» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9824 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699995 នាក់

ទើបចូលកាន់តំណែងលោក ឈួន សុវណ្ណនរា មេប៉ុស្តិ៍នគរបាលច្រកភ្នំដិនរងការរិះគន់ថា បានប្រើតួនាទី អំណាច ប្រមូល​លុយ​

 

តាកែ វ ÷ លោក ឈួន សុវណ្ណនរា បានប្រកាលឡើងកាន់តំណែងជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិនកាល ពីថ្ងៃទី៣១ ខែតុលា២០២៥ ជំនួសលោកវរសេនីយ៍ឯក អ៊ុក គឹមកណ្ណិកា ។មកដល់ពេលនេះលោកវរសេនីយ៍ឯក ឈួន សុវណ្ណនរានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិនត្រូវបានមន្រ្តីថ្នាក់ក្រោម មិនសូវសប្បាយចិត្តនិយាយដើមថា ប្រមូលសេដ្ឋកិច្ច និងបើកដៃឲឈ្មួញ​ទាំង​ធំ​ទាំង​តូច​សម្រុក​ដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាងគំហុកប្រមូលលាភសក្ការ:ដើម្បីស្រង់ដើម។​a din takeo3 

ឈ្មួញមកពីខេត្តនានា និងអាជីវករ បានត្អូយត្អែរថាលោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារព្រំដែនអន្តរជាតិភ្នំដិន ប្រមូល​លុយ​គ្មានចន្លោះ ដោយគ្មាន​ឈ្មួញ​ណា​ហ៊ានរំលង​លោក ឈួន សុវណ្ណនរានាយប៉ុស្តិ៍ដែលទេីបឡេីងកាន់តំណែងថ្មីៗ នោះបានឡើយ​។

ប្រភពអាជីវករនិងក្រុមឈ្មួញ​បាន​ត្អូញត្អែ​ថា ពួកគាត់​បង់លុយ​តាម​ការកំណត់​របស់​លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ទើប​ដឹកជញ្ជូន​ទំនិញ​ឆ្លងដែនចេញពី​ប្រទេសវៀតណាមចូល​មកប្រទេសខ្មែរ​បានដោយរលូនហើយគ្មានឈ្មួញណា​ហ៊ានតវ៉ាជាមួយលោកវរសេនីយ៍ឯក ឈួន សុវណ្ណនរាឡើយ។​នេះមិននិយាយពីការបង់គយនោះទេ។

​បើតាមការបង្ហើបពីឈ្មួញដឹកទំនិញរកសីឆ្លងកាត់ នៅ​ច្រក​ទ្វារ​ព្រំដែនអន្តរជាតិ​ភ្នំដិន ស្រុកគីរីវង់ បាន​ឲ្យដឹងទៀតថា សកម្មភាព​ ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេសវៀតណាមចូលមកប្រទេសខ្មែរ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ភ្នំដិន និងបក្សពួកធ្វើមានបានយ៉ាងសុខស្រួល។​

ដោយហេតុ​ថា ប្រសិនបើ​ឈ្មួញ​មិន​បង់លុយ​លើ​តុ​ ក្រោម​តុ​តាមការកំណត់​របស់​លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនភ្នំដិននោះទេ គឺ​ឈ្មួញនិងអាជីវករមិន​អាច​ដឹកជញ្ជូន​ទំនិញ​ចេញពី​ប្រទេសវៀតណាមចូល​មកប្រទេសខ្មែរ​បានឡើយ។

ចឹងនៅច្រកទ្វារអន្តរជាតិជាមួយវៀតណាមមួយនេះការសាងភាពល្បីល្បាញប្រព្រឹត្ត​របៀរបៀបអំពើពុករលួយបានក៏ ដោយសារ​មាន​ការឃុបឃិតគ្នាជាប្រព័ន្ធ សមត្ថកិច្ចគយ​ សមត្ថកិច្ចជា ច្រើនស្ថាបន ជាពិសេស នគរបាលអន្តោប្រវេសន៍ច្រកទ្វារ​ព្រំដែនអន្តរជាតិ​ភ្ភ្នំដិននេះតែម្តងទើបអាចធ្វើទៅកើត​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោកវរសេនីយ៍ ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បាន​បង្ហើបអោយដឹងទៀតថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ នៅ​ក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ទើបលោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាល ច្រកភ្នំដិនមួយនេះហ៊ាន​ប្រើ​តួនាទីនិង​អអំណាចបើកដៃអោយឈ្មួញ​នាំ​ទំនិញ​ចេញពី​ប្រទេសវៀតណាមចូលមកប្រទេសខ្មែរដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​។

សេចក្តីរាយការន៍នេះសូមថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និងឯក ឧត្តមវ៉ីសំណាង អភិបាលខេត្តតាកែវ ព្រមទាំងលោក ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តតាកែវជា ពិសេសឯកឧត្តម ឧត្តមសេនីយ៍ ឯក សុខ វាសនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាលអន្តោប្រវេសន៍ជួយដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវនូវភាពមិន​ប្រក្រតីរបៀបពុករលួយ របស់​លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនផង។a din takeo a din takeo1 a din takeo2