» អាជ្ញាធរនិងសិស្សរងគ្រោះនិយាយខុសគ្នាករណីយ៍គ្រូវិទ្យាល័យម្លូទាត់សិស្សបណ្តាលឱ្យបាក់កជើង » កម្លាំងជំនាញខេត្តកោះកុង បង្ក្រាបបានទូកដឹកទំនិញឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ១គ្រឿង » ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោរឿងសន្តិសុខតាមព្រុំដែន! » នាយករដ្ឋមន្ត្រីសិង្ហបុរី :៖ ការប៉ះទង្គិចថៃ–កម្ពុជា ជាសញ្ញាហានិភ័យនៅក្នុងអាស៊ាន! » នគរបាលវៀតណាមបង្ក្រាបទីតាំងផលិតទំនិញក្លែងក្លាយដ៏ធំមួយ រកឃើញមានទាំងទឹកត្រីម៉ាកល្បីៗប្រចាំប្រទេស និងគ្រឿងផ្សំផ្ទះបាយក្លែងក្លាយច្រើនមុខ » រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប រហូតដល់ដំណាច់ឆ្នាំ២០២៦ » ថៃប្រើកម្លាំងយោធាចូលើលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយ គឺខុសច្បាប់តែមិនឃើញមានប្រទេសណាឬស្ថាបន័អន្តរជាតិណាចេញមកជួយកម្ពុជា?! » មីយ៉ាន់ម៉ាបណ្តេញតំណាងជាន់ខ្ពស់ទីម័រក្រោយបើកសំណុំរឿងផ្លូវច្បាប់ប្រឆាំងនឹងរបបយោធា » សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ចេញពីកម្ពុជាទៅអាមេរិកប្រជុំក្រុមប្រឹក្សាសន្តិភាព » គ្រាន់តែនិយាយរឿងខ្វះទឹកតាមហ្វេសប៊ុក ត្រូវព្រះរាជអាជ្ញា ចោទពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍? » អយ្យការតាកែវដោះលែងអ្នកកាសែត២នាក់ឱ្យមានសេរីភាពវិញតែមិនបិទសំណុំរឿងនិងមិនប្រាប់កំហុស? » សម្រេចឃុំខ្លួនមន្ត្រីឧទ្យានុរក្សម្នាក់ដាក់ពន្ធនាគារ ពីបទហិង្សាលើ ភរិយា » តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1237 នាក់

ម្សិលមិញ 8911 នាក់

សរុប 18580084 នាក់

ពេល​ព្រលានយន្តហោះ​ចិន​សង់​ដំណើរការ​រដ្ឋ​នឹង​ចេញ​លុយ​ប៉ះប៉ូវ​ឲ្យ​ក្រុមហ៊ុន​បារាំង​ដែល​កំពុង​គ្រប់គ្រង​ព្រលាន​ចាស់​នៅ​ខេត្តសៀមរាប​!

​សៀមរាប​៖​ក្នុងឱកាស​អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​-​អង្គរ ស្ថិតនៅក្នុង​ឃុំ​ពពេល និង​ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើងថា ដល់ពេល​វេលា​ហើយ ដែល​កម្ពុជា ត្រូវ​ប្រកាស​អំពី​តារា​រះ នៅ​ទិសឧត្តរ​។​a hun air2 

​សម្តេច​តេ​ជោ ហ៊ុន សែន ៖ «​ខ្ញុំ​គិតថា វា​ល្មម​ដល់ពេល​ដែល​យើង​ត្រូវ​ប្រកាសថា តារា​រះ​នៅ​ទិសឧត្តរ បន្ទាប់ពី​យើង​បានប្រកាស​តារា​រះ នៅ​ទិសនិរតី ដែល​សំដៅលើ​តំបន់ឆ្នេរ ដែលជា​តំបន់​ទេសចរណ៍​របស់​យើង​»​។ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ គ្រោង​ចំណាយ​ទុនវិនិយោគ​ប្រមាណ ៨៨០​លាន​ដុល្លារ​អាមេរិក បានចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២០ ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣ ខាងមុខនេះ ដោយ​នឹង​ដាក់ឱ្យ​ដំណើរការ​សាកល្បង ជា​លើកដំបូង​នៅ​ខែតុលា ឆ្នាំ​២០២៣​។ បច្ចុប្បន្ន​ការសាងសង់​សម្រេចបាន​ប្រមាណ ២២​ភាគរយ នៃ​ផែន​ការសរុប​។​

