» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1983 នាក់

ម្សិលមិញ 6359 នាក់

សរុប 14088616 នាក់

បុរស​ចាស់​ពីរ​នាក់​ស្លាប់​បន្តបន្ទាប់​ក្រោយពី​ផឹកស្រា​ចិន​សែ​!

 


​បាត់ដំបង ៖ បុរស​វ័យ​ហាសិប​ឆ្នាំ​ប្លាយ​២​នាក់ បាន​បាត់​បង់ជីវិត​ជា​បន្តបន្ទាប់ ក្នុង​ថ្ងៃ​តែមួយ បន្ទាប់ពី​ជនរងគ្រោះ​ទាំង​២​នាក់​នេះ នាំគ្នា​ផឹកស្រា​ចិន​សែ ដែល​ផលិតឡើង​ក្នុងស្រុក​តែ ខាង​មណ្ឌល​សុខភាព​អះអាងថា ខ្យល់គរ​។​a kill wine2 

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​៧​ព្រឹក ត្រង់ចំណុច​បួរ​ទូក ស្ថិតក្នុង​ក្រុមទី​១៥ ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង មាន​ករណី​មនុស្ស ស្លា ប់ ចំនួន​ពីរ​នាក់ ដែល​ម្នាក់​មានឈ្មោះ ហាន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​មិន​ពិតប្រាកដ និង​សព​ទី​២ មានឈ្មោះ ដឿ ធឿន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​ធ្វើ​ចម្ការ ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។​

​ប្រពន្ធ ឈ្មោះ ងី រ៉ា​យ អាយុ​៦១​ឆ្នាំ មុខរបរ​ធ្វើ​ចម្ការ ត្រូវជា​ប្រពន្ធ​របស់​សព ឈ្មោះ ដឿ ធឿន បាន​ប្រាប់ថា កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​៥​ល្ងាច ប្តី​របស់ខ្លួន បាន​សុំ​លុយ ៥ ០០០ រៀល ទៅ​ទិញ​ស្រា​ផឹក តែ​មិនដឹង​ទិញ​តូប​ណា​ទេ​។ រួចខ្លួន​ក៏បាន​ចេញទៅ​ដេក​ផ្ទះ​ចៅ ព្រោះ​ចៅ​មិន​ហ៊ាន​ដេក​ម្នាក់ឯង ឯ​ប្តី​ខ្លួន និង ឈ្មោះ​ហាន ក៏បាន​ផឹកស្រា​ជាមួយគ្នា​។​លុះដល់​ព្រឹក​ថ្ងៃទី​៣១ ពេល​ខ្លួន​ដើរមក​ជិត​ដល់ផ្ទះ ប្ដី​របស់ខ្លួន បាន​ហៅ​ខ្លួន​ឲ្យ​ជួយ ព្រោះ តា ហាន មាន​សភាព​មិន​ស្រួល​។ ទើប​ហៅ​អ្នកជិតខាង​មកជួយ​កោសខ្យល់ ប៉ុន្តែ​នៅវេលា​ម៉ោង​៧ តា​ហាន ក៏បាន ស្លា ប់ ទៅហើយ​។ រីឯ​ប្ដី​របស់ខ្លួន​ក៏បាន​និយាយ​ប្រាប់ថា គាត់​ក៏​អត់​ស្រួលខ្លួន​ដែរ ទើប​ខ្លួន​បាន​យក​គាត់​ទៅ​មណ្ឌល​សុខភាព​បួរ ដើម្បី​ព្យាបាល​។​

​នៅក្នុង​មណ្ឌល​សុខភាព​គ្រូពេទ្យ​បាន​និយាយថា អ្នកជំងឺ​មិន​ស្រួល​ខ្លាំង​ហើយ ទើបបាន​បញ្ជូនទៅ​ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​។ ជា​ចៃដន្យ ពេលទៅដល់​ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន វេលា​ម៉ោង​៨ គ្រូពេទ្យ បាន​ប្រាប់ថា គាត់ ស្លា ប់ បាត់ទៅហើយ​។​​គ្រូពេទ្យ​មណ្ឌល​សុខភាព​បួរ​បាន​សន្និដ្ឋានថា សព​បុរស​ទាំងពីរ គឺ ស្លា ប់ ដោយសារ​ខ្យល់គរ​។​​តែ​ខាង​ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​បាន ប្រាប់​កាសែត​ថា មន្ទីរពេទ្យ​របស់លោក​មិនទាន់​បានទទួល​ជន​រង គ្រោះ​ទាំង​២​នាក់​នេះ​ទេ លោក​មិន​បានដឹង​អំពី​រឿងនេះ​ទេ​?​។​

​ម្ចាស់​សិប្បកម្ម​ផលិត​ស្រា​ចិន​សែ​យីហោ ខ្លា​ពីរ បាន​លើកឡើងថា ស្រា​របស់លោក​បាន​ផលិតឡើង​រយៈពេល​៣​ឆ្នាំ​មកហើយ ដោយមាន​ដេប៉ូ​ចែកចាយ​ធំ​នៅក្នុង​ស្រុក​ថ្មគោល ព្រមទាំង​បាន​ចែកចាយ​ទៅដល់​បណ្តា​ស្រុក​មួយចំនួន​តាម​ខ្សែបន្ទាត់​ព្រំដែន​ថៃ​ផងដែរ ប៉ុន្តែ​មិនដែល​មាន​បញ្ហា​បែបនេះ​ឡើយ​។​​ក្នុង​រឿងនេះ​លោក សារ៉េត វិ​សេដ្ឋ អធិការនគរបាល​ស្រុក​ភ្នំព្រឹក​បាន​និយាយថា បើទោះបីជា​អ្នក​ទាំងពីរ មានការ ញៀ ន​ស្រា​ដោយ​ផឹក​រាល់ថ្ងៃ​ក៏ដោយ ក៏​ស្រា​ដែល​នៅសល់​នេះ​ត្រូវតែ​បញ្ជូនទៅ​ឲ្យ​ជំនាញ​ដើម្បី​ពិនិត្យ សិក្សា និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ដែរ​។​a kill wine a kill wine1