» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5139 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695310 នាក់

រឿង​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ​រំលោភច្បាប់​ឯក​ពន្ធភាព​លួច​មាន​ស្រី​ចប់​ត្រឹម​សង​២​ម៉ឺន​ដុល្លារ​អាម៉េរិក​អត់​មាន​ចំ​ណាត់ការដាក់ទោសអ្វី​ឡើយ​!?

 


​ភ្នំពេញ​៖​ករណី​ស្នេហ៍​ហា​លួចលាក់​៥​ឆ្នាំ​រវាង​លោក​សួន​បវរ​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ​ជាមួយ​ស្ត្រី​នៅ​ខេត្តកំពង់ចាម​រំលោភច្បាប់​ឯក​ពន្ធភាព​បានបញ្ចប់​ដោយសារ​ការ​គម្រាម​សម្លុត​និង​សំណង​ប្រាក់​២​ម៉ឺន​ដុល្លារ​អាមេរិក​ដោយ​គ្នា​ជា​បណ្តឹងអាជ្ញា​អ្វី​ឡើយ​។​ចៅហ្វាយខេត្ត​ចឹ​ង​!​។​a sourn bovor 

​នេះ​ជា​ករណី​យ៍​ទី​២​ហើយ​រឿង​មន្ត្រីជាន់ខ្ពស់គ្មានសីលធមិស្អាត់ស្អំ​រំលោភច្បាប់​ឯក​ពន្ធភាព​។​ករ​ណិីយ៍​ទី​១​គឺ​អតីត​ចៅហ្វាយខេត្ត​ឧ​ត្ត​មានជ័យ​លោក​ឧ​ត្ត​ម​សេនីយ៍​ស​ថា​វី​ដែល​មិន​ត្រឹមតែ​ក្បត់​ប្រពន្ធ​យកប្រពន្ធ​ចុង​ដែលជា​ស្ត្រី​កូនកាត់​វៀតណាម​ជា​ប្រពន្ធ​ចំហរ​គេ​ដឹង​ពេញ​ម៉ា​ខេត្ត​ក៏​មិន​ត្រូវបាន​គេ​ចាត់ការ​ដូចគ្នា​ដែរ​។​ស្រុក​ខ្មែរ​យើង​ចឹ​ង​ច្បាប់​ខ្លះ​គេ​មិន​អនុវត្តន៍​ទេ​!​។​

សម្រាប់​ករណី​យ៍​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ​វិញ​ស្ត្រី​ម្នាក់ ឈ្មោះ​ឡៅ សុ​ភី​អាយុ​៤១​ឆ្នាំកាលពីប៉ុន្មានសប្តាហ៍កន្លងមកនេះ ដែល​អះអាងថា​នាង ជា​ប្រពន្ធ លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ តែ​មិនបាន​រៀបការ គឺ​រួម​រស់នៅ​ជាមួយគ្នា អស់​រយៈ​៥​ឆ្នាំ​ហើយ ប៉ុន្តែ​ក្រោយពី​ស៊ីចុក ឆ្អែត ឆ្អន់ លោក​អភិបាលខេត្ត បាន​ឲ្យ​នាង​ឈប់​ទាក់ទង​ទៅ​លោក​ទៀតហើយ​និង​គំរាម រក​ចាប់គាត់​ដាក់គុក​ទៀត​ធ្វើ​ឲ្យ​នាង​តូចចិត្ត​លេបថ្នាំ​សម្លាប់ខ្លួន និង​ចុងក្រោយ​បាន តាម​ទៅដល់​មុខ​សាលាខេត្ត​បង្ហោះ​វិ​ដេ​អូ លើក​បដា​ទាមទារ​ឲ្យ លោក សួន បវរ ចេញមុខ​ទទួលខុស​ខុស ត្រូវ ។​

