» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5558 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695729 នាក់

ស្លាប់ ៣នាក់ ករណីឡានបែនដឹកដីចង្កូតស្ដាំបុករះម៉ូតូ និងម៉ូតូរ៉ឺម៉ក បន្តបុកចូលផ្ទះ ២ខ្នង នៅនៅស្រុកអង្គស្នួល

 

ខេត្តកណ្ដាល៖ រថយន្តបែនដឹកដី១គ្រឿងបានបុករះម៉ូតូ១គ្រឿងនិងម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹង រួចបន្តបុកចូលផ្ទះនៅជិតនោះ២ខ្នងជាបន្តបន្ទាប់ទៀត ទើបឈប់ស្ងៀមហើយអ្នកបើកបររត់គេចខ្លួនបាត់ ។ នៅក្នុងឧប្បត្តិហេតុចរាចរណ៍កើតឡើងកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ នៅលេីកំណាត់ផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតនៅក្នុងភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល បណ្ដាលឲ្យមនុស្ស២ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យ ។a car laod1 

នគរបាលឲ្យដឹងថា រថយន្តបង្កម៉ាក NISSAN (ប្រភេទបែនដឹកដី ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្ដាំ KDL-០០៦០ អ្នកបើកបរ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ នោះទេ ព្រោះបានរត់គេចខ្លួនមុនពេលនគរបាលទៅដល់ ។ ដោយឡែកអ្នកស្លាប់រួមមាន១, ឈ្មោះ ឡេង ហុងឡាយ ភេទប្រុស អាយុ៣២ឆ្នាំ មុខ របរកម្មកររោងចក្រ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ២,ឈ្មោះថុន រដ្ឋា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ (ស្លាប់នៅមន្ទីរពេទ្យ) ពួកគាត់បានពាក់មួកសុវត្តិភាពត្រឹមត្រូវ ។ អ្នកទាំង២នាក់នេះគឺជាប្ដីប្រពន្ធនិងគ្នា មានទីលំនៅភូមិតាប៉ុក ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HE-0201 ដោយប្ដីជាអ្នកឌុប ។ ៣, ឈ្មោះជៀវ ស៊ុន ភេទប្រុស អាយុ៦៧ឆ្នាំ មានទីលំនៅភូមិធ្នង់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរកសិករ ជិះម៉ូតូម៉ាកម៉ាកSUZUKI SIRIUS ពណ៌ខ្មៅ គ្មានស្លាកលេខសណ្ដោងកន្ទុយរ៉ឺម៉ក (គាត់មិនបានពាក់មួកសុវត្តិភាពទេ ហើយបានស្លាប់ភ្លាមៗនៅនឹងកន្លែង ) ។

ចំណែកផ្ទះ២ខ្នងដែលត្រូវបានរថយន្តខាងលើបុកចូលដែរនោះសំណាងខ្លាំងណាស់ដែលមិនបានបណ្ដាលឲ្យម្ចាស់រងរបួសនោះទេ គ្រាន់តែខូចខាតផ្ទះនិងសម្ភារៈមួយចំនួនប៉ុណ្ណោះ ។ ម្ចាស់ផ្ទះទី១, ឈ្មោះជីម ស៊ីឌឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកធនាគារ ទី២,ឈ្មោះសេង វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ ។

នៅមុនពេលកើតហេតុរថយន្តបង្កបានបើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនដោយពុំដឹងថាអ្នកបើកបរស្រវឹងស្រា ឬងងុយដេកនោះទេ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានរេចង្កូតទៅខាងឆ្វេងដៃ រួចជ្រុលចូលទៅចំណែកផ្លូវម្ខាងទៀត ហើយក៏បានបុកម៉ូតូម៉ាកHonda Dream C125 ជិះ២នាក់ប្ដីប្រពន្ធ បណ្ដាលឲ្យបុរសជាប្ដីស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយប្រពន្ធរងរបួសធ្ងន់ ។ បន្ទាប់មករថយន្តបានជ្រុលទៅបុកម៉ូតូម៉ាក SUZUKI SIRIUS សណ្ដោងកន្ទុយរ៉ឺម៉ក១គ្រឿងទៀត កំពុងបើកបរធ្វើដំណើរបញ្ច្រាស់ទិសពីជើងទៅត្បូង បណ្ដាលឲ្យអ្នក បើកបរម៉ូតូនោះស្លាប់ភ្លាមៗនៅនឹងកន្លែងម្នាក់ទៀត ។ បន្ទាប់មករថយន្តបង្កក៏បានជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ២ខ្នងទៀតបន្តបន្ទាប់ ទើបឈប់ស្ងៀម រួចអ្នកបើកបររថយន្តនោះបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោលមុនពេលដែលកម្លាំងនគរបាលចុះទៅដល់ ។តែបើតាមសមត្តកិច្ចបានឲ្យដឹងថាចាប់បានតៃកុងឡានបែននោះហើយ។ជនបង្ករុបនេះមានឈ្មោះ ថា គើវ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិចាអោក ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ។ជនបានឆ្លើយសារភាពថា គេបានធ្វើសកម្ម លួចយកឡានបែនខាងលើ បើកចេញសំដៅឡើងទៅលើផ្លូវជាតិលេខ៥១ ហើយបើកក្នុងទិសដៅពីត្បូងទៅជើង លុះពេលបើកមកដល់ចំណុចភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ក៏បានបើកបុករះម៉ូតូចូលទៅក្នុងផ្ទះរបស់គេ ហើយបានចុះពីលើឡានរត់គេចខ្លួនទៅ។

ស្ត្រីឈ្មោះថុន រដ្ឋា ដែលរងរបួសធ្ងន់នោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ប៉ុន្តែដោយសារតែរបួសធ្ងន់ធ្ងរពេក ទើបនាងស្លាប់នៅក្នុងមន្ទីរពេទ្យតែម្ដង ។ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើ និងកម្លាំងផ្នែកចរាចរស្រុកអង្គស្នួលបានចុះទៅធ្វើការវាស់វែង រួចនាំយករថយន្តនិងម៉ូតូ ។ ព្រមទាំងម៉ូតូសណ្ដោងរ៉ឺម៉កយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយតាមផ្លូវច្បាប់ រួចប្រគល់សពជនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕a car laod a car laod2