» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8118 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698289 នាក់

គ្រូមន្ដអាគម​ដែល​យក​កាំភ្លើង​បាញ់​ខ្លួនឯង​មិន​ធ្លុះ ត្រូវបញ្ជូន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​រឿង​ប្រើ​អាវុធ


​ភ្នំពេញ​៖ គ្រូមន្ដអាគម​ន សច្ចៈ​វី​រោ​ន ណុប សក្កដា ហៅ​គ្រូ​ផេះ​គ្រូ​អង្កាម ដែល​យក​កាំភ្លើង​បាញ់​ខ្លួនឯង​មិន​ធ្លុះ ហើយ​បង្ហោះ​តាម​បណ្ដាញ​សង្គម​នោះ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ទាក់ទិន​ការប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​?​។​a magic shoot1 

​ថ្លែងប្រាប់​បណ្ដាញ​ព័ត​មាន នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​, អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ក្រោយ​បញ្ចប់​ការសួរនាំ​បាន​បញ្ជូន​ខ្លួន​គ្រូមន្ដអាគម​នេះ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​​លោក​វរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់​បែបនេះ​ថា «​ពាក់ព័ន្ធ​គ្រូមន្ដអាគម ណុប សក្កដា ហៅ​គ្រូ​ផេះ​គ្រូ​អង្កាម​នេះ យើង​អនុវត្ត​វិធានការ​ច្បាប់ មិនមាន​ការអប់រំ​នោះទេ បើទោះបី​រូបភាព​នេះ​គាត់​ថត​តាំងពី​ឆ្នាំ​២០២២​យ៉ាងណាក៏ដោយ​។ អ្វី​ដែលជា​ចម្លើយសារភាព ជនសង្ស័យ​បាន​សារភាពថា កាំភ្លើង​នោះ​ជា​កាំភ្លើង​ពិតប្រាកដ ហើយ​គាត់​បាន​បោះចោល​នៅ​ខេត្តក្រចេះ ក្រោយ​បាញ់​លើ​ខ្លួនឯង​រួចរាល់​»?​។​

​សូមជម្រាបថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង និង​ជា​ស្នងការ​ការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ឃាត់ខ្លួន​គ្រូមន្ដអាគម​ម្នាក់​ឈ្មោះ ណុប សក្កដា ហៅ​គ្រូ​ផេះ​គ្រូ​អង្កាម ក្រោយ​រកឃើញ​ការ​បង្ហោះ​វីដេអូ​យក​កាំភ្លើង​បាញ់​ខ្លួនឯង​មិន​ធ្លុះ​។​ពាក់ព័ន្ធ​កាំភ្លើង​ដែល​បាញ់​នោះ​វិញ គ្រូមន្ដអាគម​ន​បាន​សារភាពថា ខ្លួន​រើស​បាន​កាបូប​មួយ រួចហើយ​ឃើញ​មាន​កាំភ្លើងខ្លី​ក្នុងនោះ​មួយ​ដើម ទើប​យកមកប្រើ​ប្រាស់​ជា​គ្រូ​បាញ់​មិន​ធ្លុះ​តែម្ដង​។ លុះ​បាញ់​រួច​បាន​យកទៅ​បោះចោល​នៅ​ខេត្តក្រចេះ​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា កម្លាំង​នគរបាល​ជំនាញ​កំពុង​បន្ដ​ស្រាវជ្រាវ​តាម​នីតិវិធី​។​

​ក្រោយ​វីដេអូ​ត្រូវបាន​ចែកចាយ​នៅតាម​បណ្ដាញ​សង្គម គ្រូមន្តអាគម សច្ចៈ​វី​រោ​ន ណុប សក្កដា ហៅ​គ្រូ ផេះ​គ្រូ​អង្កាម អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ស្ងោរ សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ បានចេញ​លិខិត​សុំទោស​ជា​សាធារណៈ​ផងដែរ​តែ​មិនបាន​រួចខ្លួន​ទេ​។​បើ​រួចខ្លួន​ទាល់តែ​តថ្លៃ​ជាមួយ​តុលាការ​បាន​បាន​ព្រោះ​ដល់​ដំណាក់កាល​ចឹ​ង​ទៅហើយ​។​សំខាន់​សម​ត្ត​កិច្ច​មិន​ចោទ​រឿង​បាញ់​មិន​ចេញ​កាប់​មិន​មុត​ដុត​មិន​ឆេះ​អី​ទេ​គឺ​ចោទ​រឿង​ប្រើ​អាវុធ​ខុសច្បាប់​ក្នុងពេលដែល​សា​ម៉ី​ខ្លួន​និយាយ​មិន​ច្បាស់លាស់​។​អាហ្នឹង​បាន​ត្រឹមត្រូវ​បើ​គ្រាន់តែ​គេ​ចេះ​មន្តអាគម​អូមអាម​ហាម​ឃាត​ដែរ​តើ​មានច្បាប់​ណា​ចែង​និង​តើ​សេរីភាព​ខាង​ជំនឿ​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​យក​ទូក​ឯណា​វិញ​?៕a magic shoot3 

​