» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1206 នាក់

ម្សិលមិញ 15181 នាក់

សរុប 19468708 នាក់

អយ្យការអមតុលាការខេត្តកំពង់ឆ្នាំងមិនបានចោទប្រកាន់ករណីយ៍ហឹង្សាកាប់គ្នាស្លាប់បន្ទាប់ពីផឹកស្រវឹងទេ!

 

ខេត្តកំពង់ឆ្នាំង៖លោកឧត្ដមសេនីយ៍​ត្រី​ ប៉ុល​ វុទ្ធី​ ស្នងការ​រង​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ ទទួល​ផែន​ព្រហ្មទណ្ឌ​ បានអោយដឹងថា​ តំណាង​អយ្យការ​អមសាលាដំបូង​ខេត្ត​កំពង់​ឆ្នាំង​ បាន​អនុញ្ញាត​ឱ្យ​ប្អូន​ប្រុស​ ដែល​ ប្រើសិទ្ធិការពារខ្លួនក្នុង​ករណី​ ហឹង្សា​មួយ​នៅ​សាលា​លេខ៥​ ខេត្ត​កំពង់​ឆ្នាំងកាលពីថ្ងៃទី១៣ឧសភា​បានត្រឡប់ទៅផ្ទះវិញ​ហើយ​ ។មូលហេតុមិនចោទប្រកាន់អាចត្រូវបានយោងតាមមាត្រា៣៣និង៣៤នៃក្រមព្រហ្មទណ្ឌដែលមានចែងពីសិទ្ធការពារខ្លួនជាធម្មានុរូប។a releas chnang 

សូមបញ្ជាក់ថាកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៩:៤០នាទី មានករណីហិង្សាដោយប្រើអាវុធមួយកើតឡើងនៅចំណុចផ្ទះឈ្មោះ សើ សុនី ហៅ អៃ ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្ថិតនៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យមនុស្សម្នាក់ស្លា​​​​​ប់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ មានមនុស្សចំនួន ៤នាក់ បានជួបជុំផឹកស្រាថ្នាំ និងស្រាបៀរ នៅមុខផ្ទះកើតហេតុ រួមមាន៖ ឈ្មោះ នី ណាស៊ី ភេទប្រុស អាយុ ៣៥ឆ្នាំ, ឈ្មោះ សើ សុនី (ម្ចាស់ផ្ទះ), ឈ្មោះ ជួប សុភ័ក្រ ភេទប្រុស អាយុ ៤១ឆ្នាំ និងឈ្មោះ សុះ អាលី ភេទប្រុស អាយុ ៣៩ឆ្នាំ។

ពេលផឹកស្រវឹងក៏មានការទាស់សម្តី និងឌឺដងគ្នា ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ ឈ្មោះ សុះ អាលី បានយកពូថៅចូលទៅកាប់ឈ្មោះ នី រ៉ាវី បណ្តាលឲ្យរងរបួស។ បន្ទាប់មក ក៏កើតមានការប្រវាយប្រតប់គ្នាវិញ រហូតឈ្មោះ នី រ៉ាវី បានយកពូថៅកាប់តបវិញ ត្រូវចំក្រោមត្រចៀកខាងឆ្វេងរបស់ឈ្មោះ សុះ អាលី បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំង ធ្វើស្រាវជ្រាវ នាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីសួរនាំ និងអនុវត្តតាមនីតិវិធីច្បាប់។នៅវេលាម៉ោង១៤រសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ លោក នី រ៉ វី រស់នៅភូមិច្រករមៀត ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានឯកឧត្តម ឯក ស៊ុន រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង “អនុញ្ញាតឲ្យមានសេរីភាពវិញ”។បន្ទាប់ពីទទួលបានសេរីភាព លោកក៏បានវិលត្រឡប់ទៅជួបជុំប្រពន្ធកូន និងក្រុមគ្រួសារវិញដោយក្តីរីករាយ.។a releas chnan2 a releas chnang1 a releas chnang2