៏បាន​ឃើញ​លោក​ចៅអធិការ​វត្ត សឹង​សុគត នៅលើ​គ្រែ និង​មាន​ភួយ​ពណ៌ លឿង​គ្របពីលើ​ព្រះ​កេស ដល់​ចុងជើង​ហើយ លោកយាយ បាននាំគ្នា ផ្អើលឆោឡោ ទូល​ដល់ លោក​គ្រូសូត្រស្ដាំ ព្រះនាម ឈួន សា​វន និង​បាន​ទូង​​ស្គរ ហៅ​ពុទ្ធ​បរិ​ស​ទ្ធ ឲ្យ​មកជួយ​ពិនិត្យមើល​។​


​ករណីនេះ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ស្រុក​និង​ក្រសួង​បាន​ស្រាវជ្រាវ រក​ជនសង្ស័យ និង​​ឈានទៅដល់​កំណត់​បាន​មុខសញ្ញា​សង្ស័យ ឈ្មោះ ឡៅ ទ្រី ហៅ ឃាង មក​សាកសួរ​។​​ចម្លើយសារភាព របស់​ជនសង្ស័យ ឲ្យ​ដឹងថា​៖ នៅ​ថ្ងៃ​មិន​ចាំ ខែតុលា ឆ្នាំ​២០២០ វេលា ម៉ោង​ប្រហែល​១១​ថ្ងៃត្រង់ ឈ្មោះ ស្រេង ស្រ៊ុន បាន​ទូរស័ព្ទ​មក​ជនសង្ស័យ​ឈ្មោះ ឡៅ ទ្រី ហៅ ឃាង ណាត់ជួប​គ្នា នៅ​ហាង ម្លប់​ស្វាយ ជិត​ផ្លូវ​ចូល ប៉ុស្តិ៍នគរបាល​រដ្ឋបាល វិហារ​លួង ពេល​ជួបគ្នា​ជនសង្ស័យ បាន​និយាយ​រឿង ឈ្លោះ​គ្នា ជាមួយ​លោក​ចៅអធិការ​វត្ត​ចេ​ត​តី​យ ថ្មី ហើយ​សួររក អ្នក​ស្មា​ត់ ឈ្មោះ ស្រេង ស្រ៊ុន ថា​៖ រឿង​ហ្នឹង​កុំ​ភ័យ​ឲ្យ​តែ​លុយ​មក ឈ្មោះ​ឡៅ ទ្រី​ឃាង សួរថា​ប៉ុន្មាន​?

ឈ្មោះ​ស្រេង ស្រ៊ុន​ឆ្លើយថា​៖ ៧.០០០​ដុល្លារ ឈ្មោះ ឡៅ ទ្រី ហៅ ឃាង ក៏​យល់ព្រម​។​រំលង​បាន​ប្រហែល​២០​ថ្ងៃ​ក្រោយមក វេលា​ម៉ោង​ប្រហែល​៤​រសៀល ឈ្មោះ​ស្រេង ស្រ៊ុន បាន​ទូរស័ព្ទ​ហៅ​ឈ្មោះ​ឡៅ ទ្រី ហៅ ឃាង មកជួប នៅ​ហាង​ម្លប់​ត្នោត ដោយ​ប្រាប់ថា​១០.០០០​ដុល្លារ​បានធ្វើ​កើត​ព្រោះ​​គ្នា​៣ នាក់ បានធ្វើ​ឈ្នះ ឈ្មោះ ឡៅ ទ្រី ហៅ ឃាង​បាន​យល់ព្រម ហើយ​បានប្រគល់​លុយ​ឲ្យ​មុន ៣.០០០​ដុល្លារ រួច​ក៏ បែក​គ្នា ចេញមក​មុន​។​

លុះ​មកដល់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១៨.៤០​នាទី ឈ្មោះ​​ស្រេង ស្រ៊ុន បាន​ទូរស័ព្ទ មក​ប្រាប់ថា​៖ ប្លង់រឹង​(​ភាសា​សំងាត់​ធ្វើ​សកម្មភាព​)​រួចហើយ ជនសង្ស័យ ឈ្មោះ ឡៅ ទ្រី ហៅ ឃាង ថា​៖​ធ្វើ​រួច​ក៏​រួច​ទៅ​។​ដល់​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃ​ដដែល ឈ្មោះ ស្រេង ស្រ៊ុន បាន ឆាត​តាម​Telegram ថា​៖ បានសម្លាប់ លោក​ហើយដោយ​រឹត​កលោក រួច​លើកដាក់​លើ​គ្រែ​ចងរឹត​ក បន្ថែម រួច​គ្រប​ភួយ ពេលនោះ ឈ្មោះ ស្រេង ស្រ៊ុន ទារលុយ​បង្គ្រប់ ឈ្មោះ ឡៅ ទ្រី ហៅ ឃាង​ថា​៖​ចាំ​ស្អែក​ទៅ​។​