នៅ​ថ្ងៃទី​០៤ ខែមេសា សម្តេចតេជោ ក៏​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ​ម្រោ​ង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​ចំនួន​៣៨​ខ្សែ​នេះ មាន​ប្រវែង​សរុប ១០៦.៤២​គីឡូម៉ែត្រ ប្រើប្រាស់​ថវិកាជាតិ​សរុប​ជាង ១៤៩,២១៦,៥៩៥ ដុល្លារ​អាមេរិក​ផងដែរ។
​ក្រៅពីផ្លូវការងារ​សាងសង់​ប្រព័ន្ធ​បណ្ដាញ​បង្ហូរទឹក​មាន​ប្រវែង​សរុប ២៤៨.៧២​គីឡូម៉ែត្រ ការងារ​សាងសង់​ប្រព័ន្ធ​បណ្ដាញ​លូទឹក​ភ្លៀង​ប្រវែង​សរុប ១៤៧​គីឡូម៉ែត្រ និង​ការងារ​សាងសង់​ប្រព័ន្ធ​បណ្ដាញ​លូទឹកកខ្វក់​មាន​ប្រវែង ១០១.៧១​គីឡូម៉ែត្រ និង​ការងារ​ដំឡើង​បរិក្ខា​ផ្លូវថ្នល់​រួមមាន​៖ ការងារ​បំពាក់​កាមេរ៉ា​សុវត្ថិភាព ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ការងារ​បំពាក់​បរិក្ខារ​ចរាចរណ៍ ការងារ​ដំឡើង​ភ្លើង​សញ្ញា​ចរាចរណ៍ ការងារ​ដាំ​ដើមឈើ​លើ​ខ្សែ​ផ្លូវ​ដែល​ស្ថិតក្នុង​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង ៣៨​ខ្សែ​៕

​បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ពេលដែល​ព្រលានយន្តហោះ​ថ្មី​ដំណើរការ ព្រលាន​យន្ត​ហើ​ចាស់​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បាន​រាំង​នឹង​អាច​ផ្អាក​ដោយ​រដ្ឋាភិបាល​ចេញ​សំណង​ឲ្យ​ខ្លះ​។​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ពី​ភាពខុសគ្នា​នៃ​ការវិនិយោគ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣ ដែល​កំពុងដំណើរការ រួមមាន​ព្រលានយន្តហោះ​ភ្នំពេញ​, ព្រលានយន្តហោះ​សៀមរាប និង​ព្រលានយន្តហោះ​ព្រះសីហនុ ដែល​កំពុង​គ្រប់គ្រង​ដោយសារ​ក្រុមហ៊ុន​បារាំង ជាមួយនិង​ព្រលានយន្តហោះ​សៀមរាប​-​អង្គរ​ថ្មី ដែលជា​ការវិនិយោគ ដោយ​ក្រុមហ៊ុន​ចិន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ការវិនិយោគ​លើ​ព្រលានយន្តហោះ ដែល​កំពុងដំណើរការ​ទាំង​៣ គឺ​រាជរដ្ឋាភិបាល​កម្ពុជា មានការ​ចូលរួម​ក្នុង​ចំណែក​ទុន​ដ៏​ធំ​មួយ ចូលរួម​ជាមួយ​ក្រុមហ៊ុន​បារាំង បង្កើតបានជា​សមិទ្ធផល សម្រាប់​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​។ ដោយឡែក​សម្រាប់​ការវិនិយោគ​ព្រលានយន្តហោះ​សៀមរាប​ថ្មី​នេះ គឺជា​ការវិនិយោគ​ទាំងស្រុង​ដោយ​ក្រុមហ៊ុន​ចិន ដែលមាន​ទុន​ជិត​១​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​ចូលរួម​ផ្តល់​ដី​ប៉ុណ្ណោះ​។​

