» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10773 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700944 នាក់

ផ្សោត​ទន្លេមេគង្គ​កើន​៩​ស្លាប់​៥​វិញ


​ក្រចេះ​៖ អង្គការ WWF​បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១៩ សត្វ​ផ្សោត​ទន្លេមេគង្គ​មានការ​កើនឡើង​ចំនួន ៩​ក្បាល​ទៀត ក្នុងនោះ​នៅ​ខេត្តក្រចេះ​កើនឡើង​ចំនួន ៥​ក្បាល​។ ប៉ុន្ដែ​មកដល់ពេលនេះ សត្វ​ផ្សោត​បាន​ស្លាប់​អស់​៥​ក្បាល​ទៅហើយ ក្នុងនោះ​ក្រចេះ​ស្លាប់​អស់ ៣​ក្បាល ។​a fish psot 

ត្រី​ផ្សោត​ដែល​ស្លាប់​ចុងក្រោយ​នេះ នៅ​អន្លង់​ផ្សោត​កាំ​ពី ស្ថិតក្នុង​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដោយសារ​ជាប់​មង​ត្រង់​កន្ទុយ​។ ផ្សោត​នេះ​មាន​ទម្ងន់ ១១០​គីឡូក្រាម និង​មាន​ប្រវែង ២.២៧​ម៉ែត្រ​។​លោក ជួប រតនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ បានឱ្យដឹងថា ផ្សោត​នេះ​ប្រហែលជា​ស្លាប់​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ហើយ​នៅ​ថ្ងៃទី​១២ ទើប​អណ្ដែត​ឡើងលើ​ផ្ទៃ​ទឹកទន្លេ ខណៈនោះ​ឆ្មាំ​ទន្លេ​ប្រចាំ​ប៉ុស្តិ៍​កាំ​ពី​ក៏​ប្រទះឃើញ​តែម្ដង​។​

​លោក ជួប រតនា​ថា មង​ដែល​ជាប់​លើ​កន្ទុយ​ផ្សោត​នោះ គឺ​ប្រហែលជា​មង​ដែល​រសាត់អណ្ដែត​តាម​ទន្លេ​នៅពេល​ទឹក​ឡើង​។​លោក​អះអាងថា ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ក៏មាន​ការយល់ដឹង​ច្រើន​ដែរ​អំពី​ការអភិរក្ស​សត្វ​ផ្សោត និង​អត្ថប្រយោជន៍​នានា​របស់​ផ្សោត ដូច្នេះ​ពួកគាត់​មិន​ដាក់មង​នៅ​តំបន់​ដែលមាន​ផ្សោត​រស់នៅ​ឡើយ ប៉ុន្តែ​មូលហេតុ​ច្បាស់លាស់​យ៉ាងណា​នោះ គឺ​មិនទាន់​ត្រូវបាន​សន្និដ្ឋាន​នៅឡើយ​ទេ​។​​ពាក់ព័ន្ធ​ការសោកស្ដាយ​នេះ លោក ជួប រតនា ក៏បាន​បង្ហាញ​ព័ត៌មាន​បន្ថែមទៀតថា ចំនួន​ផ្សោត​សរុប​ដែល​បាន​ចុះបញ្ជី​នៅ​ឆ្នាំ​២០១៧ មាន​ចំនួន ៩២​ក្បាល ក្នុងនោះ​ក្រចេះ​មាន​ចន្លោះ​ពី ៥៨-៦៣​ក្បាល​។​a fish psota 

​