​ឥឡូវ​ករណី នេះ​ត្រូវបាន ភាគី លោក សួន​បវរចៅហ្វាយខេត្ត និង អ្នកស្រី ឡៅ សុ​ភី ជា​ស្រី​ស្នេ​ហ៏ចាញ់ល្បិចលោកសួនបរវរ បាន​ព្រម ព្រៀង គ្នា បញ្ចប់ ទំនាក់ទំនង ដោយ​លោក​សួន​បវរ ព្រម ផ្តល់​ថវិការ​ឲ្យ​នាង ២​ម៉ឺន​ដុល្លារ បញ្ចប់រឿង ។​

​យោងតាម​កិច្ចសន្យា របស់ ស្ត្រី​ឈ្មោះ ឡៅ សុ​ភី ចុះ​ថ្ងៃទី ៣០​មេសា ឆ្នាំ​២០១៩ នៅ​ចំពោះ មុខ មាន​ស្ត្រី​ជា​ម្តាយ ពូ​បង្កើត និង មេធាវី ឈ្មោះ ឥន្ទ យឿន បាន​បញ្ជាក់ថា «​នាង​ខ្ញុំ សន្យា ថា​បញ្ចប់​ទំនាក់ទំនង និង​មិន​ធ្វើការ​រំខាន ចំពោះ ឈ្មោះ​សួន បវរ ជា​រៀងរហូត​។​

​កិច្ចសន្យា​បន្តថា នាង​ខ្ញុំ​សូម​សន្យាថា មិន​បង្កបញ្ហា​ឬ​ការរំខាន​តាម​គ្រប់រូប​ភាព ទោះ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ឬ​សកម្មភាព​ណាមួយ​ដែលមាន​គោលបំណង​គំរាម​គំហែង ការប្រើ​អំពើហិង្សា ការជេរប្រមាថ បរិហាកេរ្តិ៍ បង្ហោះ​រូបភាព​មិន​សមរម្យ​ឬ​ប​ភាព​អាសអាភាស តាម​គ្រប់​រូបភាព​និង​គ្រប់​មធ្យោបាយ ដែលនាំឱ្យ​មានការ​រំខាន និង​ប៉ះពាល់​ដល់​កិត្តិយស ផ្លូវចិត្ត ផ្លូវកាយ សេចក្តីថ្លៃថ្នូរ និង​សិទ្ធិ​ស្របច្បាប់ របស់គាត់ ព្រមទាំង​ក្រុមគ្រួសារ និង​សាច់ញាតិ​។

ស្ត្រី​រូបនោះ​ក៏ ធានា​អះអាងថា លុបចោល​នៅ​រូបភាព​ទាំងអស់​ដែល​មិន​សមរម្យ​តាម​គ្រប់​រូបភាព​និង​គ្រប់​មធ្យោបាយ​ដែល​បានធ្វើ​កន្លងមក​ដែលនាំឱ្យ​មានការ​រំខាន និង​ប៉ះពាល់​ដល់​កិត្តិយស ផ្លូវចិត្ត ផ្លូវកាយ សេចក្តីថ្លៃថ្នូរ និង​សិទ្ធិ​ស្របច្បាប់ ព្រមទាំង​ក្រុមគ្រួសារ និង​សាច់ញាតិ របស់គាត់​ឡើយ​។​

ក្នុងករណី​ដែល​នាង​ខ្ញុំ​មិន​អនុវត្តតាម​ការសន្យា​នេះ នាង​ខ្ញុំ​សូម​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​ចប់​រឿង​រដ្ឋប្បវេណី​យ៍​តែ​រឿង​ព្រហ្ម​ទ​ណ្ឌ័​រំលោភច្បាប់​ឯក​ពន្ធ​ភាពមិន​ចប់​ទេ​យ្យ​ការ​តុលាការ​ចាត់ការ​បោះ​ទោះជា​ប្រពន្ធ​លោក​សួន​បវរ​មិន​ប្តឹង​ក៏ដោយ​!៕a sourn bovor1 a sourn bovor2 a sar thavy wife a sar thavy wife1 


​