
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8704 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698875 នាក់
កំពង់ឆ្នាំង÷ កាលពីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ កម្លាំងគណ:បញ្ជាការឯកភាព ខេត្តស្រុក និងអាជ្ញាធរ ឃុំ ភូមិ ប្រជាការពារ និងប្រជាពលរដ្ឋ បានខិតខំសង្គ្រោះនិងស្វែងរក កុមារចំនួន ២រូប ដែលបានបាត់ ខ្លួនពុំទាន់ឃើញនៅឡើយ ក្នុងឧបទ្ទវហេតុ លិចទូកឈើ ១ គ្រឿង ក្នុងទន្លេ ដែលទូកមានប្រវែង ៦ម៉ែត្រ និងទទឹង ១ ម៉ែត្រ នាវេលាម៉ោង ១៨ និង២០នាទី បើកបរដោយឈ្មោះ ហាប់ មូសា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិសំរិទ្ធជ័យ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ទូកមានមនុស្សជិះចំនួន ៤នាក់ (រួមទាំងអ្នកបើកបរ) ចេញដំណើរពីត្រើយខាងកើត ភូមិសំរិទ្ធជ័យ ដើម្បីឆ្លងមកត្រើយខាងលិច ភូមិកំពង់ត្រឡាច ក្នុងបំណងទៅសម្រាន្តកំដរម្តាយដែលមានជំងឺ តែជាអកុសលនៅពេលទូកឆ្លងបានជិតពាក់កណ្តាលទន្លេ ក៏មានភ្លៀង និងខ្យល់ខ្លាំង បណ្តាលឲ្យទូកក្រឡាប់លិចតែម្តង ។លោក កុយ ញ៉ាន មេឃុំកំពង់ត្រឡាច បានបញ្ជាក់ឲ្យដឹងពីជនរងគ្រោះទាំង ៤នាក់ រួមមាន÷១. ឈ្មោះ ហាប់ ម៉ូសា អាយុ ៤៦ឆ្នាំ ត្រូវជាឪពុក និងជាម្ចាស់ទូក (សង្គ្រោះបាន)២. ឈ្មោះ ម៉ូសា អាប់ទល់ឡោះ ភេទប្រុស អាយុ ៥ឆ្នាំ ត្រូវជាកូន (សង្គ្រោះបាន)៣. ឈ្មោះ ម៉ូសា ណូតហាយ៉ាទី ភេទស្រី អាយុ ១៤ឆ្នាំ ត្រូវជាកូន (បាត់ខ្លួន)និង៤. ឈ្មោះ សុគ្រី យ៉ាម៉ាល់ ភេទប្រុស អាយុ ១៤ឆ្នាំ នៅសង្កាត់ច្រាំងចំរេះ២ ខ័ណឫស្សីកែវ ត្រូវជាក្មួយ (បាត់ខ្លួន).។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជា ពលរដ្ឋ លោក វន ស៊ីផាអភិបាល នៃគណៈអភិបាលស្រុក និងអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានកិច្ចសហការ ពីកងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត រួមជាមួយ អធិការដ្ឋាននគរបាលស្រុក និង កងរាជអាវុធហត្ថស្រុក ផ្នែកសឹករងស្រុក, ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អាជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាការពារ រួមទាំងប្រជាពលរដ្ឋ បានចូល រួមយ៉ាងសកម្មក្នុងការជួយសង្គ្រោះ និងខិតខំស្វែងរក កុមារទាំង ២រូប ដែលបានបាត់ខ្លួន តែនៅពុំទាន់ឃើញកាលពីយប់។ជាលទ្ធផលពេលព្រឹកថ្ងៃទី៥តុលាបានរកឃើញសពដែលស្លាប់ទាំងឱបគ្នាដោយសារភ័យ។
សូមជម្រាបថា បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅតំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី ៣០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី២០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះ គឺអាស្រ័យដោយ ខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ អានដាមម៉ែន Andaman Sea) ឈូងសមុទ្រថៃ បានថយឥទ្ធិពល ខណៈសម្ពាធទាប នៅបន្តគ្របដណ្តប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា៕