តាម​សម្តេច​តេ​ជោ​ ដោយសារ​ព្រលានយន្តហោះ​សៀមរាប ដែល​កំពុងដំណើរការ​បច្ចុប្បន្ន ស្ថិតនៅក្នុង​ការគ្រប់គ្រង​ដោយ​បារាំង ដូច្នេះ​រាជរដ្ឋាភិបាល​ត្រូវ​ផ្តល់​សំណង​សមរម្យ​មួយ ដល់​ក្រុមហ៊ុន​បារាំង នៅពេល​ព្រលាន​យន្ត​សៀមរាប​ថ្មី​ដំណើរការ​។​​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​តើ​មាន​ខុសគ្នា​យ៉ាងណា​រវាង​ព្រលាន​យន្ត​ទាំង​៣ ដែល​យើង​បាន​ទួល​ការចូល​របស់​បារាំង ជាមួយនឹង​ព្រលានយន្តហោះ​សៀមរាប​-​អង្គរ​ថ្មី​មួយ​នេះ ? ព្រលានយន្តហោះ​ដែល​យើង​ធ្វើ​ជាមួយ​បារាំង យើង​មិន​ប្រើប្រាស់​នូវ​ភាសា យក​ម្ស៉ៅ​របស់​យើង​ធ្វើ​នំ​ឲ្យ​យើង​ហូប​នោះទេ ប៉ុន្តែ​ម្ស៉ៅ​របស់​យើង​មួយ​ភាគ​ធំ ត្រូវបាន​គួបផ្សំ​ម្ស៉ៅ​របស់​បារាំង ធ្វើ​នំ​ឲ្យ​ខ្មែរ​ហូប បានសេចក្តីថា យើង​មាន​ព្រលានយន្តហោះ​កំពុងដំណើរការ ប៉ុន្តែ​យើង​ខ្វះ​ទុនវិនិយោគ យើង​ក៏បាន​ហៅ​បារាំង ឲ្យ​ចូលរួម​ក្នុងការ​វិនិយោគ ពង្រឹងសមត្ថភាព ហើយ​កសាង​នូវ​មូលដ្ឋាន ដើម្បី​បម្រើ​ឲ្យ​ការអភិវឌ្ឍន៍​ប្រទេស​របស់​យើង​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា «​ក្នុង​កិច្ចព្រមព្រៀង​របស់​យើង​ជាមួយ​បារាំង កាលណា​ដែល​បារាំង​ដេញថ្លៃ​បាន បារាំង​មាន​សិទ្ធិ​តាម​គ្រប់គ្រង​ព្រលានយន្តហោះ​ទាំង​៣ ដូច្នេះហើយ​បានជា​នៅ​កន្លែង​នេះ យើង​ត្រូវតែមាន​សំណង​សមរម្យ​មួយ ទៅ​ឲ្យ​បារាំង ដែល​សង្ឃឹមថា​បារាំង នឹងមិន​ទាមទារ​យើង​ថ្លៃ​ហួសហេតុ បន្ទាប់ពី​ផុតពី​ការទទួល​ផល​ពី​ព្រលានយន្តហោះ ដ៏​តូច​នៅក្នុង​ខេត្តសៀមរាប​របស់​យើង​នោះទេ និយាយ​យ៉ាង​ដូច្នេះ​ខ្ញុំ​មិនមែន​បន្ទោស​បង្អាប់​លើ​ក្រុមហ៊ុន​បារាំង ដែល​បាន​ចូលរួម​ជាមួយ​យើង​ក្នុងការ​អភិវឌ្ឍន៍​កម្ពុ​ជា​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​បញ្ជាក់​អំពី​ភាពខុសគ្នា​រវាង​ព្រលានយន្តហោះ​ថ្មី​នេះ ជាមួយ​ព្រលានយន្តហោះ​ទាំង​៣ ដែល​យើង​ធ្វើ​ជាមួយ​បារាំង​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ការសាងសង់​ព្រលានយន្តហោះ​សៀមរាប​-​អង្គរ​ថ្មី​នេះ​ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន YUNAN DEVELOPMENT GROUP គឺជា​ការវិនិយោគ​បែប BOT (​សាងសង់​, ប្រតិបត្តិការ និង​ផ្ទេរ​ឲ្យ​កម្ពុជា​វិញ​) ដូចគ្នា​នឹង​ការវិនិយោគ​របស់​បារាំង​លើ​ព្រលានយន្តហោះ​ទាំង​៣ ដែល​កំពុងដំណើរការ​ដែរ ប៉ុន្តែ​ការវិនិយោគ​ដោយ​ចិន គឺ​កម្ពុជា​មានតែ​ដី​ប៉ុណ្ណោះ ចំពោះ​ថវិកា​គឺ​វិនិយោគ​ទាំងស្រុង​ដោយ​ក្រុមហ៊ុន​ចិន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ​ថ្មី​នេះ ក្រុមហ៊ុន​ចិន​គ្រប់គ្រង​រយៈពេល​៥៥​ឆ្នាំ ផុតពី​៥៥​ឆ្នាំ​នៅ​ប្រតិបត្តិការ ព្រលានយន្តហោះ​ថ្មី​នេះ ត្រូវប្រគល់​ឲ្យ​កម្ពុជា​គ្រប់គ្រង​ដាច់​វិញ​តែម្តង ហើយ​ព្រលានយន្តហោះ​នេះ ក្រុមហ៊ុន​ចិន​វិនិយោគ​ជិត​១​ពាន់​លាន​ដុល្លារ​អាមេរិក​។​
​សូមជម្រាបថា ព្រលានយន្តហោះ​អន្តរជាតិ​ទាំង​៣ កំពុងដំណើរការ​រួម​មាន​ព្រលានយន្តហោះ​ភ្នំពេញ​, ព្រលានយន្តហោះ​សៀមរាប និង​ព្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ គ្រប់គ្រង​ដោយ​ក្រុមហ៊ុន VINCI របស់​បារាំង​។a hun air a hun air1