» កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ » ចិនជួយជាង១លានដុល្លារសម្រាប់កម្មវិធីមេគង្គឡានឆាងនិងយល់ព្រមបើកទីផ្សារឲ្យកម្ពុជានាំមៀនសម្ងួតចូលបន្ទាប់ពីចរចាច្រើនឆ្នាំ!!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4246 នាក់

ម្សិលមិញ 6785 នាក់

សរុប 19427689 នាក់

អភិបាលរាជធានីលោក ឃួ​ង ស្រេង ព្រមានអ្នក​ដែល​យក​ភាស៊ី លើស​សៀវភៅ​បន្ទុក!

 

ភ្នំពេញ​៖ ការណែនាំ​បែបរបស់លោកអភិបាលរាជធានីភ្នំពេញនេះ បានធ្វើ​ឡើង​នា​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៤​នេះ ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយនឹង​អាជ្ញាធរ​ខណ្ឌ និង​គណៈកម្មការ​ផ្សារ​រដ្ឋ​ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ​។​a sreng tax 

​លោក ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ ពិសេស​ប្រធាន​គណៈកម្មការ​ផ្សារ​រដ្ឋ​ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ឺន​ម៉ាត់​បំផុត ចំពោះ​ការយក​ភាស៊ី​លើស​សៀវភៅ​បន្ទុក ហើយ​អ្នក​ដែល​យក​កម្រៃ​លើស​សៀវភៅ​បន្ទុក អាច​ប្រឈមមុខ​ចំពោះ​ច្បាប់ គឺអាច​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​អនុវត្ត​ទោស​។​​លោកអភិបាលណែនាំថា អាជ្ញាធរ​ខណ្ឌ ត្រូវ​ហៅ​អ្នកយក​ភាស៊ី​មក​ធ្វើ​កំណត់ហេតុ​។ បើ​ពួកគាត់​នៅតែ​ល្មើស​ពី​ការណែនាំ​ពីរដង យើង​ត្រូវ​លុបបំបាត់​កិច្ចសន្យា​ចោល​។ នៅតាម​ផ្សារ​ត្រូវតែ រៀបចំ​ឲ្យ​មាន​បរិស្ថាន​ល្អ ពោលគឺ​ក្រោយ​ការលក់ដូរ​ត្រូវតែ​សំអាត​ឲ្យ​បាន​ស្អាត​។ បន្ថែម​ពីនេះ​នៅតាម​ផ្សារ​មិនត្រូវ​ឲ្យ​មាន​ល្បែងស៊ីសង​ជាដាច់ខាត​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​យ៉ាង​ម៉ឹងម៉ាត់​ថា ការ​យកលុយ​ភាស៊ី​លើស​សៀវភៅ​បន្ទុក វា​ស្មើ​នឹ​កា​ចាប់​ជម្រឹត ហើយ​ក្រុមហ៊ុន​យក​ភាស៊ី​នោះ នឹង​ប្រឈមមុខ​នឹង​ច្បាប់ និង​មិនអាច​ឲ្យ​ចូលរួម​ដេញថ្លៃ លើក​ក្រោយ​ទៀតឡើយ​។ សម្រាប់​អាណត្តិ​ទី​៧​នេះ យើង​ត្រូវតែ​អនុវត្ត​ការងារ​នេះ ឲ្យ​បាន​តាំង​រឹង​បំផុត ដោយ​អ្នក​ល្មើស​នឹងមាន​ទោសទណ្ឌ​។​​ក្នុង​អង្គប្រជុំ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច ដោយ​ឲ្យ​អាជ្ញាធរ ក៏ដូចជា​ប្រធាន​គណៈកម្មការ​ផ្សារ​ទាំងអស់ ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ឹងម៉ាត់​បំផុត ចំពោះ​ការយក​ភាស៊ី នៅតាម​ផ្សារ​នានា នៅក្នុង​រាជធានី​ភ្នំពេញ ពិសេស​នៅ​ទីតាំង​ផ្ញើ​កង់​ម៉ូតូ​តែម្តង​។​

នៅ​ទីតាំង​ផ្ញើ កង់ ម៉ូតូ ដាច់ខាត​ត្រូវតែ​ដាក់​តារាង​តម្លៃ ឲ្យ​បានច្បាស់លាស់ ដោយ​សរសេរ​អក្សរ នៅ​ទីតាំង​ផ្ញើ​កង់​ម៉ូតូ​នោះ ថា​គ្មាន​ការយក​កម្រៃ​លើស​សៀវភៅ​បន្ទុក ក្នុងករណី​មានការ​បង្ខំ ឲ្យ​យក​លើស​តម្លៃ​សៀវភៅ​បន្ទុក សូម​ទូរស័ព្ទ​មកកាន់​អាជ្ញាធរ​ខណ្ឌ ដែល​បានដាក់​លេខ​ទូរស័ព្ទ នៅ​ទីតាំង​នោះ​ស្រាប់​។​អ្នកវិនិយោគ​លើ​ភាស៊ី​ទាំងអស់ ត្រូវ​ប្រជុំ​ជាមួយ​ភ្នាក់ងារ​របស់ខ្លួន ដើម្បី​ឲ្យ​ពួកគាត់​អនុវត្ត​ទៅតាម​សៀវភៅ​បន្ទុក​។ ភ្នាក់ងារ​យក​ភាស៊ី​ទាំងអស់ ត្រូវមាន​ស្លាក​ឈ្មោះ ឯកសណ្ឋាន​ត្រឹមត្រូវ​។ ត្រូវធ្វើ​បញ្ជី​ឈ្មោះ​យកលុយ​ទាំងអស់ បញ្ជូនមក​ឲ្យ​អាជ្ញាធរ​។​

ក្នុងករណី យក​លើស​តម្លៃ​សៀវភៅ​បន្ទុក អាជ្ញាធរ​និង​លុប​កិច្ចសន្យា​នោះ​ចោល​តែម្តង ហើយ​បើ​ពិនិត្យឃើញថា បុគ្គល​អ្នកយក​ភាស៊ី​នោះបាន​ល្មើស​និង​ការ​យកលុយ​លើស​សៀវភៅ​បន្ទុក​នឹង​ប្រឈមមុខ និង​ការឃាត់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ​។ ការងារ​នេះ​ត្រូវប្រគល់​ទៅឱ្យ ផ្សារ ខណ្ឌ​និង​មន្ទីរ​សេដ្ឋកិច្ច​ហេតុ​ហិរញ្ញវត្ថុ ដើម្បី​ត្រួតពិនិត្យ​ជាប្រចាំ និង​ប្រជុំ​រាល់​ខែ​៕a sreng tax1 a sreng tax2