» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11972 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702143 នាក់

នាយករដ្ឋមន្ត្រី​និយាយ​រឿង​ទប់ស្កាត់​ពលករ​ឥឡូវ​ពលករ​ម្នាក់​ជាន់មីន​ដាច់​ជើង​ព្រោះ​លួច​ចេញចូល​


​បន្ទាយមានជ័យ​÷ សម្លេង​ផ្ទុះ​ស្ទើរ​លាន់​កប់​អាកាស់​ទាំងយប់​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិតក្នុង​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​​សម្លេង​ផ្ទុះ​នោះ​គឺជា​ករណី ពលករ​ឆ្លងដែន​ដើរ​ជាន់​គ្រាប់មីន បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​១៤​ខែកុម្ភ​ឆ្នាំ​២០២១ វេលា​ម៉ោង​៧​និង​៣០​នាទី ត្រង់ចំណុច​ឈរជើង របស់​នគរបាល​វរ​៩១១ ប៉ុស្តិ៍​ដើម​កកោះ ។ ក្រោយ​កើតហេតុ​គេ​បានឃើញ​កងកម្លាំង​ជួរមុខ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​ថ្មើរជើង​លេខ​៩១១ ប្រចាំការ​នៅ​ទីនោះ​មួយអន្លើ​ដោយ​មេបញ្ជាការ​ផង បាន​ចុះជួយ​អន្ដរាគមន៍ ទាញយក​ជនរងគ្រោះ​ចេញពី ចំការមីន សង្គ្រោះបាន​ទាន់ពេល ។​a border kill 

​ជនរងគ្រោះ មាន ឈ្មោះ​យឿន រ៉​ន មាន​អាយុ​៣៣​ឆ្នាំ លំនៅ​ភូមិ​កើតហេតុ ។​​សេចក្តីរាយការណ៍​មក​ថា ជនរងគ្រោះ​ជា​ពលករ​ធើ្វ​ការ​នៅ​ប្រទេស​ថៃ​បាន​លួច​ឆ្លងដែន​ចូលមក​កម្ពុជា​វិញ​តាម​ច្រករបៀង ដោយ​ឆ្លងកាត់​ព្រៃរបស់​មាន​គ្រាប់មីន​សល់​ពី​សម័យ​ស​ង្គ្រា​ម​បណ្តាល​ឲ្យ​ផ្ទុះ​ដាច់​ជើង​ខាងស្តាំ ។ជនរងគ្រោះ​ត្រូវបាន​កម្លាំង​នគរបាល​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ដី​ថ្មី ក្រុង​ប៉ោយប៉ែត​ដើម្បី​សង្គ្រោះ​ឲ្យ​រួចផុតជីវិត ។​

​ជុំវិញ​បញ្ហា​ខាងលើ ថ្មីៗ​នេះ​សារ​សម្លេង របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី កម្ពុជា ដែល​ផ្សាយ​តាន​បណ្តាញ​សង្គម​បាន​ទ​ទួ​ច​ឲ្យ​កងកម្លាំង​ជួ​មុខ មានការ​រឹតបន្តឹង​រាល់​ការចេញចូល​របស់​ពល​ករ សម្តេច សង្កត់ធ្ងន់ថា មិនត្រូវ​ឲ្យ​មានការ​ចេញចូល​ផ្តេសផ្តាស ដោយ​គ្មាន​ការធ្វើ​ច​ត្តា​ឡី​ស័ក​នោះឡើយ បើ​ចេញចូល​តាមតែ​អំពើ​ចិត្ត បែបនេះ ច្បាស់​ណាស់​ថា ជំងឺឆ្លង​កូ​រ៉ូ​ណាវី​រុស យើង​នឹង​មិនអាច​ទប់ស្កាត់បាន​ទេ ។​សម្តេច​លើកឡើង ដូច​ករណី ពលករ​ខ្មែរ ត្រឡប់​មកពី​ថៃ ហើយ​ត្រូវបានធ្វើ​ច​ត្តា​ឡី​ស័ក នៅឯ​ខេត្ត​តា កែវ ឯនេះ​វិញ សួរថា បើ​មាន​ផ្ទុក​វីរុស តើ​អាច​ឆ្លង​មនុស្ស ប៉ុន្មាន​នាក់ ក្នុង​សហគមន៍ ? ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ឲ្យ​ដឹងថា ពលករ​ឆ្លង​ពី​ថៃ ហើយ​ចូលធ្វើ​ច​ត្តា​ឡី​ស័ក​គិត​ត្រឹម​យប់​ថ្ងៃទី​១៤ ខែកុម្ភៈ មាន​ចំនួន ៣៥,៦៦៥​នាក់​។ ក្នុងនោះ​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ខេត្ត​ជាប់​ព្រំដែន​ទាំង​៧ មាន​ចំនួន ១១,៨៥៧​នាក់​។​ក្នុងចំណោម​អ្នក​ឆ្លងដែន​ពី​ប្រទេស​ថៃ​នេះ រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ សរុប ៨៩​នាក់​។​

​សម្រាប់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ក្នុង​មួយថ្ងៃ​ទទួលបាន​ការឧបត្ថម្ភ​ថវិកា ២​ម៉ឺន​រៀល ដោយ​មិន​គិតពី​ការឧបត្ថម្ភ​ទឹកបរិសុទ្ធ ឬ​មី ក៏ដូចជា​សម្ភារ​ប្រើប្រាស់​ដទៃទៀត​នោះឡើយ​។​​សូមបញ្ជាក់ថា​, នៅ​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, ក្រសួងសុខាភិបាល បានចេញ​សេចក្តី ជូនដំណឹង ជុំវិញ​ការ​រឹតបន្តឹង​ទៅលើ​ពលករ​ដែល​ចូលមក​ប្រទេស​កម្ពុជា ដែល​មិន​បានធ្វើ​ច​ត្តា​ឡី​ស័ក តាម​សុខាភិបាល​ទេ គ្រូ​ពិន័យ​ចំនួន ១​លាន​រៀល និង​លើសពីនេះ រួមទាំង​មានទោស​បទល្មើស​ព្រហ្មទណ្ឌ​ថែមទៀត​។​a boder kill1 a boder kill2 


​