» បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7594 នាក់

ម្សិលមិញ 7641 នាក់

សរុប 18986285 នាក់

កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ

 

ខេត្តកំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថស្រុកគងពិសីបានធ្វើការឃាត់ខ្លួនបុរសជាកូនម្នាក់ដែលគ្មានកំណើតដឹងតែពីគំរាមសម្លាប់ម្ដាយនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅចំណុចក្នុងភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។a boy threat1 

ក្រោយពីបានទទួលពាក្យបណ្ដឹងតាមទូរស័ព្ទរបស់ម្ដាយបុរសត្រូវឃាត់ខ្លួនខាងលើរួចមកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ដែលដឹកដោយលោក វរសេនីយ៍ត្រី ទុំ សារិទ្ធ មេបញ្ជាការមូលដ្ឋានស្រុកគងពិសី បានចុះទៅដល់ទីតាំងកន្លែងកើតហេតុភ្លាមៗ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ម៉ី ណាឃីម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

មន្ត្រីអាវុធហត្ថស្រុកគងពិសីបានឲ្យដឹងថាបើតាមការរៀបរាប់របស់ម្ដាយជនសង្ស័យកូនប្រុសគាត់ឈ្មោះ ម៉ី ណាឃីម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ តែងតែគំរាមសម្លាប់ និងតែងតែបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តក្នុងផ្ទះបណ្ដាយរងការខូចខាត។ ដោយទ្រាំនូវទង្វើរបស់កូនប្រុសលែងបានម្ដាយក៏ដាច់ចិត្តដាក់ពាក្យប្ដឹងឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅអប់រំនិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

មន្ត្រីកងរាជអាវុធហត្ថស្រុកគងពិសីបានបញ្ជាក់ថាក្រោយឃាត់ខ្លួនជនសង្ស័យខាងលើដកហូតវត្ថុតាងរួមមាន÷ ពូថៅចំនួន០១ និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួនផងដែរ។ក្រោយឃាត់ខ្លួនជនសង្ស័យ រួមជាមួយនឹងវត្ថុតាងត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕a boy threat