លុះ​ស្អែក​ឡើង​វេលា​ម៉ោង​១០.៣០​នាទី ឈ្មោះ ឡៅ ទ្រី ហៅ ឃាង ជា​ជនសង្ស័យ បាន​បើកឡាន ម៉ាក​ព្រុស យកលុយ​ទៅ ឲ្យ​ឈ្មោះ​ស្រេង ស្រ៊ុន នៅ​ជិត​រោងចក្រ ស្រែ​ចិន្តា ពេល​ទៅ ដល់​ឃើញ​ឈ្មោះ ស្រេង ស្រ៊ុន ជិះ​ម៉ូតូ​ម៉ាក វ៉េវ​អាល់​ហ្វា​អត់​ផ្លាកលេខ​ចាំ​នៅ ទីនោះ ហើយក៏​ហុច​លុយ​៧.០០០​ដុល្លារ តាម​កញ្ចក់​ឡាន ឲ្យ​ទៅ​ឈ្មោះ ស្រេង ស្រ៊ុន រួច ឈ្មោះ ស្រេង ស្រ៊ុន បាន ប្រាប់ ឈ្មោះ ឡៅ ទ្រី វិញ​ថា ៖ ពេល​ប៉ូលីស​សួរ កុំ​ឆ្លើយ​អ្វី​ទាំងអស់ និយាយ តែ​មិនដឹងៗ​ទៅ ប៉ូលីស​មិនអាច​ធ្វើ​អ្វី​កើត​ទេ និង​ឲ្យ​លុប​លេខ​ទូរស័ព្ទ និង​រូប​ពាក់​ព​ន្ធ័​ទាំងអស់​ចោល​រួច​ក៏​បែក​គ្នា​ទៅ​។​

​មូលហេតុ​នៃការរៀបចំ​ផែនការ សម្លាប់​ជនរងគ្រោះ ព្រោះ ជនសង្ស័យ ឈ្មោះ ឡៅ ទ្រី ហៅ ឃាង បាន​យក​ផ្ទះ និង តូប​ផ្សារ នៅ​ផ្សារ​ម៉ាន់​អាំង រាជធានី​ភ្នំពេញ និង​ដី​២​ឡូត៍​នៅ​ផ្សារ​ត្រាច ខេត្តកំពង់ឆ្នាំង ដោយបាន​យកលុយ​ពី​លោក ចំនួន​១១.៥០០​ដុល្លារ ទៅ​សង់ផ្ទះ តែ​មិនបាន​សង់​ទេ ព្រមទាំង​យក​ទ្រព្យសម្បត្តិ​របស់លោក ដែល​ជនរងគ្រោះ លោក ឲ្យ​ឈ្មោះ ឡៅ ទ្រី ហៅ ឃាង ឈរឈ្មោះ​ជំនួស យកទៅលក់​អស់ និង មាន​ព័ត៌មាន​ឭ​ថា​៖ លោក​ជិតសឹកនៅ​ដំណាច់​ឆ្នាំនេះ ដើម្បី​ទៅ​ឡើងផ្ទះ​និង​គ្រប់គ្រង ទាមទារ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់លោក​មក វិញ ទើប​រៀបចំ ផែនការ​សម្លាប់ ដើម្បី បំបិទមាត់ បានសម្រេច​នៅ​ថ្ងៃទី​១៩ ខែធ្នូ នេះ​តែម្ដង ដើម្បី​ប្រមូល កាន់កាប់ លុយកាក់ ទ្រព្យសម្បត្តិ​របស់លោក​ទាំងអស់​។​

​សមត្ថកិច្ច បាន​នាំខ្លួន ជនសង្ស័យ មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដើម្បី​បន្ត​ចាត់ការ តាម​នីតិវិធី និង​កំពុង​បន្ត​តាម​ស្វែង​មុខសញ្ញា និង​បក្ខពួក រួមគំនិត​សមគំនិត និង ជនដៃដល់​ផ្សេងទៀត​ដែល ជាប់​ពាក់ព័ន្ធ​យកមក​ផ្ដន្ទាទោស​តាមច្បាប់​៕a kill monk1 a kill monk2